Ford ចេញកម្មវិធីពិសេសអបអរបុណ្យចូលឆ្នាំចិន

Ford 2
ព័ត៌មានជាតិ | កុម្ភៈ ៩, ២០១៨ ១១:៣៤ ព្រឹក

ដើម្បីចូលរួមធ្វើការអបអរសាទរ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន­ខាងមុខនេះ អាគារតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន Ford របស់ក្រុមហ៊ុន RMA Cambodia ទំាង ៣ ទីសាខានៅរាជធានីភ្នំពេញ និងសៀមរាបមានកម្មវិធីផ្ដល់ជូនពិសេស ដោយអតិថិជនគ្រាន់តែទិញរថយន្ត Ford  ម៉ូដែលណាមួយ រួមមានរថយន្ត Ford Ranger, Everest, Ecosport, Fiesta និង Ford Mustang លោកអ្នកអាចជ្រើសរើសអាំងប៉ាវលាភសំណាងមួយណាដែលលោកអ្នកពេញចិត្ត ដែលរួមមានដូចជា ទូរស័ព្ទ iPhone X & នាឡិកា iWatch 42mm, បង់រំលោះដោយឥតការប្រាក់រយៈពេល ១ ឆ្នាំ,   ម៉ូតូហុងដា Dream ស៊េរី ២០១៨ ចំនួន ១ គ្រឿង ឬសាច់ប្រាក់សុទ្ធចំនួន ១, ៥០០ ដុលា្លរ។

Ford 2

កម្មវិធីដ៏អស្ចារ្យនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នំា២០១៨ ។ សម្រាប់ព័ត៌មានបន្ថែមអញ្ជើញមក អាគារតាំងបង្ហាញរថយន្តទំាងបី ឬទំនាក់ទាក់ទងតាមរយៈលេខទូរស័ព្ទ ០១២ ៣៣៣ ៩៧៥៕

Ford 1

loading...