បច្ចេកវិទ្យាបង្ការគ្រោះថ្នាក់ដ៏ទំនើបរបស់រថយន្ត Ford Ranger ស៊េរីថ្មី 2019 ដែលអ្នកគួរដឹង

RangerICA_01
ព័ត៌មានបច្ចេកវិជ្ជា | វិច្ឆិកា ៧, ២០១៨ ១០:៥២ ល្ងាច

ដើម្បីធ្វើឱ្យការបើកបរប្រកបដោយសុវត្ថិភាពសម្រាប់អ្នកបើកបរគ្រប់រូប ក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោកបានសិក្សាស្រាវជ្រាវដើម្បីបង្កើតនូវបច្ចេកវិទ្យាថ្មីៗដែលជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍បានមួយផ្នែកធំ។ បច្ចេកវិទ្យាទាំងនោះមិនត្រឹមតែផ្ដល់សុវត្ថិភាពសម្រាប់អ្នកបើកបរប៉ុណ្ណោះទេ វាអាចផ្ដល់សុវត្ថិភាពដល់អ្នកដំណើរទាំងអស់ក្នុងរថយន្តផងដែរ។ សម្រាប់ថ្ងៃនេះ យើងសូមនាំអារម្មណ៍ប្រិយមិត្តអ្នកអានមកស្វែងយល់ពីស្វែងយល់ពីបច្ចេកវិទ្យាបង្ការគ្រោះថ្នាក់ដ៏ទំនើបរបស់រថយន្ត Ford Ranger ស៊េរីថ្មី 2019។

Pre-Collision-Assist

Ford Ranger ស៊េរីថ្មី 2019 ដែលជារថយន្តម៉ូដែលថ្មីរបស់ Ford ដែលបានបំពាក់នូវបច្ចេកវិទ្យាទាំងអស់នេះ ព្រមទាំងបានធ្វើការអភិវឌ្ឍន៍នូវប្រសុវត្ថិភាពមួយចំនួនដែលជួយដល់ការបើកបរ និងសុវត្ថិភាលើដងផ្លូវ។ ប្រព័ន្ធសុវត្ថិភាពទាំងនោះរួមមាន ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ជុំវិញរថយន្ត (Blind Sport Information System) ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Collusion Warning) និងប្រព័ន្ធជំនួយលើចង្កូតនិងរំលឹកឲ្យអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ (Lane Keeping System) ប្រព័ន្ធកំណត់ល្បឿន និងអាចបន្ថយល្បឿនដោយស្វ័យប្រវត្តិតាមល្បឿនរថយន្តខាងមុខ (Adaptive Cruise Control) និងប្រព័ន្ធរំលឹកអ្នកបើកបរនៅពេលមានអារម្មណ៍ងងុយគេង (Driver Alert) ជាដើម។

Autonomous-Emergency-Braking

ក៏ប៉ន្តែសម្រាប់រថយន្ត Ford Ranger 2019 វិញ អ្វីដែលធ្វើឲ្យរថយន្តនេះកាន់តែពិសេសជាងម៉ូដែលមុនៗទៅទៀត គឺវាបានបំពាក់បន្ថែមនូវប្រព័ន្ធសុវត្ថិភាពមួយប្រភេទទៀតដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ក្រុមហ៊ុន Ford បច្ចេកវិទ្យានេះអាចជួយឲ្យការបើកបររបស់អ្នកកាន់តែមានទំនុកចិត្តនិងមានសុវត្ថិភាពជាងមុនទៀតនោះគឺ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងការពារការប៉ះទង្គិច (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេលមានឧបសគ្គមកពីខាងមុខ។ ប្រព័ន្ធទាំងពីរនេះ ប្រើរ៉ាដា និងកាម៉េរាខាងមុខដើម្បីចាប់ឧបសគ្គដូចជារថយន្តខាងមុខ ឬអ្នកថ្មើរជើងកំពុងឆ្លងផ្លូវខាងមុខ បន្ទាប់មកវានឹងផ្ដល់សញ្ញាដល់អ្នកបើកបរ ក្នុងករណីអ្នកបើកបរនៅតែមិនឆ្លើយតប នោះរថយន្តនឹងធ្វើការចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ។

2

បច្ចេកវិទ្យានេះជួយបញ្ចៀសការបុកឬប៉ះ និងក្នុងករណីផ្សេងទៀតអាចជួយកាត់បន្ថយការប៉ះទង្គិចផ្នែកខាងមុខនិងខាងក្រោយបានមួយចំនួនធំ ក៏ដូចជាប្រាប់អ្នកបើកបរនៅពេលមានអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ និងជៀសវាងគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខផងដែរ។

ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន Ford នេះ អ្នកអាចបើកបរប្រកបដោយមានទំនុកចិត្ត និងមានភាពរលូនគ្រប់ពេលវេលា។ ក្រៅពីនេះ ដើម្បីការពារនិងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ការគោរពក៏ដូចជាការយល់ច្បាស់អំពីច្បាប់ចរាចរណ៍គឺជាប្រការសំខាន់បំផុតដែលអ្នកបើកបរគ្រប់រូបត្រូវតែធ្វើ៕

 

 

 

loading...