អ្នកមានសំណាង 14 នាក់ទទួលរង្វាន់ពីសែលកាត មុនបុណ្យចូលឆ្នាំខ្មែរ 2018

MP-Post
ទូទៅពីសង្គម | មេសា ៦, ២០១៨ ០៤:៥៤ ល្ងាច

កាលពីថ្ងៃទី 04 ខែមេសា ឆ្នាំ 2018 ក្រុមហ៊ុនសែលកាត បានធ្វើការចែករង្វាន់មហាសំណាជួនអតិថិជន 14 នាក់ដែលមានសំណាងឈ្នះមុនកម្មវិធីបុណ្យចូលឆ្នាំខ្មែរ ពីការចូលរួមក្នុងកម្មវិធីស្ទូចយកម៉ូតូ Fino និងកម្មវិធី iKnow iKnow។

ក្នុងនោះមាន អតិថិជនបីនាក់បានឈ្នះម៉ូតូ Yamaha QBIX 2018 ម្នាក់មួយគ្រឿង ហើយប្រាំមួយនាក់ផ្សេងទៀត ឈ្នះម៉ូតូ Yamaha Fino 2018 រីឯអតិថិជន 4 នាក់ផ្សេងទៀត បានឈ្នះទឹកប្រាក់ចំនួន $1,000 និងអតិថិជនចុងក្រោយបានឈ្នះទូរទស្សន៍ LG 32 inch មួយគ្រឿង។  ព្រឹត្តិការណ៍នេះធ្វើឡើងស្របពេលគ្នាជាមួយនឹងប្រូម៉ូសិនលក់សម្រាប់ឆ្នាំថ្មីរបស់ទូរស័ព្ទ Nokia ដែលផ្តល់ជូននូវកាដូឥតគិតថ្លៃដ៏ច្រើនសន្ធឹកសន្ធាប់ នៅរៀងរាល់ពេលអតិថិនជាវ ។

Cellcard-04

ក្រៅពីនេះ សែលកាតក៏នឹងបង្ហាញពីព្រឹត្តការណ៍ត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំ 2018 របស់ខ្លួន ក្រោមប្រធានបទ #komplechtovsrok (ដែលមានន័យថា “កុំភ្លេចទៅស្រុកកំណើតរបស់អ្នក”)។ ក្នុងខែមេសានេះ លោកអ្នកនឹងឃើញពីសកម្មភាពពិសេសៗក្នុងឆ្នាំថ្មីមួយចំនួនរបស់សែលកាត រួមមានការលក់ទូរស័ព្ទស្មាតហ្វូន និងពិធីប្រគល់ពានរង្វាន់នៅ:

  • ការិយាល័យសែលកាតនៅផ្លូវលេខ 432 រាជធានីភ្នំពេញ (ថ្ងៃទី 7-8 ខែមេសា)។
  • ផ្សារត្រពាំងថ្លឹង ផ្លូវវ៉េងស្រេង ចាប់ពីថ្ងៃទី 9-11 ខែមេសា។ ហើយជាពិសេសនោះគឺ កម្មវិធីអង្គរសង្ក្រាន្ត ដែលប្រារព្ធឡើង នៅថ្ងៃទី 14, 15 និង 16 ខែមេសា។

Cellcard-02

នាយកប្រតិបត្តិសែលកាត លោក អៀន វ៉ាតសុន បានមានប្រសាសន៍ថា ពិធីចូលឆ្នាំខ្មែរ គឺជាពេលវេលាជួបជុំគ្រួសារ និងមិត្តភក្ដិ ហើយជាឱកាសដែលឱ្យអ្នកទាំងអស់គ្នាបានត្រលប់ទៅស្រុកកំណើតវិញ ប្រកបដោយសុវត្ថិភាព និងភាពក្អាកក្អាយ។ លោកបន្តថា៖ «យើងបានបង្កើតប្រូម៉ូសិនពិសេសៗឡើង ដើម្បីផ្តល់ប្រយោជន៍ដល់អតិថិជនរបស់យើង ជាពិសេសអ្នកដែលនៅតាមតំបន់ជនបទ»។ «អ្នកឈ្នះភាគច្រើនរបស់យើង ដែលមកទទួលរង្វាន់នៅថ្ងៃនេះភាគច្រើនគឺ មកពីខេត្តនានា ដូចជាខេត្តសៀមរាប ប៉ោយប៉ែត ពោធិ៍សាត់ កំពង់ធំ កំពង់ចាម និងតាកែវ»។ លោកបានឱ្យដឹងទៀតថា អតិថិជនដែលខកខាននាពេលនេះនៅតែមានឱកាសចូលរួមបានដូចគ្នា សម្រាប់កម្មវិធីប្រូម៉ូសិនរបស់សែលកាត បញ្ចូលលុយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដើម្បីឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់ ហើយកម្មវិធីនេះនឹងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ទី 12 ខែមេសា។

Cellcard-03

គួរបញ្ជាក់ផងដែរថា កម្មវិធីស្ទូចយកម៉ូតូ Fino នឹងបន្តរហូតដល់ថ្ងៃទី 01 ខែសីហា ឆ្នាំ 2018 ហើយដូចគ្នាផងដែរ សម្រាប់កម្មវិធីiKnow iKnow រដូវកាលថ្មី នឹងនៅតែបន្តរហូតដល់ថ្ងៃទី 8 ខែកក្កដាឆ្នាំ 2018៕

loading...