ស្មាតហ្វូនស៊េរីថ្មី 3 ម៉ូឌែល Huawei ចេញភ្លាមលក់ដាច់គ្មានសល់

2-For-Use2
ផលិតផលថ្មី | មេសា ១២, ២០១៨ ១១:១៧ ព្រឹក

អស្ចារ្យបំផុត ត្រឹមតែថ្ងៃដំបូងនៃការចេញលក់ស្មាតហ្វូនស៊េរីថ្មីទូរស័ព្ទ Huawei Y7 Pro, Y9 2018 និង Nova 3e ក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុន Huawei បានប្រកាស់ឲ្យដឹងថាខ្លួនបានទទួលជោគជ័យថ្មីបំផុតសឹងមិនធ្លាប់មានពីមុនមក ខណៈថ្ងៃដំបូងស្មាតហ្វូនទាំងនោះត្រូវបានអតិថិជនទិញអស់គ្មានសល់ស្ដុក។

លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជា ឲ្យដឹងថាកាលពីពេលថ្មីៗនេះថា “យើងទទួលបានការកក់ច្រើនលើសពីការរំពឹងទុក សម្រាប់ស្មាតហ្វូនស៊េរីថ្មី៣ម៉ូដែល Huawei Nova 3e (P20 lite), Huawei Y9 2018, និង Huawei Y7 Pro 2018 ហើយមកដល់ភ្លាម គឺថាអស់ភ្លែតតែម្តង។ សម្រាប់អតិថិជនដែលខកខាន អាចកក់បន្ថែមសម្រាប់ស្តុកទី 2 ឥឡូវនេះ Huawei nova 3e (P20 lite) តម្លៃ $329 ថែមកាសធំ ក្រវិលទម្រទូរស័ព្ទ ដង Selfie Stick ស៊ីម ស្មាត និងកញ្ចប់ធំម្ម៉ង 12 សប្តាហ៍, Huawei Y9 2018 តម្លៃ $249 ថែមកាសធំ ក្រវិលទម្រទូរសព្ទ, ដបទឹក ស៊ីមស្មាត និងកញ្ចប់ធំហ្មង 12 សប្តាហ៍ និង Huawei Y7 Pro តម្លៃ $189 ថែម Bluetooth Speaker ស៊ីមស្មាត និងកញ្ចប់ធំហ្មង 8 សប្តាហ៍។

Photo For Use

អតិថិជន អាចកម្ម៉ង់ទុកមុន ដោយគ្រាន់តែ អញ្ជើញទៅកាន់ហាងលក់ទូរសព្ទនានា ជាពិសេសហាងដែលមានបុគ្គលិកលក់រឺ ស្លាកយីហោ Huawei ទូទាំងប្រទេស ដែលនៅជិតលោកអ្នកជាងគេ។

Huawei nova 3e ឬ P20 lite ជាកំពូលស្មាតហ្វូនស៊េរីថ្មីឆ្នាំ 2018 មានរូបរាងស្រស់ស្អាត ទាន់សម័យ ខ្យូតកប់។ ផ្នែកខាងក្រោយ ស្រោបដោយកញ្ចក់ចែងចាងឆើតឆាយថ្មី 2.5D គែមកោងស្រោបដោយលោហធាតុ ជាមួយនឹងបន្ទះឈីប Kirin 659 ប្រើប្រព័ន្ធប្រតិបត្តិការ Android 8 ជាមួយនឹង EMUI 8 មានរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ  64GB, មានអេក្រង់ទំហំ 5.84 អ៊ីញ កម្រិតភាពច្បាស់ 2280×1080 ភិចសែល FHD+ បំពាក់ កាមេរ៉ាភ្លោះក្រោយ ទំហំ 16MP+2MP ទ្រទ្រង់នូវមុខងារ Bokeh (ព្រាលផ្ទៃខាងក្រោយ) និង កាមេរ៉ាមុខទំហំ 16 MP និង Aperture F2.0 មានមុខងារ Face Unlock, Game Mode, Voice Assistant ប្រើប្រាស់ថាមពលថ្មទំហំ  3000mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា fast charging។

IMG_20180408_175030

ចំណែកឯស្មាតហ្វូន Huawei Y9 2018 វិញ គឺជាកំពូលស្មាតហ្វូនដែលផលិតតាមស្ដង់ដា និងស្របតាមតម្រូវការអ្នកប្រើប្រាស់ ជាពិសេសគុណភាពនៃការផលិត តួរខ្លួនស្រោបដោយលោហៈ អេក្រង់លាតដែលមានទំហំ 5.93” កម្រិត Aspect Ratio 18:9 និងកម្រិតបង្ហាញ Full HD+ FullView Display បំពាក់កាមេរ៉ាភ្លោះ ខាងមុខទំហំ 16MP+2MP និងខាងក្រោយទំហំ 13MP+2MP មានកម្លាំងថ្មធំ 4000mAh ប្រើបន្ទះឈីប Kirin 659 ប្រព័ន្ធAndroid 8.0 (Oreo)ចេញពីប្រអប់ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និងបន្ថែមមកនូវសេនស័រ ស្កេនម្រាមដៃលឿន ព្រមទាំងមុខងារដោះសោរ ដោយប្រើទម្រង់មុខ មានជើងទម្ររដាក់ស៊ីមបានពីរ និង Micro SD card ១ (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot)។

Y9-continue-pre-order

រីឯ Y7 Pro 2018 ក៏ឡូយដែរ វាមានរូបរាងស្រស់ស្អាត បំពាក់អេក្រង់លាតទំហំ 5.99” ដែលមាន កម្រិតបង្ហាញ HD+ FullView Display ប្រើន្ទះឈីប Snapdragon 450 មាន RAM 3GB និង ROM 32GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android Oreo មានកាមេរ៉ាភ្លោះ ខាងក្រោយទំហំ 13MP+2MP កាមេរ៉ាមុខទំហំ 8MP ជាមួយនឹង Selfie Tonning Flash, AR lens រួមទាំងកម្មវិធី Multiple Photo Taking Mode, បំពាក់មុខងារដោះសោរ ដោយប្រើទម្រង់មុខ រហ័សទាន់ចិត្ត, មានជើងទម្ររដាក់ស៊ីមបានពីរ & Micro SD card ១ (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot)។

ប្រញាប់រួសរាន់ឡើង កក់ទុកមុន ស្មាតហ្វូន   Huawei nova 3e ($329), Huawei Y9 2018 ($249), Huawei Y7 Pro 2018 ($189) ទាន់មានតម្លៃពិសេស និងកាដូថែមសន្ធឹកសន្ធាប់!

 

loading...