ការកម្សាន្ដ និងកម្មវិធីបណ្ដាញសង្គមចំនួន 10 ដែលត្រូវបានហាមប្រាមនៅក្នុងប្រទេសចិន

Banned! 10 things you won't find in China
Feature article | ឧសភា ២៧, ២០១៦ ០៨:៤៦ ព្រឹក

Banned! 10 things you won't find in China

1. Instagram

Instagram Logo

ប្រទេសចិនហាមប្រាមមិនឲ្យប្រជាជនប្រើប្រាស់កម្មវិធីចែករំលែករូបភាពនោះទេ ក្នុងនោះរួមមានកម្មវិធី Instagram ផងដែរ។

 

2. Twitter

Twitter Logo

Twitter គឺជាកម្មវិធីបណ្ដាញសង្គមមួយប្រភេទទៀត ដែលត្រូវបានបិទនៅក្នុងប្រទេសចិន។

 

3. Google

GOOGLE Logo

Gmail ត្រូវបានហាមប្រាមមិនឲ្យប្រើក្នុងប្រទេសចិន ហើយប្រជាជនមិនអាច Search រកអ្វីផ្សេងៗតាមរយៈ Google បានឡើយ រួមទាំងវីដេអូផងដែរ។

 

4. Facebook

Facebook Logo

Facebook ត្រូវបានបិទមិនឲ្យប្រើប្រាស់នៅក្នុងប្រទេសចិនកាលពីឆ្នាំ 2009 រហូតមកទល់បច្ចុប្បន្ន។

 

5. Snapchat

Snapchat Logo

ប្រជាជនចិនមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់កម្មវិធី Snapchat នោះទេ។

 

6. Website

ប្រទេសចិនបាន Block មិនឲ្យប្រជាជនបើកចូលទៅកាន់គេហទំព័រជាច្រើន រួមទាំងគេហទំព័រអាសអាភាសផងដែរ។

 

7. ភាពយន្តបរទេស

Marvels-Captain-America-Civil-War-2016-Official-Wallpapers-HD-1

ប្រទេសចិនអនុញ្ញាតឲ្យចាក់បញ្ចាំងភាពយន្ដបរទេសត្រឹម 34 រឿងប៉ុណ្ណោះក្នុងមួយឆ្នាំនៅរោងភាពយន្ត។

 

8. E-book និងវីដេអូ

E-Book Logo

កម្មវិធីកម្សាន្ដតាមរយៈប្រព័ន្ធអ៊ិនធើណែតរបស់បរទេសត្រូវបានហាមប្រាណមិនឲ្យប្រើប្រាស់ក្នុងប្រទេសចិន ហើយថ្មីៗនេះ ប្រទេសចិនបានបិទសេវាកម្ម iBooks និង iTunes Movies របស់ Apple រួមទាំងការទស្សនាវីដេអូ Disney តាមរយៈអនឡាញផងដែរ។

 

9. កាស៊ីណូ

Casino

រដ្ឋាភិបាលចិនបានដាក់បំរាមមិនឲ្យមានល្បែងស៊ីសងនៅក្នុងទីក្រុងប៉េកាំងចាប់តាំងពីឆ្នាំ 1949 មកម្ល៉េះ ហើយមិនអនុញ្ញាតឲ្យបើកនៅក្នុងប្រទេសចិននោះទេ។ ឥឡូវនេះ កាស៊ីណូ អាចបើកដំណើរការបាននៅក្រៅប្រទេសចិនប៉ុណ្ណោះ។

 

10. សៀវភៅ books-683897_1280រដ្ឋាភិបាលចិនតែងតែត្រួតពិនិត្យរាល់សៀវភៅទាំងអស់ មុននឹងត្រូវបានបោះពុម្ពផ្សាយ ហើយតម្រូវឲ្យសៀវភៅទាំងអស់ត្រូវធ្វើតាមស្ដង់ដា ដែលបានកំណត់។

 

ប្រភពៈ http://money.cnn.com

loading...
 

3 thoughts on “ការកម្សាន្ដ និងកម្មវិធីបណ្ដាញសង្គមចំនួន 10 ដែលត្រូវបានហាមប្រាមនៅក្នុងប្រទេសចិន”

Leave a Reply

Your email address will not be published.