Ford Transit ជាប់ជារថយន្តដឹកអ្នកដំណើរឈានមុខគេនៅកម្ពុជា

Ford-Transit-2018
ព័ត៌មានបច្ចេកវិជ្ជា | មិថុនា ១៣, ២០១៨ ០២:៤០ ល្ងាច

រថយន្ត Ford Transit ជារថយន្តប្រភេទដឹកអ្នកដំណើរដែលលក់ដាច់បំផុតទូទាំងពិភពលោក ដោយសារតែរថយន្តនេះអាចប្រើបានគ្រប់កាលៈទេសៈ ទាំងប្រើប្រាស់ក្នុងគ្រួសារ និងសម្រាប់គ្រប់អាជីវកម្មធំតូច ជាពិសេសសម្រាប់អាជីវកម្មដឹកអ្នកដំណើរតែម្ដង។

3-Ford-Transit-2018

រថយន្ត Ford Transit 2018 នេះមាន 15 កៅអី ប្រើម៉ាស៊ីនម៉ាស៊ូតមានកម្លាំងខ្លាំង និងមានបំពាក់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាពខ្ពស់។ រថយន្តនេះបានរចនាឡើងដោយមានមុខងងារប្រហាក់ប្រហែលទៅនឹងរថយន្ត SUVs ដើម្បីធានាផាសុកភាពអ្នកដំណើរ និងអាចបើកបរបាននូវកគ្រប់ស្ថានភាពផ្លូវមិនថាផ្លូវខេត្ត ឬក្នុងក្រុងនោះទេ។ រថយន្ត Ford Transit 15 កៅអីម៉ូដែលថ្មីនេះមានមុខងារច្រើនជាងមុន និងមានផ្នែកខាងក្នុងធំទូលាយ កៅអីអ្នកបើកបរនិងចង្កូតត្រូវបានរចនាជាថ្មីនិងធ្វើឲ្យការបើកបរកាន់តែភាពរលូន។

2-Ford-Transit-2018

រួមជាមួយគ្នានេះផងដែររថយន្ត Ford Transit ក៏បានបំពាក់នូវកុងទ័ររចនាម៉ូដថ្មីទាន់សម័យ និងមានភា្ជប់មកជាមួយនូវ ប្រព័ន្ធ SYNC 2 ដែលអាចបញ្ជាដោយសម្លេង និង Bluetooth សម្រាប់ចាក់តន្រ្តី និង ការកំសាន្តផ្សេងៗផងដែរ។ ម៉្យាងទៀតរថយន្ត Ford Transit បានបំពាក់ឈ្នាន់ជាន់ស្វ័យប្រវិត្តជួយសម្រួលដល់ការឡើងចុះពី    រថយន្ត និងមានដំបូលខ្ពស់ដែលអាចឲ្យអ្នកដំណើរដើរទៅកន្លែងអង្គុយបានយ៉ាងងាយស្រួល។ រថយន្តនេះក៏មានបំពាក់ដោយកញ្ចក់ចំហៀងដែលអាចក្ដោបអូតូ និងទ្វារខាងក្រោយអាចបើកបានរូហូតដល់ 270 ដឺក្រេ។ លើសពីនេះទៅទៀត រថយន្ត Ford Transit បានបំពាក់នូវម៉ាស៊ីនត្រជាក់ និងអំពូលគ្រប់ជួរ និងមានធ្នើផ្ទុកឥវ៉ាន់ដ៏ធំទូលាយផងដែរ ស័ក្ដសមបំផុតសម្រាប់ដឹកអ្នកដំណើរ។

5-Ford-Transit-2018

មិនតែប៉ុណ្ណោះ រថយន្ត Ford Transit ស៊េរីថ្មីភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាឈានមុខគេដែលអាចធ្វើអ្នកបើកបរ និងអ្នកធើ្វដំនើរមានទំនុកចិត្តខ្ពស់លើគុណភាព ជាក់ស្តែងដូចជាប្រព័ន្ធទប់លំនឹង និងការក្រឡាប់ (Roll Over Mitigation) ដែលមានបំពាក់នូវភាពឆ្លាតវៃលើប្រព័ន្ធហ្រ្វាំងក្នុងករណីផ្លូវកោងខ្លាំងតាមរយៈសេនសឺ។ ជាពិសេស ប្រព័ន្ធ Traction Control មានសមត្ថភាពក្នុងការធានាបាននូវភាពនឹងល្អ មិនឃ្លោង មិនវេរ គ្រប់ស្ថានភាពផ្លូវ។ រថយន្ត Ford Transit ក៏មានបំពាក់នូវប្រព័ន្ធសុវត្ថិភាពសំខាន់ជាច្រើនទៀតរួមមាន ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Pre-Collision Warning) កាមេរ៉ា និងប្រព័ន្ធផ្តល់សញ្ញាសំរាប់ជំនួយដល់ការចូលចត (Rear Camera with Front & Rear Sensors)

4-Ford-Transit-2018

ប្រព័ន្ធហ្រ្វាំង ABS និង EBD (Anti-Lock Braking System & Electronic Brake-Fore Distribution) ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត អាចជួយឲ្យអ្នកបើកបរមានទំនុកចិត្តក្នុងការបើករថយន្តឡើងចំណោត ដោយទប់មិនឲ្យរថយន្តជ្រុលទៅមុខឬរអិលទៅក្រោយ (Hill Start Assist) និងមានភ្ជាប់មកជាមួយនូវញញួរនៅក្បែរទ្ចារសម្រាប់វាយបំបែកកញ្ចក់នៅក្នុងករណីបន្ទាន់ផងដែរ (Emergency Release Hammer on Single Side Load Door)។

1-Ford-Transit-2018

ចង់ដឹងកាន់តែច្បាស់ សូមទស្សនា Video ខាងក្រោមទាំងអស់គ្នា៖
https://www.facebook.com/FordCambodia/videos/1615266955238130/?t=0

loading...