មួយថ្ងៃ Cellcard ចែករង្វាន់ 10 ម៉ឺនដុល្លារជូនអ្នកមានសំណាង

28275935_944311942393642_296097779_o
ទូទៅពីសង្គម | កុម្ភៈ ២២, ២០១៨ ០២:០៦ ល្ងាច

ត្រឹមតែមួយថ្ងៃក្រុមហ៊ុន Cellcard ធ្វើការចែករង្វាន់ទឹកប្រាក់ 10 ម៉ឺនដុល្លារជូនអតិថិជនមានសំណាងពីកម្មវិធី 10 K ចំនួន 2 រូបកាលពីថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2018។ 28312227_944310815727088_459765491_o

អ្នកឈ្នះទីមួយមានឈ្មោះថា ប៊ុន ប៉ូរ៉ាមី ឈ្នះរង្វាន់ 4 ម៉ឺនដុល្លារ ជាអ្នករស់នៅខេត្តកំពង់ចាម និងម្នាក់ទៀតមានឈ្មោះ ឆាត់ ពន្លក រស់នៅខេត្តកំពត បានឈ្នះរង្វាន់ 6 ម៉ឺនដុល្លារ។ សូមបញ្ជាក់ថា រហូតមកថ្ងៃនេះ ក្រុមហ៊ុន CellCard នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់ គ្រប់ទូទាំងខេត្តក្រុង អតិថិជនទាំងអស់ បានគាំទ្រ និងប្រើប្រាស់នូវសេវាទូរស័ព្ទ ចល័តលំដាប់លេខ1 នៅក្នុងប្រទេសកម្ពុជា។ អ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធសែលកាត បាននឹងកំពុងតែ បន្តលេងជាមួយកម្មវិធី«ផ្ញើសារដើម្បីឈ្នះរង្វាន់ 1 ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ»។ ដើម្បីឈ្នះរង្វាន់ 1 ម៉ឺនដុល្លារអាមេរិកជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុនសែលកាត លោកអ្នកគ្រាន់តែផ្ញើសារជាអក្សរ «10K» រួចផ្ញើទៅកាន់លេខ «8888» ឬក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នកនឹងទទួល បានសារផ្ញើត្រឡប់ មកវិញ ដោយភ្ជាប់មកជាមួយនឹងលេខកូដសំណាង ហើយសូមរក្សាសារ នោះទុកដើម្បីផ្ទៀងផ្ទាត់៕

loading...