បទពិសោធន៌ពិតមួយពីការ Hack គណនី Facebook

ហាចក
ចំណេះដឹង | ឧសភា ១៩, ២០១៦ ១០:២១ ព្រឹក

ការប្រើប្រាស់បណ្តាញសង្គមសម្រាប់ផ្សព្វផ្សាយនូវមុខជំនួញ គឺជា ជំរើស ដ៏ពេញនិយម មួយនាពេលសព្វថ្ងៃនេះ ព្រោះវាអាច ផ្សព្វផ្សាយផលិតផលរបស់អ្នកទៅដល់អតិថិជនឱ្យបានឃើញ និងទទួលបានលទ្ធផលភ្លាមៗ។ ទន្ទឹមនឹងនេះ ដើម្បីអាចផ្សព្វផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គម Facebook បាន លោកអ្នកត្រូវមាន Visa Card ឬ Master Card ដើម្បីទូទាត់សាច់ប្រាក់ឱ្យ Facebook។ ចំពោះការប្រើកាតទាំងអស់នេះគឺមានគ្រោះថ្នាក់ណាស់ ប្រសិនបើអ្នកមិនយល់ច្បាស់ពីវា ព្រោះបើជនណាដឹងពីលេខកូដកាតរបស់អ្នក ពួកគេនឹងអាចប្រើប្រាស់សាច់ប្រាក់របស់អ្នកបាន។ ហើយចំពោះអ្នកដែលប្រើបណ្តាញសង្គមសម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្មវិញ គឺច្បាស់ណាស់ បានបញ្ចូលលេខកាតទៅកាន់គណនីរបស់អ្នក ដូចនេះបើមាននរណាអាចចូលក្នុងគណនី Facebook របស់អ្នកបាន គេប្រាកដជាអាចប្រើប្រាស់ទឹកប្រាក់របស់អ្នកបាន។ ចុះតើគេពិតជាអាចលួចគណនី Facebook របស់អ្នកបានមែនទេ? ចម្លើយគឺមិនងាយទេ!! ប្រព័ន្ធសុវត្ថិភាពរបស់ Facebook គឺរឹងមាំណាស់ ប៉ុន្តែអ្វីដែលគេអាចលួចគឺមកពីរូបអ្នកមិនប្រយ័ត្្នដោយខ្លួនឯង។ ខាងក្រោមនេះ ជាបទពិសោធន៌មួយនៃការលួចគណនី Facebook។

នេះជាបទពិសោធន៌ពិតមួយ ដែលយើងទទួលបានព័ត៌មានពីម្ចាស់ Page Facebook មួយចំនួនដែលបានជួបនូវបញ្ហានេះ ខ្លះក៏បានដឹងទាន់ពេលវេលា និងខ្លះទៀតក៏បានខាតបង់នូវទឹកប្រាក់មួយចំនួនធំ។ វាជាល្បិចមួយដែលល្មមឱ្យអ្នកដែលមិនសូវមានបទពិសោធន៌ប្រើប្រាស់ Facebook ចាញ់បោកគេដោយងាយ។ ដូចនេះសូមស្វែងយល់ពីល្បិចនេះ ជាមួយទស្សនាវដ្តី ទូរស័ព្ទ៖

 

១. ដំបូងគេព្យាយាមស្វែងរកគណនី Facebook ទាំងឡាយណាដែលមាន Credit Card ដែលគេអាចដឹងតាមរយៈការផ្សាយពាណិជ្ជកម្ម (Sponsored) តាម Page របស់អ្នក។

sponsor

២. នៅពេលគេដឹងថា Page របស់អ្នក Sponsor គេដឹងថាគណនីរបស់អ្នកមាន Credit Card បន្ទាប់មកគេចាប់ផ្តើម Share Page របស់អ្នកទៅកាន់ Page របស់គេ ដោយដាក់ Logo ជា Facebook ដើម្បីឱ្យលោកអ្នកមានការភ័ណ្ឌច្រលំថាជា Facebook ទាក់ទងមកអ្នក អមជាមួយពាក្យពេជ្រដែលធ្វើឱ្យលោកអ្នកបារម្មណ៌ពីការបិទ Page អាជីវកម្មរបស់អ្នក ហើយក៏ចុច Link របស់ពួកគេ។

warming

  1. នៅពេលដែលលោកអ្នកចុច Link នោះ វានឹងនាំលោកអ្នកទៅកាន់ទំព័រថ្មីមួយទៀតដែលមិនមែនជាទំព័ររបស់ Facebook។ ក្នុងទំព័រនោះ ការរចនាមានលក្ខណៈស្រដៀងនឹង Facebook អមជាពាក្យជាច្រើនដែលនិយាយការប្រើខុសលក្ខខណ្ឌនៃការប្រើប្រាស់ ហើយព្រមានលោកអ្នកថា ប្រសិនបើលោកអ្នកចាក់ចេញពីទំព័រនេះ Page Facebook របស់លោកអ្នកនឹងបិទជារៀងរហូត ហើយមិនអាចបើកវិញបានទេ។

នៅចំណុចនេះ មនុស្សភាគច្រើនមានការបារម្មណ៌ រួចក៏វាយឈ្មោះអុីមែល Facebook លេខកូដសម្ងាត់ និងថ្ងៃខែឆ្នាំកំណើត រួចចុច Confirmation (ពេលនោះហើយដែលពួកគេបានលួចគណនី Facebook របស់អ្នក)។ ប៉ុន្តែ មិនទាន់ចប់ទេ ដើម្បីកុំឱ្យលោកអ្នកមានការសង្ស័យ វានាំលោកអ្នកទៅកាន់ទំព័រមួយទៀតដោយឱ្យឆ្លើយសំនួរសុវត្ថិភាព ដើម្បីធ្វើឱ្យដូច Facebook បន្ទាប់ពីចុច Save and Continues វានាំលោកអ្នកទៅកាន់ Facebook វិញ។

