Cellcard រក្សាតំណែង ជាក្រុមហ៊ុនអ៊ីនធើណិតលឿនជាងគេបំផុត ពីការធ្វើតេស្តរបស់ Ookla

Cellcard_Award
ព័ត៌មានបច្ចេកវិជ្ជា | មេសា ៣, ២០១៨ ០៥:០៦ ល្ងាច

លទ្ធផលចុងក្រោយបំផុតពី Ookla លើការធ្វើតេស្តល្បឿនអ៊ីនធើណិត នៅក្នុងប្រទេសកម្ពុជា បានប្រកាសថា ក្រុមហ៊ុន Cellcard  នៅតែជាក្រុមហ៊ុនដែលមានល្បឿនអ៊ីនធើណិត 4G លឿនជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា។

ចំពោះលទ្ធផលនេះ គឺជាទន្និន័យនៃការធ្វើតេស្តដែល Ookala ប្រមូលបានចាប់ពីខែ កក្កដា ដល់ខែធ្នូ ឆ្នាំ 2017។ ការឈ្នះនេះ បន្ទាប់ពី Cellcard  បានទទួលពិន្ទុសរុប លើការធ្វើតេស្តល្បឿន 19.64 MBps ស្របពេលដែល Smart Axiata មានល្បឿន 4G ជាមធ្យម នៅ 16.6 Mbps ប៉ុណ្ណោះ។ ជ័យលាភីនេះគឺ Cellcard ទទួលបានបន្ទាប់ពី ការឈ្នះពានរង្វាន់លើល្បឿន អ៊ីនធើណិតពី OpenSignal ដែលបានប្រកាសក្នុង សន្និសិទ្ធទូរស័ព្ទពិភពលោក កាលពីខែកុម្ភះ។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard  លោក អៀន វ៉ាតសុន បានលើកឡើងថា លទ្ធផលពី Ookla នេះ គឺជាសម្មតិផលថ្មីមួយទៀត បន្ទាប់ពីយើង ធ្វើការពង្រីកវិសាលភាព បណ្តាញសេវារបស់យើង កាលពីដើមខែ មករា ឆ្នាំ 2017 ដែលយើងមានអង់តែនរហូត ដល់ 200 កន្លែង។

លោកបានបន្តទៀតថា សព្វថ្ងៃនេះ Cellcard មានអង់តែនរហូតដល់ 3000 កន្លែងដែលអាច ឲ្យអតិថិជនរហូតរីករាយជាមួយអ៊ីនធើណិត ល្បឿនលឿនរបស់យើង។ “បណ្តាញសេវារបស់យើងមានការកើនឡើង 400% លើការប្រើប្រាស់ទន្និន័យអ៊ីនធើណិតចាប់តាំងពីខែមករា ឆ្នាំ 2017 ដែលយើងសង្គេតឃើញថា អតិថិជនប្រើច្រើនជាងទ្វេដងជាមធ្យម” “ក្នុងនាមជាក្រុមហ៊ុន ទូរទមនាគមន៍ឈានមុខគេ Cellcard  នៅតែបន្តផ្តល់នូវការ ប្រើប្រាស់អ៊ីនធើណិតក្នុងតម្លៃសមរម្យបំផុត និងលឿនបំផុតដើម្បីលើកស្ទួយ ដំណើរការអភិវឌ្ឍន៍របស់ប្រទេសយើង”។

ដើម្បីកំណត់ពីអ៊ីនធើណិតដែលមាន ល្បឿនលឿនបំផុត នៅក្នុងប្រទេសកម្ពុជា Ookla បានធ្វើការប្រៀបធៀប លទ្ធផលនៃការ ធ្វើតេស្តរបស់អ្នកប្រើប្រាស់ម្នាក់ៗ ដែលធ្វើតេស្តលើកម្មវិធីទូរស័ព្ទ Speedtest នៅលើ iOS និង Android ពីអ្នកប្រើប្រាស់ទន្និន័យអ៊ីនធើណិតទាំងអស់នៅក្នុងប្រទេសកម្ពុជា មុនកំលុងពេលប្រគល់ពានរង្វាន់៕

 

 

 

 

loading...