Cellcard ត្រៀមដាក់ចេញបច្ចេកវិទ្យា 5G ក្នុងពេលឆាប់ៗនេះ

DSC00935
ព័ត៌មានជាតិ | តុលា ៥, ២០១៨ ១២:០២ ល្ងាច

ក្រុមហ៊ុន Cellcard កាលពីថ្ងៃទៅ 3 ខែតុលា ឆ្នាំ 2018 នេះ បានរៀបចំសន្និសីទពិសេសមួយជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្តីអំពីភាពជោគជ័យ ក្នុងការធ្វើតេស្តបច្ចេកវិទ្យា 5Gថ្មី នៅក្នុងប្រទេសចិន និងប្រកាសអំពីការដាក់ឲ្យដំណើរការក្នុងប្រទេសកម្ពុជាឆាប់ៗនេះ ដើម្បីជម្រុញដល់ប្រពន្ធបច្ចេកវិទ្យាឲ្យកាន់តែទំនើប ហើយនាំកម្ពុជា ឆ្ពោះទៅកាន់ចំណុចមួយដែលពុំធ្លាប់មានពីមុន។

DSC01018

ក្នុងពិធីនេះ មានការធ្វើបទបង្ហាញអំពីចក្ខុវិស័យរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដើម្បីឆ្ពោះទៅសេដ្ឋកិច្ចឌីជីថល និងលទ្ធផលនៃការធ្វើតេស្ត 5G ប្រកបដោយជោគជ័យ ដែលត្រូវបានធ្វើឡើងនៅទីក្រុងសិនជិន ប្រទេសចិន ដែលអ៊ីនធឺណិតមានល្បឿនលឿនរហូតដល់ 1.5GB ក្នុងមួយវិនាទី។

DSC00798

ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានអបអរសាទរចំពោះការធ្វើតេស្តដោយជោគជ័យនូវបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Cellcard ដែលបានបោះជំហានទី 1 ចូលទៅក្នុងប្រព័ន្ធ 5G ដែលជាប្រព័ន្ធថ្មី និងវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យធ្វើបទបង្ហាញដោយក្រុមហ៊ុន  ដែលនឹងផ្ដល់ជម្រើស និងការផ្លាស់ប្តូរនូវសក្ដានុពលជូនប្រជាជន និងសេដ្ឋកិច្ចប្រទេសកម្ពុជានាថ្ងៃអនាគត។ បច្ចេកវិទ្យា 5G នឹងអនុញ្ញាតឲ្យប្រទេសកម្ពុជា និងបដិវត្តន៍ឧស្សាហកម្ម បន្តលូតលាស់មួយកម្រិតទៀត។

DSC00921

ជាមួយនឹងបច្ចេកវិទ្យា 5G ថ្មីនេះ អាចឈរជើងនៅជួរមុខ ក្នុងការផ្ដល់ជូន នូវបច្ចេកវិទ្យាចុងក្រោយបំផុត ក្នុងវិស័យទូរគមនាគមន៍ ហើយក្រុមហ៊ុនសែលកាត បានបង្ហាញថា ខ្លួនបានត្រៀមខ្លួន រួចជាស្រេច ដើម្បីដឹកនាំការផ្លាស់ប្តូរនេះ និងនាំយកប្រទេសកម្ពុជា ឆ្ពោះទៅកាន់ ប្រភពឌីជីថល ប្រកបដោយអត្ថប្រយោជន៍ និងកាន់តែងាយស្រួល ក្នុងការប្រើប្រាស់ អ៊ីធើណេត កាន់តែលឿនជាងមុន ដែលពុំធ្លាប់មាន ។ សហគ្រាសទាំងអស់ អាចឈានមុខគេដោយគ្មានដែនកំនត់ ជាមួយបច្ចេកវិទ្យា 5G ដ៏ថ្មីស្រឡាងនេះ។ បច្ចេកវិទ្យា 5G អាចធ្វើបាន ដើម្បីកែលម្អជីវភាពរស់នៅ បង្កើតឳកាសការងារ និងជំរុញសេដ្ឋកិច្ចឲ្យទៅជាសេដ្ឋកិច្ចឌីជីថល៕

 

loading...