*ប្រសិនបើលោកអ្នកប្រើកុំព្យូទ័រ ប្រហែលជាមានការសង្ស័យខ្លះ ប៉ុន្តែបើបើកតាមទូរស័ព្ទវិញ គឺមិនសូវចាប់អារម្មណ៌ទេ ព្រោះអេក្រង់តូច មើលអាសយដ្ឋានមិនឃើញ។

2016-05-18 15_01_33-Facebook Security2016-05-18 15_14_01-Facebook Security

នៅពេល គេបានគណនី Facebook របស់អ្នកហើយ តើគេនឹងយកទៅធ្វើអ្វី?

ដោយសារលេខកូដ Credit Card សំខាន់ ដើម្បីសុវត្តិភាព Facebook បង្ហាញតែលេខ 4 ខ្ទង់ចុងក្រោយប៉ុណ្ណោះ ដូចនេះទោះពួកគេអាចចូលគណនីរបស់លោកអ្នកបាន តែពួកគេមិនអាចមើលលេខកូដកាតរបស់អ្នកបានឡើយ ប៉ុន្តែអ្វីដែលគេអាចធ្វើបាននោះគឺ យកគណនីរបស់អ្នកទៅផ្សាយពាណិជ្ជកម្មឱ្យទំព័ររបស់គេ។ គេនឹងដាក់លោកអ្នកជា Advertiser នៅក្នុង Page របស់គេ (ការកំណត់ជា Advertiser លោកអ្នកមានសិទ្ធត្រឹមតែផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ) រួចហើយគេនឹងយកគណនីរបស់អ្នកទៅផ្សព្វផ្សាយផលិតផលឱ្យទំព័ររបស់គេ ឧទាហរណ៌ ផ្សព្វផ្សាយពាណិជ្ជកម្ម 10,000 ដុល្លា ក្នុងរយៈពេលមួយថ្ងៃ។ បើលោកអ្នកកំពុងប្រើ Facebook លោកអ្នកនឹងដឹងពីការចំណាយនេះតាមរយៈ Notification របស់ Facebook ប៉ុន្តែបើលោកអ្នកមិនបានចូល Facebook មួយថ្ងៃ សាកគិតមើល តើប្រាក់ 10,000 ដុល្លា អាចនឹងចំណាយអស់ប៉ុន្មាន? ហើយចំពោះអ្នកដែរមិនសូវចេះប្រើ Facebook ទៀត តើត្រូវធ្វើដូចម្តេច?

visa

ប្រសិនបើលោកអ្នកដឹងថាមានគេ Hack ហើយត្រូវធ្វើដូចម្តេច?

  1. ត្រូវប្តូរលេខសម្ងាត់ជាបន្ទាន់
  2. ទាក់ទងទៅកាន់ធនាគារដើម្បីផ្អាកដំណើរការកាតរបស់អ្នកជាបន្ទាន់
  3. ទាក់ទងទៅកាន់ Facebook ដោយផ្ទាល់តាមរយៈ https://www.facebook.com/business/help ដោយប្រាប់ពីបញ្ហានេះ Facebook និងមានដំណោះស្រាយជូន ជូនកាលក៏អាចសងប្រាក់ជូនអ្នកវិញ។

ធ្វើដូចម្តេចដើម្បីការពារការ Hack គណនី Facebook?

  1. មិនត្រូវវាយលេខសម្ងាត់របស់លោកអ្នកទៅកាន់គេហទំព័រដែលមិនមែនជា Facebook។
  2. ត្រូវប្រយត្នចំពោះការចុច Link នានាដែលអ្នកមិនស្គាល់ច្បាស់ ឬដំឡើង Add On ផ្សេងៗ
  3. បើក Login Alert & Login Approvals នៅក្នុង Setting -> Security ដោយដាក់លេខទូរស័ព្ទអ្នកផ្ទាល់ (ធ្វើបែបនេះ ទោះមានគេលេខសម្ងាត់ក៏គេមិនអាចចូលគណនី ព្រោះ Facebook និងផ្ញើលេខកូដមកទូរស័ព្ទរបស់អ្នក ពេលមានការ Login ពី Browser ថ្មីដែលអ្នកមិនធ្លាប់ប្រើ)។

ចុចទីនេះដើម្បីដឹងពីរបៀបអនុវត្តៈ

 

វាជារឿងពិតមួយដែលកើតឡើងរួចទៅហើយ ហើយក៏កំពុងតែបន្តកើតឡើងបន្តទៀតដែរចំពោះប្រទេសកម្ពុជាយើង ប្រសិនបើលោកអ្នកមិនបានដឹងពីរឿងនេះគឺ ងាយណាស់នឹងចាញ់បោកគេ និងខាតបង់ប្រាក់កាករបស់លោកអ្នក។ ដូចនេះ សូមជួយចែករំលែកនូវអត្ថបទមួយទៅកាន់មិត្តភក្តិ និងក្រុមគ្រួសាររបស់លោកអ្នកឱ្យបានដឹងពីល្បិចមួយនេះ។

loading...
 

3 thoughts on “បទពិសោធន៌ពិតមួយពីការ Hack គណនី Facebook”

Leave a Reply

Your email address will not be published.