Ford សម្ពោធជាផ្លូវការរថយន្ត Ranger ឆ្នាំ 2019 ក្នុងទីផ្សារកម្ពុជា

43070622_2158961087698414_7151678176328941568_n
ព័ត៌មានជាតិ | តុលា ៤, ២០១៨ ១២:០០ ល្ងាច

ត្រឹមថ្ងៃបើកសម្ពោធជាផ្លូវការកាលពីយប់មិញ រថយន្ត Ford Ranger ស៊េរីថ្មី ឆ្នាំ 2019 ដែលជារថយន្ត Pick-up ដែលមានសមត្ថភាពលើសគេរួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាប្រព័ន្ធសុវត្ថិភាពកាន់តែទំនើបនិងកាន់តែអស្ចារ្យជាងមុន ត្រូវបានអតិថិជនធ្វើការកក់ទុកជាង 100 គ្រឿងភ្លាមៗ។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “សន្ទុះនៃការគាំទ្រនេះ ដោយហេតុថារថយន្ត Ford Ranger ស៊េរីថ្មីនេះបានផលិតឡើងដោយមានការកែច្នៃថ្មីទាំងស្រុងទៅលើប្រព័ន្ធជើងក្រោម ដែលធ្វើឲ្យរថយន្តកាន់តែមានភាពរឹងមាំ និងធ្វើឲ្យការបើកបរនៅលើផ្លូវ Off-road កាន់តែមានទំនុកចិត្ត មិនថាអ្នកបើកបរជាមួយនឹងស្ថានភាពផ្លូវលំបាកយ៉ាងនោះទេ។

43029686_2688117261414238_5456941401960873984_n

លោកបន្តថា នៅប្រទេសកម្ពុជាអ្នកដែលទិញរថយន្ត Ford យកទៅប្រើប្រាស់ ពួកគេចង់បានរថយន្តមួយដែលមានភាពរឹងមាំ មានផាសុកភាព និងមានបច្ចេកវិទ្យាដែលធ្វើឲ្យការបើកបររបស់ពួកគេកាន់តែមានភាពងាយស្រួល។ ជាមួយនឹងរថយន្ត Ford Ranger ម៉ូដែលចុងក្រោយនេះ វានឹងផ្ដល់ឲ្យអ្នកប្រើប្រាស់លើសពីអ្វីដែលពួកគេរំពឹងទុកទៅទៀត ទាំងសម្រាប់អ្នកប្រើប្រាស់ក្នុងអាជីវកម្ម ក៏ដូចជាប្រើប្រាស់ក្នុងគ្រួសារផងដែរ។”

43033917_1348636395271919_7503149175660347392_n

រថយន្ត Ford Ranger 2019 បានរចនារូបរាងខាងមុខថ្មីទាំងស្រុង រួមមានប៉ាណា និងកាងខាងមុខរចនាគួរឲ្យទាក់ទាញ ចង្កៀងមុខនិងចង្កៀងពិលកាងមុខ បានកែច្នៃជាថ្មីយ៉ាងស្រស់ស្អាតរួមជាមួយនឹងចង្កៀង LED បំភ្លឺពេលថ្ងៃ និងចង្កៀងគុជ HID ភ្លឺច្បាស់ជាងមុន ជួយសម្រួលការបើកបរនៅពេលយប់បានច្រើន ធ្វើឲ្យការបើកបរនៅពេលយប់មានសុវត្ថិភាពជាងមុន។ រថយន្តនេះក៏មានបំពាក់នូវប្រព័ន្ធ Lock និងបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ (Passive Entry Passive Start)គឺជាបច្ចេកវិទ្យាថ្មីមួយដែលបានបំពាក់ទៅលើរថយន្ត Ford Ranger 2019។ អ្នកគ្រាន់តែទុកសោរថយន្តជាប់នឹងខ្លួនរួចយកដៃស៊កទៅក្នុងដៃទ្វារ នោះទ្វារនឹង Unlock ដោយខ្លួនឯង។ បន្ទាប់មកទៀតអ្នកអាចចូលទៅក្នុងរថយន្តនិងបញ្ឆេះរថយន្តដោយគ្រាន់តែយកជើងគងហ្វ្រាំងរួចចុចប៊ូតុងបញ្ឆេះរថយន្តជាការស្រេច។ ចំណែកផ្នែកខាងក្នុងនៃរថយន្តត្រូវបានរចនាជាថ្មី កៅអីនីមួយៗសុទ្ធសឹងធ្វើអំពីស្បែកប្រភេទ Premium ដែលមានគុណភាពខ្ពស់ដែលអាចប្រើប្រាស់បានយូរអង្វែងមិនងាយឆាប់សឹកឬរហែកនោះទេ។ ម៉្យាងទៀតជាមួយនឹងបច្ចេកវិទ្យាថ្មីដែលអាចឲ្យអ្នកធ្វើការភ្ជាប់ទូរស័ព្ទ iPhone ទៅនឹង ប្រព័ន្ធ SYNC 3 អាចឲ្យអ្នកប្រើប្រាស់កម្មវិធីមួយចំនួនដែលមានលើ iOS ដូចជា ស្ដាប់តន្ត្រី ប្រើ Google Map អានសារ ផ្ញើរសារ ធ្វើការហៅចេញដោយបញ្ជាដោយសំឡេង។

