Safe Dome បច្ចេកវិទ្យាការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួន មកដល់ទីផ្សារកម្ពុជា

27605535_539969766360787_5312694_o
ផលិតផលថ្មី | កុម្ភៈ ១, ២០១៨ ០២:៣៥ ល្ងាច

កាលពីថ្ងៃទី 31 ខែមករា ឆ្នាំ 2018  ក្រុមហ៊ុន Onefill International បានទទួលសិទ្ធិផ្តាច់មុខក្នុងការចែកចាយផលិផតផលពីក្រុមហ៊ុន Maxwell Forest នៅក្នុងតំបន់ទន្លេមេគង្គ បានប្រកាសនាំមកនូវផលិតផលថ្មីមួយនៅក្នុងប្រទេសកម្ពុជា ឈ្មោះថា SafeDome ដែលមានរូបរាងតូច ស្តើងស្រដៀងទៅនឹង ATM Card, Credit Card ប្រើសម្រាប់ការពារ និងបង្ការឿងភ្លេចកាបូបលុយ ឬវត្ថុមានតម្លៃផ្សេង។

27653929_539969789694118_2124228107_o

លោក យៀប ហូសេង អ្នកគ្រប់គ្រងទិន្នន័យនៃក្រុមហ៊ុនប្រចាំតំបន់ទន្លេមេគង្គ បានអោយដឹងថា ផលិតផលដែលក្រុមហ៊ុននាំចូល មកកាន់កម្ពុជានាពេលនេះ មានឈ្មោះថា Safe Dome ដែលវាអាចការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់យើងម្នាក់ៗបាន ជាឧទាហរណ៍ នៅពេលយើងធ្វើដំណើរទៅណាមួយតាមជើងយន្តហោះ ឬធ្វើដំណើរទៅណាមកណា ដោយមានអីវ៉ាន់ច្រើន តែនៅពេលដែលភ្ជាប់ឧបករណ៍មួយនេះ ជាមួយនឹងទូរសព្ទដៃ ហើយដាក់ឧបករណ៍នោះ ជាប់ជាមួយទ្រព្យសម្បត្តិណាដែលសំខាន់ នៅពេលដែលយើងចេញឆ្ងាយពីវាប្រមាណ 30 ម៉ែត្រ ទូរស័ព្ទយើងនឹងផ្ដល់ជាសញ្ញាឲ្យដឹងភ្លាមថាយើងបានភ្លេចអីវ៉ាន់ណាមួយហើយ ។

0_TKoM-KPSDtW7ikyA

លោកបន្តថា កន្លងមកលោកខ្លួនឯង ក៏ដូចជាអ្នកដទៃសុទ្ធតែធ្លាប់ភ្លេចរបស់ដែលមានតម្លៃជាប់នឹងខ្លួន តែពេលខ្លះក៏បានរកឃើញមកវិញ ហើយពេលខ្លះក៏រកមិនឃើញ ដូចនេះហើយ ដើម្បីការពារទ្រព្យសម្បតិ្តដែលមានតម្លៃនៅជាប់នឹងខ្លួន ទើបលោកសម្រេចសហការជាមួយនឹងក្រុមហ៊ុន Maxwell Forest នាំចូលមកកាន់ប្រទេសកម្ពុជា ។

27605374_539980846359679_229417154_o

លោក Richard Wong នាយកផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានអោយដឹងថា បច្ចេកវិទ្យានេះ ត្រូវបាននិយមប្រើប្រាស់នៅបណ្ដាប្រទេសជាច្រើន ដូចជាប្រទេស អាមេរិក អូស្ត្រាលី សិង្ហបូរីនិងបណ្ដាប្រទេសនៅសហភាពអឺរ៉ុប ។ លោកបន្តថា មុខងាររបស់ឧបករណ៍នេះ អាចអោយយើងដឹងពីការភ្លេចរបស់របរផ្សេងៗ ដូចជាកាបូបលុយ កុំព្យូទ័រ កាតាប វ៉ាលីស និងលិខិតឆ្លងដែនជាដើម ព្រោះថា នៅក្នុងបន្ទះ កាតមានផ្ទុកនៅប្រព័ន្ធតាមដាន GPS ដែលអាចផ្ដល់ដំណឹងមកកាន់ទូរសព្ទរបស់យើងភ្លាមៗនៅក្នុងគំលាតពីទូរសព្ទ 30 ម៉ែត្រ គឺពិតជាងាយស្រួល គ្រាន់តែដំឡើងនៅក្នុងកម្មវិធីទូរស័ព្ទដៃហើយភ្ជាប់ Bluetooth ទៅនឹងកាតជាការស្រេចបន្ទាប់មកគ្រាន់តែយកកាតនោះទៅដាក់ក្នុងរបស់របរដែលចង់ការពារ ជាការស្រេច៕

loading...