PHONEARENA ចាត់​ទុក Galaxy Note Edge ជា​របក​គំហើញ​ថ្មី​ដែល​ល្អ​បំផុត​ប្រចាំ​ឆ្នាំ 2014

| ឧសភា ៤, ២០១៦ ១១:៣០ ល្ងាច

    ជាធម្មតា នៅចុងឆ្នាំ គេហទំព័រ​បច្ចេកវិទ្យា​នីមួយ​ៗ​រមែង​ជ្រើសរើស​ទូរស័ព្ទ​ដែល​ល្អ​បំផុត​មក​ធ្វើការ​បង្ហាញ​ជូន​ប្រិយ​មិត្ត​អ្នក​អាន។ ដូច​គ្នា​នេះ​ដែរ កាល​ពី​ម្សិល​មិញ​នេះ គេហទំព័រ Phonearena ដ៏​ល្បីល្បាញ​បាន​ជ្រើស​រើស​ទូរស័ព្ទ Samsung Galaxy Note Edge ជា​របក​គំហើញ​ថ្មី ដែល​ល្អ​បំផុត​ប្រចាំ​ឆ្នាំ 2014 (BEST INNOVATIONS​ 2014)។

 

 

    កាល​ដែល​ទូរស័ព្ទ​នេះ ត្រូវបាន​ជ្រើស​រើស​ជា ‘Best Innovations’ ប្រចាំ​ឆ្នាំ 2014 ដោយសារ​អេក្រង់​កោង​​មាន​នៅ​ក្នុង​តែ​ការ​ស្រាវជ្រាវ​បច្ចេកវិទ្យា​ប៉ុណ្ណោះ​ក្នុង​រយៈ​ពេល 10 ឆ្នាំ​ចុង​ក្រោយ​នេះ។ ប៉ុន្តែ​ឥឡូវ​នេះ អេក្រង់​កោង​សម្រាប់​បំពាក់​លើ​ទូរស័ព្ទ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ ដែល​មើល​ទៅ​អស្ចារ្យ​លើស​ពី​ការ​ស្មាន និង​មិន​កើត​សរសើរ​មិន​បាន។      

 

   

    តើលោកអ្នកយល់ឃើញយ៉ាងណាដែរ?

 

ប្រភពៈ www.phonearena.com    

 

 

loading...
 

Leave a Reply

Your email address will not be published.