សែលកាត ជួយឲ្យអតិថិជនម្នាក់សម្រេចបំណង់ធំ

Cellcard
ទូទៅពីសង្គម | មិនា ២៩, ២០១៨ ០៥:៤៥ ល្ងាច

ភ្នំពេញ៖ អតិថិជនសែលកាតម្នាក់ នាំកូនចៅមកក្រុមហ៊ុន សែលកាត ដើម្បីទទួលរង្វាន់ធំរបស់ខ្លួន នូវទឹកប្រាក់ 5 ម៉ឺនដុល្លារ ដែលទឹកប្រាក់ដ៏សម្បើមនេះ គាត់ថានឹងអាចសម្រេចបំណង់ក្នុងការទិញផ្ទះឲ្យកូនចៅរស់នៅបាន។

ម្ចាស់រង្វាន់ទឹកប្រាក់ 5 ម៉ឺនដុល្លារនេះ មានឈ្មោះ សាយ សុខា នៅឃុំវាលវង់ ស្រុកកំពង់ចាម ខេត្តកំពង់ចាម។ ក្នុងនោះជាមួយនិងការប្រគល់រង្វាន់ទឹកប្រាក់ 5 ម៉ឺនដុល្លារ ក៏មានអតិថិជនម្នាក់ទៀតឈ្នះ 3 ម៉ឺនដុល្លារឈ្មោះ អោក ឈុន រស់នៅ ខេត្តព្រៃវែងផងដែល។

លោក សាយ សុខា បានឲ្យដឹងថា នេះគឺជារង្វាន់ធំដែលនឹកស្មាន មិនដល់សម្រាប់រូបលោក និងក្រុមគ្រួសារ ដែលពិតជាធ្វើឲ្យរូប លោកសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីអតិថិជនជាច្រើន បានខលប្រាប់ថា បានឈ្នះរង្វាន់ពីសែលកាត ចំនួន 5 ម៉ឺនដុល្លារ។ លោកថា “ទឹកប្រាក់ដែលទទួលបាននេះ អាចសម្រេចក្តីបំណង់ធំរបស់ខ្ញុំដែលអាចមានលទ្ធភាពក្នុងការទិញផ្ទះ សម្រាប់រស់នៅជាមួយកូនចៅ ពីព្រោះសព្វថ្ងៃនេះរស់នៅផ្ទះជួលគេទេ” និងសល់ខ្លះទៀត និងទុកឲ្យកូនសម្រាប់រកស៊ី និងទិញដីស្រែ ទុកសម្រាប់ធ្វើស្រែ ចម្ការ។

គួរបញ្ជាក់ថា ការប្រគល់រង្វាន់នេះ ត្រូវបានធ្វើ នៅទីស្នាក់ការកណ្ដាល នៃក្រុមហ៊ុន សែលកាត នៅថ្ងៃទី 12 ខែមករា ឆ្នាំ 2018 ៕

 

loading...