ដឹងតម្លៃកម្ម៉ង់ទុកមុន សម្រាប់ស្មាតហ្វូនស៊េរីថ្មី Huawei P20 Pro ហើយ

P20 Pro
ព័ត៌មានបច្ចេកវិជ្ជា | ឧសភា ២១, ២០១៨ ០៧:០០ ព្រឹក

ភ្នំពេញ៖ ទីបំផុត មិនបាច់រងចាំទៀតទេ អតិថិជនអាចកម្ម៉ង់ កំពូលស្មាតហ្វូនស៊េរីថ្មី Huawei P20 Pro នៅតាមសុខលី បានចាប់ពីពេលនេះតទៅ តម្លៃត្រឹមតែ ៨៥៩ ដុល្លារ ថែមកាដូកប់។ អតិថិជនដែល កក់ទុកមុន ជាមួយនឹងកំពូលស្មាតហ្វូន ស៊េរីថ្មី Huawei P20 Pro នឹងទទួលបានតម្លៃពិសេសគឺត្រឹមតែ $៨៥៩ ថែម កាស Wireless Huawei FreeBuds, និង ស៊ីមស្មាត កញ្ចប់ធំហ្មង ២៤ សប្តាហ៍ គិតជាសាច់ប្រាក់សរុប $២៥៩”។

32938316_911477645690336_5269523919815049216_n

Huawei P20 Pro គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី ដែលត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ស្រស់ស្អាតទាក់ទាញ តួរធ្វើពីកញ្ចក់ និងលោហធាតុដ៏រលើបរលោង ប្រើប្រាស់នូវប្រព័ន្ធ IP67សម្រាប់ការពារធូលី និងការពារទឹកថែមទៀតផង។ ជាពិសេស Huawei P20 Pro ក៏ប្រើប្រាស់នូវ IR Blaster នៅលើ Board មានរន្ធដោតកាសស្តាប់ 3.5mm Headphone Jack បំពាក់នូវ អេក្រង់ទំហំ 6.1-inch OLED Display ជាមួយកម្រិតភាពច្បាស់ 2240×1080 ភិចសែល មាន Notch នៅលើអេក្រង់ ភ្ជាប់នូវបច្ចេកវិទ្យា 2D Mapping សម្រាប់ការស្កេនទៅលើផ្ទៃមុខ មានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ភ្ជាប់ជាមួយនឹង microSD Card មានរ៉េមទំហំ 6GB ។

P20 Pro-7

Huawei P20 Pro ប្រើប្រាស់មុខងារ AI មានកាមេរ៉ាមុខ Leica ទំហំ 24MP និងកាមេរ៉ាខាងក្រោយ Leica ចំនួន 3 គ្រាប់ គឺ 40MP+8MP+20MP។  ស្មាតហ្វូននេះមានថាមពលថ្ម 4,000mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Huawei’s SuperCharger fast charging technology នឹងការភ្ជាប់ទំនាក់ទំនងដូចជា  WIFI, Bluetooth 4.2 (not 5.0), NFC និង LTE 28 ក្រុមផ្សេងគ្នា ដែលមានន័យថា គឺអាចប្រើប្រាស់បាននៅជុំវិញពិភពលោកបាន។ សម្រាប់ព័ត៌មានលម្អិតពីការកម្ម៉ង់ទុកមុន សម្រាប់ស្មាតហ្វូនស៊េរីថ្មី Huawei P20 Pro សូមអញ្ជើញទៅកាន់ ហាងលក់ទូរស័ព្ទដែលនៅជិតអ្នកជាងគេ រឺ ហាងលក់ទូរស័ព្ទដែលមានស្លាកសញ្ញា រឺបុគ្គលិកលក់ Huawei៕

P20 Pro--9 P20 Pro--8

 

 

loading...