ស្មាតហ្វូនត្រកូល Y បំពាក់កាមេរ៉ាភ្លោះរបស់ Huawei ត្រៀមបង្ហាញខ្លួនក្នុងទីផ្សារកម្ពុជា

29242795_880460952125339_1121775432_o
ព័ត៌មានបច្ចេកវិជ្ជា | មិនា ២២, ២០១៨ ០៣:៥០ ល្ងាច

ក្រោយល្បីខ្លាំងរឿងស្មាតហ្វូនកាមេរ៉ា 4 គ្រាប់ Nova 2i កាលពីពេលថ្មីនេះ ក្រុមហ៊ុន Huawei បានប្រកាសឲ្យដឹងថាខ្លួននឹងត្រៀមនាំយកស្មាតហ្វូនកាមេរ៉ាភ្លោះត្រកូល Y ឆ្នាំ 2018 ចំនួន 2 ស៊េរី គឺ Huawei Y9 2018 និង Huawei Y7 Pro 2018 សម្រាប់វាយលុកទីផ្សារកម្ពុជា ក្នុងពេលឆាប់ៗនេះ។

Huawei-Y9-2018-price-specs

លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ ប្រចាំ Huawei កម្ពុជាបានឲ្យដឹងថា ទូរស័ព្ទ Huawei Y7 Pro 2018 បំពាក់កាមេរ៉ា 3 គ្រាប់ និង Huawei Y9 2018 បំពាក់កាមេរ៉ា 4 គ្រាប់ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ លើសពីតម្លៃ នឹកស្មានមិនដល់។ លោកបន្តថា ស្មាតហ្វូន Huawei Y9 2018 គឺជាកំពូលស្មាតហ្វូនដែលផលិតតាមស្ដង់ដា និងស្របតាមតម្រូវការអ្នកប្រើប្រាស់ ជាពិសេសគុណភាពនៃការផលិត តួរខ្លួនស្រោបដោយលោហៈ អេក្រង់លាតដែលមានទំហំ 5.93” កម្រិត Aspect Ratio 18:9 និងកម្រិតបង្ហាញ Full HD+ FullView Display បំពាក់កាមេរ៉ាភ្លោះ ខាងមុខទំហំ 16MP+2MP និងខាងក្រោយទំហំ 13MP+2MP មានកម្លាំងថ្មធំ 4000mAh ប្រើបន្ទះឈីប Kirin 659 ប្រព័ន្ធAndroid 8.0 (Oreo)ចេញពីប្រអប់ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និងបន្ថែមមកនូវសេនស័រ ស្កេនម្រាមដៃលឿន ព្រមទាំងមុខងារដោះសោរ ដោយប្រើទម្រង់មុខផងដែរ។ កាន់តែអែម Huawei Y9 2018 មានជើងទម្ររដាក់ស៊ីមបានពីរ និង Micro SD card 01 (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot) ថែមទៀតផង។

29390987_880461408791960_166404749_o

ចំណែកឯ Y7 Pro 2018 ក៏ឡូយដែរ វាមានរូបរាងស្រស់ស្អា បំពាក់អេក្រង់លាតទំហំ 5.99” ដែលមានកម្រិតបង្ហាញ HD+ FullView Display ប្រើន្ទះឈីប Snapdragon 450 មាន RAM 3GB និង ROM 32GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android Oreo។ ម្យ៉ាងវិញទៀត ក៏មានកាមេរ៉ាភ្លោះ នៅខាងក្រោយផងដែរ មានទំហំ 13MP+2MP រីឯកាមេរ៉ាមុខទំហំ 8MP ជាមួយនឹង Selfie Tonning Flash, AR lens រួមទាំងកម្មវិធី Multiple Photo Taking Mode។ ក្រៅពីនេះ Y7 Pro 2018 បំពាក់មុខងារដោះសោរ ដោយប្រើទម្រង់មុខ រហ័សទាន់ចិត្ត។  កាន់តែអែម Huawei Y9 2018 មានជើងទម្ររដាក់ស៊ីមបានពីរ និង Micro SD card ១ (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot) ថែមទៀតផង។ ចំពោះទូរស័ព្ទ Huawei Y7 pro 2018 និង Huawei Y9 2018 នឹងមានវត្តមាននៅលើទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះ៕

Y7-Pro-2018-Blue

 

 

loading...