មាន Ford Fiesta លែងខ្វល់ពីរឿងកកស្ទះក្នុងក្រុងទៀតហើយ

2-Ford-01
ព័ត៌មានបច្ចេកវិជ្ជា | សីហា ៦, ២០១៨ ១០:៤៩ ព្រឹក

ការកកស្ទះចរាចរណ៍ក្នុងក្រុងតែងធ្វើឲ្យការបើកបរក្នុងក្រុងមានភាពធុញទ្រាន់ និងចំនាយពេលវេលាយូរ។ យ៉ាងណាមិញ ការជ្រើសរើសរថយន្តសម្រាប់បើកបរក្នុងក្រុងវាពិតជាមានសារៈសំខាន់ណាស់។ ថ្ងៃនេះយើងសូមណែនាំនូវរថយន្តខ្នាតតួចមួយប្រភេទគឺរថយន្ត Ford Fiesta ជារថយន្តដែលមានរាងតូចតែឆ្លាតធ្វើឲ្យការបើកបរកាន់តែមានភាពរីករាយ និងធានាបាននូវផាសុកភាពសម្រាប់អ្នកបើកបរ រួមជាមួយនឹងសមត្ថភាពមិនចាញ់រថយន្តធំៗនោះទេ ម៉្យាងដោយសារវាមានរាងតូចធ្វើឲ្យការបើកបរក្នុងទីក្រុងកាន់តែមានភាពងាយស្រួល។

Ford-Fiesta

ថ្វីត្បិតរថយន្ត Ford Fiesta បំពាក់ដោយកម្រិតម៉ាស៊ីន 1.0L ក៏ដោយ តែដោយសាររថយន្តនេះប្រើប្រភេទម៉ាស៊ីន Ecoboost ដែលមាន Horse Power 125hp ធ្វើឲ្យ Ford Fiesta មានកម្លាំងខ្លាំង ជួយសន្សំសំចៃប្រេង និងកាត់បន្ថយការប៉ះពាល់ដល់បិរស្ថានទៀតផង។ Ford Fiesta 2018 សក្តិសមបំផុតជាមួយអ្នកដែលចូលចិត្តរថយន្តខ្នាតតូចតែមានបច្ចេកវិទ្យាទំនើបៗជាច្រើនជួយសម្រួលដល់ការបើកបរប្រចាំថ្ងៃ។ ជាមួយរូបរាងតូចស្រស់ស្អាតគួរឲ្យទាក់ទាញ Ford Fiesta ភ្ជាប់មកជាមួយចង្កៀងមុខដែល បិទបើកពន្លឺដោយស្វ័យប្រវត្តិដែលផ្ដល់ភាពងាយស្រួលមែនទែនសម្រាប់ការបើកបរនៅទីងងឹត។

4-Ford-Fiesta

Ford Fiesta បានរចនាឡើងបែបស្ព័រដែលមើលទៅមានភាពស្រស់ស្អាតមែនទែន។ មិនតែប៉ុណ្ណោះនៅផ្នែកខាងក្រោយរថយន្ត Ford Fiesta ក៏មានបំពាក់ទៅដោយសេនសឺខាងក្រោយចំនួន 4 គ្រាប់សម្រាប់ជំនួយក្នុងការចូលចតផងដែរ។

ថ្វីត្បិតតែរថយន្តនេះមានរាងតូចពិតមែនតែផ្នែកខាងក្នុងធំទូលាយអាចដាក់ឥវ៉ាន់បានច្រើនមិនដូចរថយន្តខា្នតតូចដទៃនោះទេ។

រថយន្ត Fiesta ប្រើសោរប្រភេទ Smart Key ដែលអាចបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ និងប្រើចង្កូតបូមអេឡិចត្រូនិចធូរងាយស្រួលបើកបរ ធ្វើឲ្យមានភាពកាន់តែងាយស្រួលនៅពេលបត់បែនជាពិសេសគឺសម្រាប់នារីៗតែម្ដង។ លើសពីនេះ Fiesta បំពាក់ដោយបច្ចេកវិទ្យា Ford SYNC ដែលអាចបញ្ជាដោយសម្លេង អាចជួយសម្រួលការទទួលនិងហៅទូរសព្ទចេញពេលកំពុងបើកបរ រួមនឹងងាយស្រួលភ្ជាប់ជាមួយការកម្សាន្ត និងតន្ត្រីពីស្មាតហ្វូនផងដែរ។

1-Ford-Fiesta

កាន់ឆ្លាតវៃជាមួយផ្លិតទឹកអូតូដែលធ្វើឲ្យរថយន្តនេះអាចបក់យឺតឬលឿនអាស្រ័យលើកម្រិតទឹកភ្លៀង។

3Ford-Fiesta

Fiesta 2018 ក៏មានបំពាក់ប្រព័ន្ធដោយចាប់ហ្រ្វាំងបន្ទាន់ ABS និង EBA ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោងនិងរអិល និងបញ្ចៀសការក្រឡាប់ ESP និងបច្ចេកវិទ្យា Hill Launch Assistជំនួយពេលឡើងចំណោតមិនឲ្យរថយន្តរអិលមកក្រោយរយៈពេល ៣វិនាទីទោះមិនជាន់ហ្រ្វាំង។

ឋខាឋ

ដូចនេះយើងឃើញថា Ford Fiesta គឺជាជម្រើសរថយន្តមួយដ៏ល្អ និងស័ក្ដសមបំផុតសម្រាប់ការបើកបរសម្រាប់ស្ថានភាពក្នុងទីក្រុង។

 

 

loading...