រថយន្ត Ford Everest ត្រៀមបង្ហាញខ្លួននៅកម្ពុជា ជាមួយនឹងតម្លៃត្រឹមតែ….

MP-post
ព័ត៌មានបច្ចេកវិជ្ជា | មិថុនា ៤, ២០១៨ ១២:០៣ ល្ងាច

ជាធម្មតាមនុស្សភាគច្រើនតែងតែគិតថារថយន្តប្រភេទ SUV ជារថយន្តប្រភេទគ្រួសារសំរាប់បើកបរតែក្នុងក្រុង និងផ្លូវដែលមានស្ថានភាពរាបស្មើតែប៉ុណ្ណោះ។ ក៏ប៉ុន្តែសម្រាប់រថយន្ត Ford Everest នេះវិញ វាមិនត្រឹមតែជារថយន្ត SUV សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃជាលក្ខណៈគ្រួសារប៉ុណ្ណោះទេ វាគឺជារថយន្ត ប្រភេទSUV ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថាជារថយន្តដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវធម្មតា ឬផ្លូវដែលមានឧបសគ្គនោះទេ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន  RMA Cambodia ដែលជាតំណាងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានបង្ហើបឲ្យដឹងអំពីការមកដល់នៃរថយន្ត Ford Everest 2019  រួមជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាថ្មីៗដែលនឹងត្រូវបំពាក់បន្ថែមនៅលើរថយន្តនេះ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានចាប់ផ្តើមបើកទទួលការកក់ទុកជាមុននូវរថយន្ត Ford Everest 2019 នេះផងដែរ។

ក្នុងនោះដែរ បច្ចេកវិទ្យាសំខាន់ៗដែលត្រូវបានបំពាក់នៅលើរថយន្ត Ford Everest 2019 នោះរួមមាន៖

  • ប្រព័ន្ធកូនសោរសុវត្ថិភាព (MyKey) បានផ្តល់ភាពងាយស្រួលដល់លោកអ្នក ក្នុងការកំណត់ល្បឿននៃការបើកបរទៅលើរថយន្តរបស់លោកអ្នក ដើម្បីធានាបាននូវសុវត្ថិភាពនៅពេលបើកបរFord-Everest-01
  • កាម៉េរាខាងក្រោយ និងសេនសឺជំនួយនៅពេលចូលចត (Rear Parking Camera with Rear Sensor)
    Ford-Everest-02
  • លោកអ្នកអាចបើកឃ្លុបក្រោយដោយគ្រាន់តែគ្រវីជើង (Hand free lift gate)
    Ford-Everest-03
  • បច្ចេកវិទ្យា SYNC 3 បានភ្ជាប់មកជាមួយនូវប្រព័ន្ធ SYNC®AppLink™ ឬ Apple CarPlay ដែលអាចឲ្យអ្នកធ្វើការភ្ជាប់ទូរស័ព្ទ iPhone ទៅនឹង ប្រព័ន្ធ SYNC 3 ជាមួយនឹង Interface ថ្មី ដែលដូចទៅនឹង កម្មវិធីរបស់ iOS បេះបិទ។ ប្រព័ន្ធ SYNC 3 នេះអាចឲ្យអ្នកប្រើប្រាស់កម្មវិធីមួយចំនួនដែលមានលើ iOS ដូចជា ស្ដាប់តន្ត្រី ប្រើ Google Map អានសារ ផ្ញើរសារ ធ្វើការហៅចេញដោយប្រើ Voice Command (Siri)។ មិនតែប៉ុណ្ណោះ បច្ចេកវិទ្យាចុងក្រោយ Microsoft SYN 3 នេះក៏មានភ្ជាប់ជាមួយនឹង font ជាអក្សរខ្មែរផងដែរ
    Ford-Everest-04
  • ពោងសុវត្ថិភាពជុំវិញរថយន្ត (Seat Side and Curtain Air Bags)
    Ford-Everest-05
  • ចង្កៀងគុជ HID Headlamp ដែលបិតបើកដោយស្វ័យប្រវត្តិ និងចង្កៀង LED បំភ្លឺនៅពេលថ្ងៃដ៏ស្រស់ស្អាត បានផ្តល់នូវភាពទាក់ទាញសម្រាប់រថយន្តនេះនៅពេលដែលមានវត្តមាននៅលើផ្លូវ
    Ford-Everest-06
  • ប្រព័ន្ធផ្ដល់សញ្ញាសម្រាប់ការពារចោរលួច (Volumetric alarm with battery backup)
    Ford-Everest-07
  • កញ្ជក់មើលក្រោយផ្នែកខាងក្នុងការពារចំណាំងផ្លាតដោយស្វ័យប្រវត្តិ (Rearview Mirror – Electrochromic
    Ford-Everest-08

ចង់ដឹងកាន់តែច្បាស់ សូមទស្សនា Video ខាងក្រោម៖https://www.facebook.com/FordCambodia/videos/1627184904046335/?t=41

 

 

loading...