iPhone 7 អាចនឹងបំពាក់មេម៉ូរីទំហំ 256 GB សម្រាប់ឲ្យអតិថិជនជ្រើសរើសយកទៅប្រើប្រាស់

iPhone 7 256 GB
Feature article | សីហា ១៨, ២០១៦ ០៧:០០ ព្រឹក

យោងតាមរបាយការណ៍ពីគេហទំព័រ Digi Times បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងបំពាក់មេម៉ូរីទំហំ 256 GB ក្នុងទូរស័ព្ទ iPhone 7 ដោយកាលពីមុន មេម៉ូរីដែលមានទំហំធំបំផុត គឺត្រឹមតែ 128 GB តែប៉ុណ្ណោះ។

 

ប្រភពព័ត៌មានបានបន្តថា ក្រុមហ៊ុន Apple បានធ្វើការកម្ម៉ង់ទិញមេម៉ូរីទំហំ 256 GB យ៉ាងច្រើន ដើម្បីបំពាក់លើទូរស័ព្ទ iPhone 7។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា iPhone 7 ដែលមានមេម៉ូរីទំហំ 256 GB នឹងមកជំនួស iPhone ដែលមានមេម៉ូរីទំហំ 128 GB ឬមានទាំង 2 ជម្រើសនោះទេ។

 

កាលពីមុន ធ្លាប់មានពាក្យចចាមអារ៉ាមលេចចេញមកថា iPhone 7 នឹងមានមេម៉ូរីទំហំ 32 GB, 128 GB និង 256 GB សម្រាប់ជ្រើសរើស។

 

ប្រភពៈ www.beartai.com

loading...
 

1 thought on “iPhone 7 អាចនឹងបំពាក់មេម៉ូរីទំហំ 256 GB សម្រាប់ឲ្យអតិថិជនជ្រើសរើសយកទៅប្រើប្រាស់”

Leave a Reply

Your email address will not be published.