ស្មាតហ្វូនស៊េរីថ្មី Huawei nova 3e អង្រូនបេះដូងតារាប្រុសស្រីល្បីៗ

30176267_891058521065582_175192391_o
ព័ត៌មានបច្ចេកវិជ្ជា | មេសា ១២, ២០១៨ ១១:៤៧ ព្រឹក

ភ្នំពេញ៖ ក្រុមហ៊ុនស្មាតហ្វូន ឈានមុខលំដាប់ពិភពលោក Huawei ប្រចាំប្រទេសកម្ពុជា បានរៀបចំពិធី “Huawei សង្ក្រានប្រម៉ូសិន” ដើម្បីថ្លែងអំណរគុណដល់ មិត្តអ្នកសារព័ត៌មាន ជាងថតរូប និង សិល្បករ សិល្បការិនី ក៏ដូចជាបង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មី Huawei P20, Huawei nova 3e, Huawei Y9 2018 និងHuawei Y7 pro 2018 នៅមជ្ឈមណ្ឌលពិព័រណ៌អន្តរជាតិ CSIC (Customer Solution Innovation & Integration Experience Center) និង ភោជនីយដ្ឋាន Hard Rock Café Phnom Penh អគារ Exchange Square កាលពីយប់ថ្ងៃទី០៩ មេសាឆ្នាំ 2018 កន្លងទៅនេះ។

30176267_891058521065582_175192391_o

ក្នុងកម្មពិធីពិសេសនេះ ក្រុមហ៊ុន Huawei បានអញ្ជើញនូវភ្ញៀវកិត្តិយស និងប្រិយមិត្តដៃគូសារព័ត៌មាន ជាច្រើន ដែលតែងតែគាំទ្រ នូវស្មាតហ្វូនរបស់ Huawei ព្រមទាំងមានការ អញ្ជើញចូលរួម ពីតារាល្បីៗ ក្នុងប្រទេសកម្ពុជា សរុបជាង ៧០នាក់។ទន្ទឹមនឹងនេះ ក្រុមហ៊ុន Huawei បាននូវកំពូលស្មាតហ្វូនស៊េរី Huawei P20, Huawei nova 3e (P20 Lite), Huawei Y9 2018, Huawei Y7 Pro 2018 ដែលជាទូរស័ព្ទ ទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំងពីសម្រាប់អ្នកប្រើប្រាស់។

30224068_891058564398911_315795602_o

លោក អែម យុទ្ធ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ Huawei ប្រចាំកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុន Huawei រៀបចំកម្មវិធី Huawei សង្រ្កានថ្មីនេះឡើងគឺដើម្បីរឹតចំណងមិត្តភាព ដៃគូរសហការយូរអង្វែង និងថ្លែងអំណរគុណដល់មិត្តអ្នកសារព័ត៌មាន ជាងថតរូប និងសិល្បករ សិល្បការិនី ក៏ដូចជាអតិថិជនដែលតែងតែគាំទ្រ ស្មាតហ្វូន Huawei គ្រប់ស៊េរី គ្រប់ម៉ូដែល កន្លងមក រហូតធ្វើឲ្យ ក្រុមហ៊ុនទទួលបានកេរ្តិ៏ឈ្មោះល្បីលើឆាកអន្តរជាតិ។ “ឆ្នាំថ្មី ជោគជ័យថ្មី ឡើងស៊េរីទូរស័ព្ទថ្មីជាមួយនឹង Huawei គឹ Huawei nova 3e, Huawei Y9 2018, Huawei Y7 Pro 2018,” លោក  អែម យុទ្ធ បន្ថែម “ឆ្នាំថ្មី ក្រុមហ៊ុន Huawei សូមជូនពរលោក លោកស្រី ភ្ញៀវកិត្តិយស មិត្តអ្នកសារព័ត៌មាន ជាងថតរូបអាជីព សិល្បករ សិល្បការិនី ឲ្យជួបប្រទះតែនឹងសេចក្តីសុខ សុវត្ថភាព រកទទួលទានមានបាន កុំបីខាន”។

30224022_891058547732246_1435872627_o

តាំងនាមឲ្យ មិត្តអ្នកសិល្បករ សិល្បការិនី និងភ្ញៀវកតិ្តយស អ្នកនាង សានសាណា ពិធីការិនី សម្បូរវោហាសព្ទបានឲ្យដឹងថា “នាងខ្ញុំពេញចិត្ត និងស្រឡាញ់ស្មាតហ្វូនស៊េរីថ្មី Huawei nova 3e, Huawei Y9 2018 និង Huawei Y7 Pro 2018 គឹសុទ្ធដែលស្អាតៗ មានសតម្ថភាព និងគុណភាពខ្ពស់ ហើយតម្លៃសមរម្យបំផុត! ឆ្នាំថ្មីដូរទូរស័ព្ទថ្មីជា មួយនឹង Huawei”។

30176694_891032421068192_1287856474_o

កម្មវិធី ជប់លៀង “Huawei សង្ក្រានឆ្នាំថ្មី” ត្រូវបានបញ្ចប់ទៅដោយ រលូន ក្រោមកម្រអាហារ សាមគ្គី ជាលក្ខណៈគ្រួសារ Huawei នៅក្នុងភោជនីយដ្ឋាន លំដាប់ពិភពលោក Hard Rock Café Phnom Penh។

ប្រូម៉ូសិនថ្មីៗ

កម្ម៉ង់ទុកមុន ស្មាតហ្វូនស៊េរី Huawei nova 3e តម្លៃត្រឹមតែ $329 ថែមកាសធំ ក្រវិលទម្រទូរស័ព្ទ ដងSelfie Stick ស៊ីម ស្មាត និងកញ្ចប់ធំម៉្មង 12 សប្តាហ៍ Huawei Y9 2018 តម្លៃ $249 ថែមកាសធំ ក្រវិលទម្រទូរស័ព្ទ, ដបទឹក ស៊ីមស្មាត និងកញ្ចប់ធំហ្មង 12 សប្តាហ៍ និង Huawei Y7 Pro តម្លៃ $189 ថែម Bluetooth Speaker ស៊ីមស្មាត និងកញ្ចប់ធំហ្មង 8 សប្តាហ៍។

 

Photo For Use Picture1 Y9-continue-pre-order

 

 

 

 

 

 

loading...