ងាយៗ Download វីដេអូ​នានា​លើ​ទូរស័ព្ទ iPhone ដោយ​មិន​ចាំ​បាច់ Jailbreak ហើយ​អាច​បំលែង​ទៅជា MP3 បាន​ទៀត​ផង [មានវិដេអូ]

Untitled-2
ចំណេះដឹង | ឧសភា ២៣, ២០១៦ ១១:១៤ ព្រឹក

តើលោកអ្នកមានការពិបាកក្នុងការទាញយកវីដេអូនានាពី Youtube, Facebook ឬក៏ពី Website នានាមកលើទូរស័ព្ទ iPhone របស់លោកអ្នកមែនទេ? មានកម្មវិធីជាច្រើនដែលអាចធ្វើបែបនេះបាន ប៉ុន្តែភាគច្រើនទាមទារឱ្យទូរស័ព្ទរបស់លោកអ្នក Jailbreak ជាមុនសិន ហើយមានកម្មវិធីខ្លះមានការស្មុគស្មាញក្នុងការដំឡើង និងប្រើប្រាស់។

ដូចនេះ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ទស្សនាវដ្តី ទូរស័ព្ទ សូមបញ្ហាជូននូវគន្លឹះងាយស្រួយមួយក្នុងការទាញយកវីដេអូទាំងអស់មកទុកក្នុងទូរស័ព្ទ iPhone របស់អ្នក ហើយលក្ខណៈពិសេសមួយទៀតរបស់វាគឺអាចបំលែងវីដេអូទៅជា MP3 បានថែមទៀតផង។ សូមអនុវត្តជាមួយយើង ទាំងអស់គ្នា៖

១. សូមចូលទៅកាន់ Safari រួចវាយអាសយដ្ឋាន http://utp.pw/ បន្ទាប់មកសូមចុច Download on the New App រួច Insall

1

2. បន្ទាប់ពីដោនឡូនចប់ហើយ សូមចូលកម្មវិធី DoDa-HD រួចចុច Trust

2

3. សូមវាយបញ្ចូលអាសយដ្ឋានគេហទំព័រដែលលោកអ្នកចង់ទាញយកវីដេអូ ហើយបើកវីដេអូនេះ ផ្ទាំងដោនឡូននឹងបង្ហាញ ជ្រើសយកជំរើសណាមួយសម្រាប់ដោនឡូត នោះការដោនឡូននឹងចាប់ផ្តើម។

3

4. វីដេអូដែលកំពុងដោននឹងនៅក្នុង Download Queue បន្ទាប់ពីដោនឡូតចប់វានឹងចូលទៅកាន់ Downloaded Video (សូមមើលរូប)

4

5. ដើម្បីបំលែងវីដេអូទៅជា MP3 សូមចូលទៅកាន់ Video ដែលដោនឡូតហើយ រួចចុចសញ្ញាដូចក្នុងរូបខាងក្រោយ បន្ទាប់មកវានឹងធ្វើការ Convert។ សូមរង់ចាំបន្តិច បន្ទាប់ពី Convert ហើយ វានឹងចូលទៅក្នុង Converted MP3។

5

សង្ឃឹមថាប្រិយមិត្តនឹងអាចអនុវត្តបានទាំងអស់គ្នា បើមានបញ្ហាសូម Comment នៅខាងក្រោយនេះ យើងនឹងជួយតាមដែលអាចធ្វើទៅបាន។

បញ្ជាក់: សម្រាប់ទូរស័ព្ទមួយចំនួនដែលមិនអាចចុច Trust បាន សូមចូលទៅ Setting -> General -> Profiles -> didd co., ltd. -> trust

loading...
 

1 thought on “ងាយៗ Download វីដេអូ​នានា​លើ​ទូរស័ព្ទ iPhone ដោយ​មិន​ចាំ​បាច់ Jailbreak ហើយ​អាច​បំលែង​ទៅជា MP3 បាន​ទៀត​ផង [មានវិដេអូ]”

Leave a Reply

Your email address will not be published.