Huawei បញ្ចេញស្មាតហ្វូន Y6 Prime ឆ្នាំ 2018 តម្លៃត្រឹមតែ ១៤៩ ដុល្លារ ថែមកាដូកក្រើក

34214914_918506004987500_1602867303647543296_n
ព័ត៌មានបច្ចេកវិជ្ជា | មិថុនា ៤, ២០១៨ ០៩:៥៩ ព្រឹក

ភ្នំពេញ៖ ក្រុមហ៊ុន Huawei ដែលកំពុងឈរនៅលើលេខរៀងទី 79th ជាម៉ាកលំដាប់កំពូលខាងបច្ចេកវិទ្យា ក្នុងទស្សនាវដ្តី Forbes ត្រៀមបញ្ចេញលក់នូវស្មាតហ្វូន ស៊េរីថ្មី ជើងឯកបំពងសម្លេងតន្ត្រីកម្សាន្ត Huawei Y6 Prime តម្លៃត្រឹមតែ ១៤៩ដុល្លារ ថែមកាដូកក្រើកនៅលើទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះ។

34274598_918506021654165_2478665432278499328_n

លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖ “ស្មាតហ្វូនស៊េរីថ្មី ជើងឯកបំពងសម្លេងតន្ត្រីកម្សាន្ត Huawei Y6 Prime ដែលនឹងមកដល់មកដល់ទីផ្សារកម្ពុជានៅថ្ងៃទី១០មិថុនាឆ្នាំ២០១៨ខាងមុខនេះ មានតម្លៃត្រឹមតែ ១៤៩ដុល្លារ ថែមដបទឹក ស៊ីមកាតស្មាតជាមួយនឹងកញ្ចក់ធំហ្មង ៤សប្តាហ៏។

Huawei Y6 Prime 2018 ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត បំពាក់អេក្រង់លាតទំហំ 5.7’’ មានកម្រិតបង្ហាញHD+ HUAWEI FullView Display ងាយស្រួលកាន់ដោយដៃម្ខាង មាន RAM 2GB និង ROM 16GB អាចបន្ថែមម៉េម៉ូរីខាងក្រៅរបស់ដល់ទៅ256GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android 8.0 +EMUI 8.0 CPU Qualcomm 8917។ ម្យ៉ាងវិញទៀត Huawei Y6 Prime 2018 មានកាមេរ៉ាក្រោយទំហំ 13MP មានសមត្ថភាពផ្តិតយករូបភាពច្បាស់ស្អាតល្អបើប្រៀបធៀបនឹងស្មាតហ្វនដ៏ទៃដែលមានតម្លៃប្រហែលគ្នា។ រីឯកាមេរ៉ាមុខទំហំ 8MP ជាមួយនឹង Selfie Tonning Flash អាចថតរូបបានស្អាតល្អ ហើយជាពិសេសអាចរីករាយថតរូបជាមួយនឹងកញ្ចក់ AR lens ដែលមានផ្លាសប្តូរផ្ទៃខាងក្រោយ (Background) តាមចិត្តចង់ រូបភាពបែបកំប្លែងៗតាមរយៈ Effect រួមទាំងកម្មវិធី Multiple Photo Taking Mode ទ្រទ្រង់មុខងារដោះសោរ ដោយប្រើទម្រង់មុខ និង ស្កេនក្រយ៉ៅដៃជំនាន់ទី៤ 4.0 រហ័សទាន់ចិត្ត។

34214914_918506004987500_1602867303647543296_n

កាន់តែអែម Huawei Y6 Prime 2018 មាន 3 Slots អាចដាក់ស៊ីមបានពីរ និង Micro SD card ១ (256G), បំពាក់មកនូវ Powerful Speaker ដែលអាចស្តាប់តន្ត្រី បទចម្រៀង ច្រៀងខារ៉ាអូខេ ច្បាស់លឺខ្លាំង ហើយអាចតម្លើងសម្លេង រហូតដល់ទៅ 88 dB ខ្លាំងជាងទូរសព្ទដទៃជា៥០% ដោយពុំចាបាច់ប្រើប្រាស់ឩបករណ៍បំពងសម្លេងបន្ថែមនោះទេ។

34199519_918506048320829_2592646451200786432_n

សរុបមកស្មាតហ្វូន ស៊េរីថ្មី Huawei Y6 Prime 2018 គឺជាជម្រើសដ៏ល្អសម្រាប់អ្នកចូលចិត្តស្តាប់តន្ត្រី Live Music និងច្រៀងខារ៉ាអូខេ មានតម្លៃសមរម្យត្រឹមតែ ១៤៩ដុល្លារ។ ស្មាតហ្វូន Huawei Y6 Prime 2018 មានបីពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខៀវ ខ្មៅ និងមាស ដែលនឹងមកដល់ទីផ្សារកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ២០១៨ ជាមួយនឹងកាដូថែមកក្រើក។ សម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់ហាងលក់ទូរសព្ទដែលស្លាកសញ្ញា រឺបុគ្គលិកលក់ Huawei។

34195442_918506014987499_8521431414111993856_n

អំពីស្មាតហ្វូន Huawei៖ បច្ចុប្បន្នស្មាតហ្វូនដែលកំពុងលក់ដាច់ខ្លាំងរួមមាន Huawei P20 ($689), Huawei P20 Pro ($859), Huawei Mate10 Pro ($840), Huawei nova 3e ($329), Huawei nova 2i ($299) និHuawei Y9 2018  ($249), Huawei Y7 Pro 2018 ($189), Y6 II (149$), Y3 2017 3G ($89), Y3 2018 4G ($99), Huawei T3 7 RAM 1 GB, ROM 8G ($99), Huawei T3 7 RAM 2GB, ROM 16GB ($145)៕

 

loading...