មិនចង់ចំណាយច្រើន! ស្មាតហ្វូនត្រកូល Y របស់ Huawei ចំនួន ៣ ម៉ូឌែលនេះ អាចពិចារណាបាន!

Feature-Post
ព័ត៌មានបច្ចេកវិជ្ជា | មិថុនា ១៩, ២០១៨ ១០:៣៤ ព្រឹក

សម្រាប់អតិថិជនដែលចង់បានទូរស័ព្ទតម្លៃទាប ប៉ុន្តែមានសមត្ថភាពដំណើរការល្អ លោកអ្នកអាចសាកជាមួយនឹងស្មាតហ្វូនត្រកូល Y ធន់មធ្យមចំនួន

៣ ម៉ូឌែលរបស់ក្រុមហ៊ុន Huawei ដែលវាមានតម្លៃចាប់ពី ១៤៩ ដុល្លារ ដល់ ២៤៩ ដុល្លារ ល្អបំផុតសម្រាប់អ្នកមិនចង់ចំណាយច្រើនលើរឿងទូរស័ព្ទ។

លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖ “សម្រាប់អតិថិជនដែលជាវ ស្មាតហ្វូនស៊េរីថ្មី Huawei Y9 2018 តម្លៃត្រឹមតែ ២៤៩ ដុល្លារ នឹងទទួលបានកាដូថែម កាសស្តាប់ត្រចៀកធំ កែវទឹក ក្រវិលទ្រទូរស័ព្ទ ស៊ីមស្មាត និងកញ្ចប់ធំម្ម៉ង់ ១២ សប្តាហ៍ Huawei Y7 Pro 2018 តម្លៃត្រឹមតែ ១៨៩ ដុល្លារ នឹងទទួលបានឩបករណ៍បំពង សំឡេងឥតខ្សែស៊ីមស្មាត និងកញ្ចប់ធំម្ម៉ង ៨ សប្តាហ៍ ហើយនិង Huawei Y6 Prime ២០១៨ តម្លៃត្រឹមតែ ១៤៩ ដុល្លារ ថែមកែវទឹក, ស៊ីមកាតស្មាតជាមួយនឹងកញ្ចប់ធំហ្មង ៤ សប្តាហ៍”។

Y-7

Huawei Y9 2018 គឺជាកំពូលស្មាតហ្វូនដែលត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ស្រាល តួរខ្លួនស្រោបដោយលោហៈ អេក្រង់លាត មានទំហំ ៥.៩៣” កម្រិត Aspect Ratio 18:9 និងកម្រិតបង្ហាញ Full HD+ FullView Display បំពាក់កាមេរ៉ាភ្លោះ ខាងមុខទំហំ ១៦ MP+ ២ MP អាចថតរូប Selfie ច្បាស់ស្រស់ស្តាតតាមបែបធម្មជាតិ ទ្រទ្រង់ AR lens, Multiple Photo Taking Mode អាចថតរូបផ្លាស់ប្តូរផ្ទៃខាងក្រោយ (Background) ឬកំប្លែងៗ តាមចិត្តចង់។ Huawei Y9 2018 បំពាក់កាមេរ៉ាក្រោយទំហំ ១៣ MP+ ២ MP អាចផ្តិតយករូបភាពបានច្បាស់ស្អាតល្អដូចកាមេរ៉ាអាជីព, មានកម្លាំងថ្មធំ ៤០០០ mAh ប្រើបន្ទះឈីប Kirin 659 ប្រព័ន្ធ Android 8.0 (Oreo)ចេញពីប្រអប់ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និងបន្ថែមមកនូវសេនស័រស្កេនម្រាមដៃលឿន ព្រមទាំងមុខងារដោះសោរ ដោយប្រើទម្រង់មុខផងដែរ។ កាន់តែអែម Huawei Y9 2018 មាន 3 Slots អាចដាក់ស៊ីមបានពីរ និង Micro SD card ១ (256G), បំពាក់ច្ចេកវិទ្យា Screenshot ទំនើបដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot), មានកម្មវិធី Mirror Share អាចឲ្យអ្នកប្រើ Share Screen ទូរស័ព្ទ ទៅកុំព្យូទ័រ រឺទូរទស្សន៍, មាន Dual Bluetooth, មានខារ៉ាអូខេ Mode, មាន Wi-Fi Bridge ងាយស្រួលរំលែក Wi-Fi ដល់មិត្តរួមការងារ មិត្តភក្តិ និងក្រុមគ្រួសារ, និង មានកម្មវិធី Game Suit សម្រាប់គ្រប់គ្រងការរំខាននានាទៀតផង។

