លក្ខណៈសម្បត្តិទាំង ៣០ ដែលធ្វើឲ្យរថយន្ត Ford Everest ឆ្នាំ 2019 ឆ្លាតលើសរថយន្ត SUV ដទៃ

MP-Post
ព័ត៌មានបច្ចេកវិជ្ជា | កក្កដា ១០, ២០១៨ ០៥:៣៦ ល្ងាច

កាលពីពេលថ្មីៗនេះ មានកាបែកធ្លាយរូបរាងពិតរបស់រថយន្ត Ford Everest 2019។ រថយន្ត Ford Everest 2019 បានរចនាឡើងជាមួយនឹងរូបរាងថ្មី និងមានបំពាក់ដោយប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាថ្មីៗកាន់តែឆ្លាតវៃនិងអស្ចារ្យជាងមុនទៅទៀត។ រថយន្ត Ford Everest ត្រូវបានគេទទួលស្គាល់ជារថយន្តដែលផ្តោតជាសំខាន់ទៅលើការផ្តល់ជូននូវការធានាសុវត្ថិភាពសម្រាប់អ្នកបើកបរនិងអ្នកធ្វើដំណើរ ក៏ដូចជាជំនះគ្រប់ឧបសគ្គនៃការបើកបរគ្រប់ស្ថានភាពផ្លូវផងដែរ។

ក្នុងនោះដែរ បច្ចេកវិទ្យាសំខាន់ៗដែលត្រូវបានបំពាក់នៅលើរថយន្ត Ford Everest 2019 នោះរួមមាន៖

  1. ចង្កៀងខាងមុខបិទបើកអូតូ (Automatic headlamp on/off)
    Automatic on off headlamp
  2. ចង្កៀងខាងមុខឡើងចុះដោយស្វ័យប្រវត្តិ (Automatic headlamp leveling)
    Automatic Headlamp leveling
  3. ភ្លើង LED បំភ្លឺពេលថ្ងៃ (LED daytime running lamps)
  4. ហ្វាកូដអូតូ (Auto high beam control)
  5. ផ្លិតទឹកអូតូ (Rain sensitive windshield wipers)
    Rain sensitive wipers
  6. ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Forward Collision Warning)
    Forward collision warning
  7. ប្រព័ន្ធផ្ដល់សញ្ញារយៈចម្ងាយសុវត្ថិភាព (Distance Indication Alert)
  8. ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System)
    Driver alert
  9. ប្រព័ន្ធកំណត់គំលាតសុវត្ថិភាព និងបន្ថយល្បឿនដោយស្វ័យប្រវត្តិតាមល្បឿនរថយន្តខាងមុខ (Adaptive Cruise Control)
    Adaptive Cruise Control
  10. ប្រព័ន្ធជំនួយលើចង្កូតនិងរំលឹកឲ្យអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ (Lane keeping aid and Lane Keeping System)
    Lane Keeping System
  11. ប្រព័ន្ធបន្ថយល្បឿន និងជាន់ហ្វ្រាំងដោយស្វ័យប្រវត្តិ (Intelligent speed assist and autonomous emergency braking)
  12. ប្រព័ន្ធផ្ដល់សញ្ញាការពារការប៉ះទង្គិច (Collision mitigation system)
  13. ប្រព័ន្ធផ្ដល់សញ្ញាពីសម្ពាធកង់ (Tire pressure sensors)
  14. ប្រព័ន្ធកំនត់ល្បឿនតាមរថយន្តខាងមុខដោយស្វ័យប្រវត្តិ (Adaptive speed control)
  15. ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist)
    Parallel parking assist
  16. កាម៉េរានិងសេនសឺផ្នែកខាងក្រោយ (Rear camera with rear sensors)
  17. ពោងសុវត្ថិភាពការពារជង្គង់ និងពោងសុវត្ថិភាពជុំវិញរថយន្ត (Inflatable knee bolster and side curtain airbags)
    ford-everest-safety
  1. កញ្ចក់មើលក្រោយកាត់បន្ថយការចាំងភ្នែក (Electrochromic inside mirror)
  2. ប្រព័ន្ធចាប់ផ្លាកសញ្ញាចរាចរណ៍លើដងផ្លូវ (Less speed sign recognition)
  3. យ៉ាន់កង់អាលុយមីញ៉ូមទំហុំ ២០ អ៊ិញ
  4. ទ្វារខាងក្រោយបិទបើកអូតូ (Power Lift gate)
  5. កៅអីស្បែក
    Leather seats
  6. តាប្លូស្បែក
    Leather dashboard
  7. បច្ចេកវិទ្យា SYNC 3 ដែលអាចបញ្ជាដោយសម្លេង
    SYNC 3
  8. ប្រព័ន្ធ Mykey សម្រាប់កំណត់ល្បឿនបើកបរ និងបញ្ជារបិទកញ្ចក់
  9. ប្រពន្ធ័គ្រប់គ្រងការបើកបរលើគ្រប់ស្ថានភាពផ្លូវ (Terrain Management System)
  10. ចុះទឹកបាន 800mm (800mm Water Wading)
    7-MP-Photo
  11. ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងនិងខាងក្រោយរថយន្ត (Blind Spot Information System & Cross Traffic Alert)
    Blind Spot Information System & Cross Traffic Alert
  12. ប្រព័ន្ធទប់លំនឹងពេលចុះចំណោទ (Hill Descent Control)
    Hill Descent Control
  13. ប្រព័ន្ធទប់លំនឹងរថយន្តលើផ្លូវកោង និង រអិល និងបញ្ជៀសការក្រឡាប់ (Roll Stability Program and Electronic Stability Program)

 

 

 

 

loading...