Cellcard ទទួលជ័យលាភីក្នុងព្រឹត្តិការណ៍ MWC 2018 នៅប្រទេសអេស្ប៉ាញ

28279577_1481557005276294_5074941268283359232_n
ព័ត៌មានបច្ចេកវិជ្ជា | មិនា ១, ២០១៨ ០៤:៤៦ ល្ងាច

ក្នុងព្រឹត្តិការណ៍សន្និសិទទូរស័ព្ទចល័តពិភពលោក Mobile World Congress (MWC) ឆ្នាំ 2018 នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ក្រុមហ៊ុន Cellcard បានទទួលបានទទួលជ័យលាភីជាបណ្ដាញទូរស័ព្ទចល័តដែលមានល្បឿនបំផុតក្នុងប្រទេសកម្ពុជា កាលពីថ្ងៃពុធទី 28 ខែកុម្ភៈ នេះ។

28468228_1481557011942960_1635311314802835456_n

ការផ្ដល់ជ័យលាភីនេះ ធ្វើឡើងក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទចល័តនាំមុខគេនៅកម្ពុជា សម្រាប់ល្បឿនអ៊ីនធើណិត 3G, 4G និងល្បឿនដោនឡូតជារួម។ នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក អៀន វ៉ាត់សុន បានទទួលពានរង្វាន់ ‘State of Mobile Networks: Cambodia’ Report (ស្ថានភាពបណ្ដាញទូរស័ព្ទនៅកម្ពុជា) ពី Open Signal នៅក្នុងសន្និសិទទូរស័ព្ទចល័តពិភពលោកឆ្នាំ 2018 នេះ។

Cellcard 02

OpenSignal ដែលជាស្ថាប័នវាស់ស្ទង់ល្បឿននៃការប្រើប្រាស់សេវាទូរស័ព្ទទូទាំងពិភពលោក បានចេញផ្សាយរបាយការណ៍អំពីការប្រើប្រាស់ទូរស័ព្ទចល័តថ្មីនៅថ្ងៃនេះ។ ក្នុងរបាយការណ៍នោះ បានបង្ហាញថាក្រុមហ៊ុន Cellcard ឈ្នះពានរង្វាន់ 4 ប្រភេទ  ដែលបានកើនឡើងចំនួនពីរពានរង្វាន់ ពីលើពានរង្វាន់ទទួលបានកាលពីខែសីហា ឆ្នាំ 2017 កន្លងទៅនេះ។ យោងតាមរបាយការណ៍ចុងក្រោយនោះដែរ សែលកាតបានពង្រឹងការនាំមុខគេ លើសេវាទូរស័ព្ទដូចខាងក្រោម៖

  • ល្បឿន 4G សម្រាប់ដោនឡូដ
  • ល្បឿន 3G សម្រាប់ដោនឡូដ
  • ទំហំសេវា 3G ធំទូលាយ
  • ល្បឿនបណ្តាញសេវាទូទៅ

ជាមួយនឹងការវាស់ស្ទង់តាមរយៈទូរស័ព្ទរបស់អ្នកប្រើប្រាស់ជាង 100 លានដង ដែលបានទាញយកដោយផ្ទាល់ពីទូរស័ព្ទស្មាតហ្វូនទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 2 ខែតុលា ដល់ថ្ងៃទី 31 ខែធ្នូឆ្នាំ 2017 នេះគឺជារូបភាពពិតប្រាកដមួយដែលបង្ហាញពីបទពិសោធន៍នៃការប្រើប្រាស់ទូរស័ព្ទរបស់អ្នកប្រើ ដែលទទួលបាននៅក្នុងប្រទេសកម្ពុជា។

