សារព័ត៌មានអង់គ្លេសណែនាំឲ្យលុបចំណុច 10 យ៉ាងនេះចេញពី Facebook

10 things you should delete from Facebook
ចំណេះដឹង | កក្កដា ៩, ២០១៦ ០៦:៥៤ ព្រឹក

1. ថ្ងៃ ខែ ឆ្នាំ កំណើត

 

ថ្ងៃខែកំណើតគឺជាចំណុចដ៏សំខាន់ដែលឧក្រិដ្ឋជនអាចប្រើប្រាស់ ដើម្បីលួចចូលទៅកាន់គណនីធនាគាររបស់អ្នក។

 

2. លេខទូរស័ព្ទ

 

លោកអ្នកអាចនឹងទទួលការរំខានពីជនមិនស្គាល់មុខ ឬការ Call ចូលមកក្នុងបំណងបោកប្រាស់ណាមួយបាន។

 

3. មិនត្រូវ Tag ទីតាំងផ្ទះរបស់អ្នក

 

ការ Tag ទីតាំងផ្ទះរបស់អ្នក ប្រៀបដូចជាការផ្តល់អសយដ្ឋានដល់ជនមិនស្គាល់មុខ ដោយមិនដឹងខ្លួន។

 

4. ទិន្នន័យទាក់ទងនឹងប័ណ្ណ Credit

 

ហាមប្រាមជាដាច់ខាតក្នុងការ Post ឬបង្ហាញទិន្នន័យទាក់ទងនឹងប័ណ្ណ Credit នៅក្នុង Facebook។

 

5. ការផ្លាស់ប្ដូរ Relationship ក្នុង Facebook

 

ការផ្លាស់ប្ដូរពី In a Relationship ទៅជា Single ក្នុង Facebook គឺជារឿងមួយដែលធ្វើឲ្យលោកអ្នកកាន់តែឈឺចាប់ ឬសោកសៅថែមមួយកម្រិតទៀត។ ដូច្នេះ គួរជៀសវាងការផ្លាស់ប្ដូរ Relationship ក្នុង Facebook គឺប្រសើរជាង។

 

6. កុំបង្ហោះទីតាំងសាលារៀនរបស់កូនៗ

 

ការបង្ហោះទីតាំងសាលារៀនរបស់កូនៗក្នុង Facebook អាចបង្កគ្រោះថ្នាក់ដល់ក្មេងបាន ព្រោះជនឧក្រិដ្ឋអាចតាមទៅចាប់ ឬធ្វើសកម្មភាពមិនល្អណាមួយដល់ក្មេង។

 

7. លុប Friend ដែលមិនស្គាល់ពិតប្រាកដចោល

 

8. បិទ Location Service

 

ការបើក Location Service លើ Facebook អាចធ្វើឲ្យជនឧក្រិដ្ឋតាមដានសកម្មភាពរបស់អ្នកបាន។ ដូច្នេះ គួរបិទ Location Service ចោលល្អជាង។

 

9. ការរអ៊ូរទាំទាក់ទងនឹងការងារ

 

ការរអ៊ូរទាំទាក់ទងនឹងការងារលើ Facebook គឺជាសកម្មភាពមួយ ដែលគួរជៀសវាង ព្រោះប្រធានរបស់អ្នកអាចចូលមកអានបាន។

 

10. ហាមបង្ហោះគម្រោងដំណើរកម្សាន្ដ ឬទីកន្លែងដើរលេង

 

ជនឧក្រិដ្ឋអាចតាមដានសកម្មភាពដំណើរកម្សាន្ដតាមរយៈការបង្ហោះលើ Facebook បាន និងអាចតាមទៅប្លន់ ឬបង្កគ្រោះថ្នាក់ដល់អ្នកបាន។

 

ប្រភពៈ indy100.independent.co.uk 

loading...
 

Leave a Reply

Your email address will not be published.