43062471_272057000309442_7613090176545325056_n

រថយន្តនេះបានបំពាក់នូវប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងការពារការប៉ះទង្គិច (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេលមានឧបសគ្គមកពីខាងមុខ។ ប្រព័ន្ធទាំងពីរនេះ ប្រើរ៉ាដា និងកាម៉េរាខាងមុខដើម្បីចាប់ឧបសគ្គដូចជារថយន្តខាងមុខ ឬអ្នកថ្មើរជើងកំពុងឆ្លងផ្លូវខាងមុខ បន្ទាប់មកវានឹងផ្ដល់សញ្ញាដល់អ្នកបើកបរ ក្នុងករណីអ្នកបើកបរនៅតែមិនឆ្លើយតប នោះរថយន្តនឹងធ្វើការចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ។ បច្ចេកវិទ្យានេះជួយកាត់បន្ថយការប៉ះទង្គិចផ្នែកខាងមុខនិងខាងក្រោយបានមួយចំនួនធំ ក៏ដូចជាប្រាប់អ្នកបើកបរនៅពេលមានអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ និងជៀសវាងគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខផងដែរ។

42964216_1858980970818090_8192946512813096960_n

ក្រៅពីនេះរថយន្ត Ford Ranger 2019 បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពផ្សេងៗដូចជា ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control)  និងប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Forward Collision Warning) ដែលសុទ្ធសឹងបានបំពាក់នៅលើរថយន្ត Ford Ranger ម៉ូដែលកន្លងមក។

Ford Ranger 2019 គឺជារថយន្ត Pick-up ទីមួយដែលមានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist) ដែលធ្វើឲ្យកាន់តែមានភាពងាយស្រួល ដោយតម្រូវឲ្យអ្នកបើកបរគ្រាន់តែយកជើងអបហ្រ្វាំង និងពុំចាំបាច់កាន់ចង្កូតនោះទេនៅពេលចូលចត។ផ្នែកខាងក្រោយរបស់រថយន្តនៃរថយន្តក៏បានធ្វើការរចនាជាថ្មី ធ្វើឲ្យការលើកដាក់ឥវ៉ាន់កាន់តែងាយស្រួលព្រោះទ្វារខាងក្រោយមានភាពស្រាលជាងមុន និងបានបំពាក់ទៅដោយបូម ជួយកាត់បន្ថយការប្រកម្លាំងដល់ទៅ 70% នៅពេលអ្នកបើក/បិទទ្វារផ្នែកខាងក្រោយរថយន្ត។

43122724_333746834063170_773086876260106240_n

មិនតែប៉ុណ្ណោះ សមត្ថភាពជើងក្រោមរបស់ Ford Ranger 2019 ត្រូវបានកែច្នៃបន្ថែម ដែលប្រកបដោយភាពធន់រឹងមាំជាងមុន គឺសំដៅទៅលើសុវត្ថិភាពជាពិសេសដល់ការទប់លំនឹងដោយមានភាពហាប់ណែនជាងមុន ធ្វើឲ្យការផ្ទុកទំងន់ អូស សណ្ដោងក្នុងស្ថានភាពផ្លូវលំបាកក៏ដូចជានៅពេលបត់បែនប្រកបដោយសុវត្ថិភាព និងជួយកាត់បន្ថយសម្លេងកង់ពេលបើកបរលើផ្លូវរាបផងដែរ។ ការកែច្នៃចុងក្រោយនេះនឹងធ្វើឲ្យសមត្ថភាពនៃការបើកបររបស់ Ford Ranger 2019 កាន់តែប្រសើរ និងមានផាសុកភាពជាងមុនដូចជាការកាត់បន្ថយសម្លេង ភាពញ័រ បង្កើនភាពទន់ភ្លន់មិនរលាក់ខ្លាំងដូចមុន។

នៅក្នុងនោះដែរ ក្រុមហ៊ុន RMA Cambodia បាននាំចូលនូវរថយន្ត Ford Ranger 2019 ពីរម៉ូដែលផ្សេងគ្នា ដែលអាចឲ្យអ្នកធ្វើការជ្រើសរើសបានរួមមាន Ford Ranger Wildtrak (Full Option) និង Ford Ranger XLT (Half-full Option)។

 

loading...