Huawei បន្តថែមកាដូរកក្រើកសម្រាប់ការជាវស្មាតហ្វូន Huawei Y9 ឆ្នាំ 2018

MP-Post
ព័ត៌មានបច្ចេកវិជ្ជា | មិថុនា ២៣, ២០១៨ ១០:២៩ ព្រឹក

ភ្នំពេញ៖ ដោយសម្លឹងឃើញពីតម្រូវការរបស់អ្នកប្រើប្រាស់ស្មាត ក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោក Huawei បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី Huawei Y9 2018 កាមេរ៉ា៤ (មុខពីរ ក្រោយពីរ) មានកម្លាំងថ្មធំរហូតដល់ទៅ 4000 mAh តម្លៃត្រឹមតែ $229 ថែមកាដូកក្រើក។

“អតិថិជនដែលស្មាតហ្វូន Huawei Y9 2018 នារដូវកាលនេះ នឹងទទួលបានកាដូពិសេសរួមមាន កាសស្តាប់ត្រចៀកធំ កែវទឹក ក្រវិលទ្រទូរស័ព្ទ ស៊ីមស្មាត និងកញ្ចប់ធំម្ម៉ង់ ១២ សប្តាហ៍ ហើយនិងមានតម្លៃត្រឹមតែ $229 តែប៉ុណ្ណោះ។

HY9

Huawei Y9 2018 គឺជាកំពូលស្មាតហ្វូនដែលផលិតតាមស្ដង់ដា និងស្របតាមតម្រូវការអ្នកប្រើប្រាស់ជាពិសេសគុណភាពនៃការផលិត តួរខ្លួនស្រោបដោយលោហៈ អេក្រង់លាតដែលមានទំហំ 5.93” មានកម្រិតបង្ហាញ Full HD+ បំពាក់កាមេរ៉ាភ្លោះ ខាងមុខទំហំ 16MP+2MP ថតរូបច្បាស់ល្អ ហើយជាពិសេសអាចថតរូបបែបកំប្លែងៗ ខ្យូតៗ ជាមួយនឹងកញ្ចក់ AR lens និង មុខងារ Effects។  Huawei Y9 2018 បំពាក់មកនូវកាមេរ៉ាខាងក្រោយទំហំ 13MP+2MP អាចផ្តិតរូបភាពបានច្បាស់ល្អ និងព្រាលផ្ទៃខាងក្រោយដូចកាមេរ៉ាអាជីព។

Y9

Huawei Y9 2018 មានកម្លាំងថ្មធំមហិមារហូតដល់ទៅ 4000mAh ប្រើបន្ទះឈីប Kirin 659 ប្រព័ន្ធAndroid 8.0 (Oreo)ចេញពីប្រអប់ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និងបន្ថែមមកនូវសេនស័រ ស្កេនម្រាមដៃលឿន ព្រមទាំងមុខងារដោះសោរ ដោយប្រើទម្រង់មុខផងដែរ។ កាន់តែអែម Huawei Y9 2018 មានជើងទម្ររដាក់ស៊ីមបានពីរ និង Micro SD card ១ (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot) ថែមទៀតផង។

1-HY9

 អតិថិជនអាចរកជាវស្មាតហ្វូន Huawei Y9 2018 តម្លៃត្រឹមតែ $229 ថែមកាដូកក្រើក នៅ ហាងលក់ទូរសព្ទនានា ជាពិសេសហាងដែលមានស្លាកសញ្ញា Huawei រឺបុគ្គលិកលក់របស់ Huawei ទូទាំងប្រទេស៕

 

 

loading...