មិត្តហ្វូនផ្លាស់ប្តូរស្លាកសញ្ញាថ្មី ដើម្បីឆ្ពោះទៅរកភាពទាន់សម័យ

Metfone
ព័ត៌មានជាតិ | ឧសភា ២១, ២០១៨ ១១:៤៣ ល្ងាច

កាលពីព្រឹកថ្ងៃទី 21 ខែឧសភា ឆ្នាំ 2018 នេះ ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តមិត្តហ្វូនបានសម្រេចធ្វើការបង្វែរទស្សនៈវិស័យថ្មីរបស់ខ្លួន ដើម្បីធ្វើការចាប់យកការគាំទ្រថ្មី ពីសំណាក់អតិថិជនវ័យក្មេង ពេញដោយថាមពល និងចំណេះដឹងខ្ពស់ផ្នែកបច្ចេកវិទ្យា ស្រប់នឹងការរីកចម្រើនរបស់ខ្លួន។

Metfone-New

ការបង្វែរទិសដៅថ្មីនេះ ធ្វើក្រោយពីក្រុមហ៊ុនសម្រេចប្រកាសជាផ្លូវនូវការផ្លាស់ប្ដូរស្លាកសញ្ញាថ្មី (Logo) ដើម្បីឆ្ពោះទៅរកភាពទាន់សម័យនៅក្នុងប្រទេសកម្ពុជា។ ស្លាកសញ្ញាថ្មីបានប្ដូរទៅពណ៌ក្រហម ដែលជាព៌ណរបស់វ័យក្មេង និងជីវិតដ៏រឹងមាំហើយវាក៏បង្ហាញពីបំណងប្រាថ្នារបស់មិត្តហ្វូនលើការធ្វើឱ្យស្រស់ស្រាយ ដើម្បីទទួលបានសមិទ្ធិផលថ្មី ផលិតផលថ្មី និងសេវាកម្មថ្មីដល់អតិថិជនរបស់ខ្លួន។ ជាមួយគ្នានេះ ក្រុមហ៊ុនមិត្តហ្វូនក៏បានណែនាំម៉ាស្កត់ថ្មី ដែលមានឈ្មោះថា “មុន្នី” ដែលត្រូវបានផ្តួចផ្តើមឡើងចេញពីស្លាកសញ្ញា មិត្តហ្វូន ហើយគាត់នឹងរួមបញ្ចូលជាមួយឡូហ្គូ មិត្តហ្វូនផងដែរ។

Metfone-03

លោកញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន បានថ្លែងឲ្យដឹងថាទស្សនៈថ្មីរបស់មិត្ដហ្វូន គឺនៅតែរក្សាតម្លៃស្នូលនៃពាក្យស្លោក «កាន់តែជិតស្និទ្ធ» ទៅកាន់មិត្តភក្តិក៏ដូចជាចំពោះប្រជាជនកម្ពុជាទាំងអស់ និងរក្សាទស្សនអាជីវកម្ម ”អ្នកយកចិត្តទុកដាក់ប្រកបដោយភាពច្នៃប្រឌិតខ្ពស់” ដែលជាប្រតិបត្តិករល្អបំផុតរបស់អតិថិជនជាមួយនិងរូបភាពថ្មី។

Metfone-02

ជាមួយគ្នានេះ មិត្តហ្វូនកំពុងដាក់ដំណើរការបច្ចេកវិទ្យា 4.5G ដែលត្រូវបានគេស្គាល់ ផងដែរថាជា LTE Advance Pro ដែលជាបច្ចេកវិទ្យាចុងក្រោយបំផុតលើផ្លូវរួមជាមួយ និងការវិវត្តន៍បច្ចេកវិទ្យា LTE ឆ្ពោះទៅកាន់ 5G។ ជាមួយនឹងបណ្តាញ 4.5G ថ្មីនេះអតិថិជនរបស់មិត្តហ្វូនអាចរីករាយជាមួយនឹងល្បឿនអ៊ិនធឺណិតលឿនជាងមុន 10 ដង ប្រៀបធៀបជាមួយបណ្តាញ 4G វានឹងអាចឱ្យអតិថិជនរបស់មិត្តហ្វូនមានបទពិសោធន៍ កាន់តែប្លែកក្នុងការផ្តល់ សេវាកម្មមាតិការវីដេអូកម្រិត 4K, Augmented reality (AR), និងវីដេអូស្ទ្រីម ជាមួយល្បឿនថេរ និងដំណើរការយ៉ាងរលូនជាទីបំផុត។

Metfone-4

ជាពិសេសក្រុមហ៊ុនក៏មានផ្តល់ជូន Promotion ថ្មីNOP70+: ចំនាយត្រឹមតែ 1  ដុល្លារក្នុង 1 សប្តាហ៍ អតិថិជនមិត្តហ្វូននឹងទទួលបានការលេង Facebook ដោយសេរី រួមជាមួយនឹងទឹកប្រាក់បន្ថែម 100 ដុល្លារដើម្បីបំពេញតម្រូវការផ្សេងទៀតផងដែរ។ ការផ្តល់ជូននេះដោយសារតែអ្នកប្រើប្រាស់ទិន្នន័យជាង 90% នៅកម្ពុជាកំពុងប្រើប្រាស់ហ្វេសប៊ុកហើយលុយបន្ថែម100 ដុល្លារអាចបំពេញតម្រូវការបន្ថែមរបស់អតិថិជនបានយ៉ាងគ្រប់គ្រាន់៕

 

 

 

 

loading...