កម្ពុជា ក្លាយជាប្រទេសទី 40 ដែលបានបើកវគ្គបណ្ដុះបណ្ដាលជំនាញនៃការបើកបរពី Ford

26993346_1510214839076676_586692869657906002_n
ព័ត៌មានបច្ចេកវិជ្ជា | កុម្ភៈ ៦, ២០១៨ ០១:១៧ ល្ងាច

កម្ពុជាជាប្រទេសទី 40 ដែលបានបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពីសុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford (Ford Driving Skills for Life) ដើម្បីបង្កើនជំនាញនៃការបើកបរ និងយល់ដឹងពីលក្ខណៈបច្ចេកទេសសុវត្ថិភាព។

27066737_1510214795743347_5203896792637957917_n (1)

កម្មវិធីនេះ ប្រព្រឹត្តទៅនៅក្នុងប្រលានយន្តហោះខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងជារួម គឺដើម្បី បង្រៀនអ្នកដែលទើបនឹងទទួលបានប័ណ្ណបើកបរឲ្យយល់ច្បាស់អំពីជំនាញចាំបាច់ក្នុងការបើកបរ និងបង្រៀនអ្នកបើកបរអំពីបច្ចេកទេសនៃការថែទាំយានយន្ត ហើយដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការផ្ដល់ចំនេះដឹងអំពីសុវត្ថិភាពនៃការបើកបរ និងការអនុវត្តការបើកបរជាក់ស្ដែង ដោយមានអ្នកជំនាញពីសាលាបណ្ដុះបណ្ដាលបច្ចេកទេសរបស់ RMA (RMA Academy) មកធ្វើបទបង្ហាញ និងអនុវត្តន៍ផ្ទាល់សម្រាប់អ្នកចូលរួមសិក្ខាសាលានេះ។

26992461_1510212035743623_1568694750071277148_n

 លោក Truong Kim Phong នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចនៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “សុវត្ថិភាពនៅពេលចរាចរណ៍លើដងផ្លូវគឺជាបញ្ហាដ៏សំខាន់មួយ ហើយវាក៏ជាបញ្ហាមួយដែលពាក់ព័ន្ធនឹងអាជីវកម្មរបស់យើងផងដែរ។ សុវត្ថិភាពនៅលើផ្លូវគឺជាផ្នែកមួយនៃសកម្មភាពសង្គមដែលយើងគួរតែមាន ហើយពួកយើងក៏មានមោទនភាពក្នុងការបើកវគ្គបណ្តុះបណ្តាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life ផងដែរ ដើម្បីជួយបង្កើនការយល់ដឹងអំពីការអនុវត្តនិងបច្ចេកទេសនៃការបើកបរប្រកបដោយសុវត្ថិភាពនិងជួយធ្វើឱ្យការបើកបរលើដងផ្លូវកាន់តែមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។”

27337107_1510528329045327_4989387159211793339_n

លោកងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ប្រទេសកម្ពុជា មានអត្រាគ្រោះថ្នាក់ចរាចរណ៍កើនឡើងគួរឲ្យកត់សម្គាល់។ នេះដោយសារអ្នកបើកបរមួយចំនួនមិនទាន់យល់ច្បាស់អំពីច្បាប់ចរាចរណ៍ និងមិនមានជំនាញបើកបរត្រឹមត្រូវ ។ ហេតុនេះហើយ ចំនេះដឹងអំពីសុវត្ថិភាពនៃការបើកបរ និងច្បាប់ចរាចរណ៍គឺជាកត្តាមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។”

26992374_1510215939076566_9014599553717738528_n

លោក Jim Graham នាយកកម្មវីធីបណ្តុះបណ្តាលបច្ចេកទេសនៃការបើកបររថយន្ត Ford បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយដែលបានដាក់បញ្ជូលប្រទេសកម្ពុជាទៅក្នុងបញ្ជីនៃបណ្តាប្រទេសចំនួន 40 នៅជុំវិញពិភពលោកដែលបានបើកវគ្គបណ្តុះបណ្តាលស្ដីអំពី “សុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត Ford – Ford Driving Skills for Life។ កម្មវិធីនេះមានអាយុកាល 15ឆ្នាំហើយ និងបានបណ្ដុះបណ្ដាលមនុស្សជាង 1 លាននាក់ដែលទើបនឹងមានប័ណ្ណបើកបរ ដែលគម្រោងមូលនិធិនេះបានចំណាយថវិការអស់ទឹកប្រាក់ជាង 40 លានដុល្លារ ក្នុងការប្តេជ្ញាលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទូទាំងពិភពលោក៕

 

loading...