FORD ADVENTURE ត្រៀមឆ្ពោះទៅកាន់ខេត្តកោះកុង ហើយឆ្លងទៅខេត្តត្រាត និងខេត្តច័ន្ទបុរី ប្រទេសថៃ

46453221_185299795758337_8370553778553749504_n
ព័ត៌មានជាតិ | វិច្ឆិកា ១៩, ២០១៨ ០៣:៤២ ល្ងាច

នៅចុងឆ្នាំ ២០១៨ នេះ រថយន្តប្រមាណ ១០០ នឹងធ្វើដំណើរកម្សាន្តរយៈពេល ៤ ថ្ងៃ ៣ យប់ គឺចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៨ ដោយមានអ្នកដំណើរប្រមាណ ៥០០ នាក់ ដែលអ្នកចូលរួមនឹងរីករាយជាមួយទេសភាពព្រៃភ្នំនៅតាមដងផ្លូវក្នុងទឹកដីខេត្តកោះកុង រួមជាមួយនឹងបទពិសោធន៍បោះជំរុំដ៏អស្ចារ្យនៅលើវាលស្មៅយ៉ាងស្រស់ត្រកាលនៃខេត្តត្រាត ប្រទេសថៃ។

46514007_315076812415404_425560611116548096_n

សម្រាហ់ដំណើរកម្សាន្តនេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងនោះកាលពីឆ្នាំ២០០៧ ទៅខេត្តមណ្ឌលគិរី , ឆ្នាំ២០០៨ ទៅកាន់ខេត្តរតនគិរី , ឆ្នាំ២០០៩ ទៅកាន់ខេត្តប៉ៃលិន, ឆ្នាំ២០១០ និងឆ្នាំ២០១១ ទៅកាន់ទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវឆ្នាំ២០១២ ទៅកាន់ខេត្តមណ្ឌលគិរី ឆ្នាំ២០១៣ក៏បានទៅទឹកដីប្រទេសឡាវម្តងទៀត ឆ្នាំ២០១៤ ទៅកាន់ខេត្តត្រាត ប្រទេសថៃ ឆ្នាំ២០១៥ ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ ឆ្នាំ២០១៦ ទៅកាន់ខេត្តបុរីរាម និងឆ្នាំ២០១៧ ទៅកាន់ទីក្រុងប៉ាតាយ៉ា ប្រទេសថៃដោយមានចំនួនអ្នកចូលរួមកើនឡើងជាបន្តបន្ទាប់ ។

46453221_185299795758337_8370553778553749504_n

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia មានប្រសាសន៍ថា “ដំណើរកម្សាន្ត FORD Adventure ឆ្នាំ២០១៨ នេះ មានភាពអស្ចារ្យជាងឆ្នាំមុនៗ ដោយសារក្បួនរថយន្ត FORD ជាង ១០០ គ្រឿងធ្វើដំណើរឆ្លងកាត់ទឹកដីខេត្តកោះកុង ហើយឆ្ពោះទៅទឹកដីខេត្តត្រាត និងខេត្តច័ន្ទបុរីប្រទេសថៃ ដែលធ្វើអោយអតិថជនFORD ទទួលបានបទពិសោធន៍ក្នុងការបើកបរ និងទស្សនាតំបន់ទេសចរណ៍នៅលើទឹកដីប្រទេសកម្ពុជាយើង និងប្រទេសថៃផងដែរ។

ដំណើរកម្សាន្ត FORD Adventure ឆ្នាំ២០១៨ នេះ រៀបចំដោយក្រុមហ៊ុន អ អិម អេ ខេមបូ និងឧបត្ថម្ភកម្មវិធី ដោយក្រុមហ៊ុន តូតាល់ ខេមបូឌា (TOTAL CAMBODGE) ដែលជាប្រេងឥន្ធនៈឈានមុខគេនៅកម្ពុជា និង ភេសជ្ជៈ Pepsi របស់ក្រុមហ៊ុន CAMBREW LTD & ANGKOR BEVERAGE CO.LTD ហើយក៏មានការចូលរួមសហការជាមួយ ធនាគារ KB Daehan Specialized Bank Plc. ក្រុមហ៊ុន AIA (Cambodia) Life Insurance និងក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន Pizza Company, Swensen’s, Bar.B.Q Plaza, Dairy Queen និង Krispy Kreme។

46479847_312859549303881_3296020235810766848_n

លោក Bernardo ESEO, Vice President Corporate Affairs នៃក្រុមហ៊ុន TOTAL Cambodge បានមានប្រសាសន៍ថា៖ នេះគឺជាលើកទី 11 ហើយសម្រាប់ក្រុមហ៊ុន Total Cambodge ដែលជាអ្នកឧបត្ថម្ភធំនៅក្នុងព្រឹត្តិការណ៍នេះ។ យើងគឺជាអ្នកឧបត្ថម្ភធំនៃព្រឹត្តិការណ៍នេះដោយផ្តល់នូវប្រេងឥន្ធនៈដើម្បីផ្គត់ផ្គង់ការធ្វើដំណើរ។ លើសពីនេះទៅទៀតឥឡូវនេះយើងកំពុងពង្រីកការគាំទ្ររបស់យើងដោយបញ្ចូលយុទ្ធនាការ CSR ស្តីពីការបើកបរប្រកបដោយសុវត្ថិភាព។ យើងនឹងបញ្ជូនតំណាងរបស់ក្រុមហ៊ុន Total Cambodge ដើម្បីផ្តល់ព័ត៌មានស្តីពីយុទ្ធនាការបើកបរដោយសុវត្ថភាពក្នុងអំឡុងសន្និសីទកាសែតក្នុងថ្ងៃនេះដល់អ្នកចូលរួមក្នុងដំណើរកម្សាន្ត Ford Adventure ។ យើងក៏មានកម្មវិធីឆ្លើសំនួរយករង្វាន់ដែលទាក់ទងទៅនឹងច្បាប់ចរាចរណ៍និងការបើកបរដោយសុវត្ថិភាពក្នុងកំឡុងពេលធ្វើសកម្មភាពបោះជំរុំផងដែរ។ ក្រុមហ៊ុន Total Cambodge  បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន RMA Cambodia អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការឧបត្ថម្ភនេះផ្តល់ឱ្យយើងនូវឱកាសដើម្បីបង្ហាញអំពីសមត្ថភាពនិងគុណភាពខ្ពស់នៃប្រេងឥន្ធនៈ Excellium 95 ដែលអាចសម្អាតម៉ាស៊ីនបានដល់ 93%។

46446884_745448292489898_1402787261480697856_n

លើសពីនេះទៅទៀត លោក ងនសាំង ក៏បានបន្ថែមទៀតថា ដំណើរកម្សាន្ត FORD Adventure មិនត្រឹមតែជាការកម្សាន្តសប្បាយប៉ុណ្ណោះទេ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការទំនាក់ទំនងគ្នាល្អ ការជួយគ្នាទៅវិញទៅមករបស់អតិជន FORD និងបុគ្គលិករបស់់ក្រុមហ៊ុន RMA Cambodia៕

loading...