មន្ត្រីរាជការម្នាក់ឈ្នះទឹកប្រាក់ 8 ម៉ឺនដុល្លារអាមេរិក ពីសែលកាត

Cellcard-2
ព័ត៌មានជាតិ | មេសា ២០, ២០១៨ ០៥:០៥ ល្ងាច

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី 20 ខែមេសា ឆ្នាំ 2018 ក្រុមហ៊ុនសែលកាត បានធ្វើការប្រគល់រង្វាន់ជូនអតិថិជនរបស់ខ្លួន ជាមន្ត្រីធនាគារជាតិ ដែលឈ្នះរង្វាន់ពីកម្មវិធី” ផ្ញើសារដើម្បីឈ្នះរង្វាន់ជារៀងរាល់ថ្ងៃ” ជាមួយនឹងភាពរីករាយយ៉ាងខ្លាំងរបស់ក្រុមគ្រួសារ នៅក្នុងទីស្នាក់កណ្តាលក្រុមហ៊ុនសែលកាតផ្ទាល់តែម្តង។ អ្នកឈ្នះរង្វាន់ 8 ម៉ឺនដុល្លារ មានឈ្មោះ អ៊ួង យុទ្ធា ជាមន្រ្ដីរាជការ ដែលសព្វថ្ងៃរស់នៅភ្នំពេញ។

សូមបញ្ជាក់ថា រហូតមកថ្ងៃនេះ ក្រុមហ៊ុន សែលកាត នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់ គ្រប់ទូទាំងខេត្តក្រុង អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់នូវសេវាទូរស័ព្ទ ចល័តលំដាប់លេខ 1 នៅក្នុងប្រទេសកម្ពុជា។ អ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធសែលកាត បាននឹងកំពុងតែ បន្តលេងជាមួយកម្មវិធី«ផ្ញើសារដើម្បីឈ្នះរង្វាន់ 1 ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ»។ ដើម្បីឈ្នះរង្វាន់ 1 ម៉ឺនដុល្លារអាមេរិកជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុនសែលកាត លោកអ្នកគ្រាន់តែផ្ញើសារជាអក្សរ «10K» រួចផ្ញើទៅកាន់លេខ «8888» ឬក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នកនឹងទទួល បានសារផ្ញើត្រឡប់ មកវិញ ដោយភ្ជាប់មកជាមួយនឹងលេខកូដសំណាង ហើយសូមរក្សាសារ នោះទុកដើម្បីផ្ទៀងផ្ទាត់៕

loading...