Y7-1

ចំណែកឯ Huawei Y7 Pro 2018 ក៏ឡូយដែរ វាមានរូបរាងស្រស់ស្អា បំពាក់អេក្រង់លាតទំហំ 5.99” មានកម្រិតបង្ហាញ HD+ FullView Display ប្រើន្ទះឈីប Snapdragon 450 មាន RAM3GB និង ROM 32GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android Oreo។ ម្យ៉ាងវិញទៀត Huawei Y7 Pro 2018 មានកាមេរ៉ាភ្លោះ នៅខាងក្រោយផងដែរ មានទំហំ 13MP+2MP រីឯកាមេរ៉ាមុខទំហំ 8MP ជាមួយនឹង Selfie Tonning Flash, AR lens រួមទាំងកម្មវិធី Multiple Photo Taking Mode និងបំពាក់មុខងារដោះសោរ ដោយប្រើទម្រង់មុខ រហ័សទាន់ចិត្ត។

កាន់តែអែម Huawei Y7 Pro 2018 មាន 3 Slots អាចដាក់ស៊ីមបានពីរ និង Micro SD card ១ (256G), បំពាក់ច្ចេកវិទ្យា Screenshot ទំនើបដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot), មានកម្មវិធី Mirror Share, មាន Dual Bluetooth, មានខារ៉ាអូខេ Mode, មាន Wi-Fi Bridge និង មានកម្មវិធី Game Suit ធ្វើឲ្យអ្នកប្រើកាន់តែរីករាយគ្មានដែនកំណត់។

Y9

Huawei Y6 Prime 2018 ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត បំពាក់អេក្រង់លាតទំហំ 5.7’’ មានកម្រិតបង្ហាញHD+ HUAWEI FullView Display ងាយស្រួលកាន់ដោយដៃម្ខាង មាន RAM 2GB និង ROM 16GB អាចបន្ថែមម៉េម៉ូរីខាងក្រៅរបស់ដល់ទៅ256GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android 8.0 +EMUI 8.0 CPU Qualcomm 8917។

ម្យ៉ាងវិញទៀត Huawei Y6 Prime 2018 មានកាមេរ៉ាក្រោយទំហំ 13MP មានសមត្ថភាពផ្តិតយករូបភាពច្បាស់ស្អាតល្អបើប្រៀបធៀបនឹងស្មាតហ្វនដ៏ទៃដែលមានតម្លៃប្រហែលគ្នា។ រីឯកាមេរ៉ាមុខទំហំ 8MP ជាមួយនឹង Selfie Tonning Flash អាចថតរូបបានស្អាតល្អ ហើយជាពិសេសអាចរីករាយថតរូបជាមួយនឹងកញ្ចក់ AR lens ដែលមានផ្លាសប្តូរផ្ទៃខាងក្រោយ (Background) តាមចិត្តចង់ រូបភាពបែបកំប្លែងៗតាមរយៈ Effect រួមទាំងកម្មវិធី Multiple Photo Taking Mode ទ្រទ្រង់មុខងារដោះសោរ ដោយប្រើទម្រង់មុខ និង ស្កេនក្រយ៉ៅដៃជំនាន់ទី៤ 4.0 រហ័សទាន់ចិត្ត។ កាន់តែអែម Huawei Y6 Prime 2018 មាន 3 Slots អាចដាក់ស៊ីមបានពីរ និង Micro SD card ១ (256G), បំពាក់មកនូវ Powerful Speaker ដែលអាចស្តាប់តន្ត្រី បទចម្រៀង ច្រៀងខារ៉ាអូខេ ច្បាស់លឺខ្លាំង ហើយអាចតម្លើងសម្លេង រហូតដល់ទៅ 88 dB ខ្លាំងជាងទូរសព្ទដទៃជា៥០% ដោយពុំចាបាច់ប្រើប្រាស់ឩបករណ៍បំពងសម្លេងបន្ថែមនោះទេ៕

 

 

 

loading...