28468787_1481557031942958_4653754982573539328_n

លោក វ៉ាត់ សុន បានមានប្រសាសន៍ថា៖ “ពានរង្វាន់ដែលយើងទទួលបាននៅថ្ងៃនេះ ជំរុញឲ្យយើងប្ដេជ្ញាចិត្តយ៉ាងមុតមាំ ហើយខិតខំឲ្យអស់ពីសមត្ថភាពក្នុងការផ្តល់ឱ្យប្រជាជនកម្ពុជានូវបទពិសោធន៍ល្អបំផុត’’។ “យុទ្ធសាស្រ្តវិនិយោគទៅលើការពង្រីកបណ្តាញទូរស័ព្ទរបស់យើងឱ្យកាន់តែប្រសើរ កាលពីឆ្នាំ 2017 កំពុងតែចាប់ផ្តើមលេចចេញជាលទ្ធផលល្អហើយ។ ការប្រើប្រាស់ទិន្នន័យអ៊ីនធើណិតបានកើនឡើងច្រើនជាង 400% ហើយការប្រើទិន្នន័យអ៊ីនធើណិតជាមធ្យមបានកើនឡើងដល់ 400 MB ក្នុងមួយថ្ងៃ”។

ទិន្នន័យក្នុងរបាយការណ៍ខាងក្រោមនេះបង្ហាញពីការនាំមុខគេរបស់ក្រុមហ៊ុន Cellcard នៅក្នុងទីផ្សារ៖

  • រក្សាបាននូវល្បឿន 4G នៅ 19.4 MBps ស្របពេលដែល Smart Axiata មានល្បឿន 4G ជាមធ្យម នៅ 16.6 Mbps,
  • ល្បឿន 3G អតិបរិមា 2.5 MBps ស្របពេលដែល Smart Axiata មានល្បឿន 1.9 MBps,
  • ល្បឿនបណ្តាញសេវាទូទៅ 10.6 MBps ស្របពេលដែល Smart Axiata ទទួលបានចំណាត់ថ្នាក់ទីពីរជាមួយនឹងល្បឿន 8.8 MBps។

Cellcard

លោក ចន ចន ណាវ៉ាល នាយកផ្នែកបច្ចេកវិទ្យារបស់សែលកាត បានមានប្រសាសន៍ថាក្រុមរបស់គាត់តែងតែធ្វើតេស្តល្បឿនអ៊ីនធើណិត ហើយជាញឹកញាប់លទ្ធផលបានបង្ហាញពីល្បឿន 4G ដែលមានល្បឿនលឿនជាង 40 Mbps ឯណោះ។ លោក បានបន្តថា៖ “យើងក៏បានដាក់ពង្រាយប្រព័ន្ធ LTE Advanced ផងដែរដោយប្រើប្រាស់បច្ចេកវិទ្យា 2CA និង 3CA ដែលអាចផ្ដល់ឲ្យល្បឿនអតិបរមារហូតដល់ 300 Mbps នៅក្នុងទីក្រុងសំខាន់ៗ រួមមានទីក្រុងភ្នំពេញ និងខេត្តសៀមរាប។ “នៅក្នុងតំបន់ដែលមានតម្រូវការអ៊ីនធើណិតខ្ពស់ យើងបានដាក់ពង្រាយបច្ចេកវិទ្យា 4X4MIMO ដែលអាចទាញល្បឿនអតិបរមារហូតដល់ 400 Mbps” ។ “ជាមួយនឹង 3G យើងបានប្រើយុទ្ធសាស្រ្ត 3CC Carrier និងបានដាក់ពង្រាយ 900 MHz ទៅលើប្រព័ន្ធ 3G ដើម្បីអោយដំណើរការសេវាកាន់តែល្អប្រសើរជាងមុន” ។ “នៅក្នុងតំបន់មួយចំនួន យើងកំពុងទទួលបាននូវល្បឿនលឿនគួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែការផ្តោតសំខាន់របស់យើង គឺការធានាឱ្យមានស្ថេរភាពនៃល្បឿនរបស់បណ្តាញទូរស័ព្ទរបស់យើងនៅទូទាំងតំបន់ធំៗ “។ កាលពីខែ មករា ឆ្នាំ 2017 សែលកាតបានពង្រីកបណ្ដាញសេវាគ្របដណ្ដប់ 4G រហូតដល់ ជាង 2500 កន្លែង ហើយលើសពីនេះទៀត បានប្ដូរបច្ចេកវិទ្យា2G មកកាន់បច្ចេកវិទ្យា RAN 2G / 3G / 4G តែមួយចុងក្រោយបំផុត ទូទាំងប្រទេស៕

loading...