បុគ្គលិកក្រុមហ៊ុនឯកជនមួយរូបឈ្នះរង្វាន់ 3 ម៉ឺនដុល្លារពីកម្មវិធី​ 10K

27144498_927934897364680_2053946155_o
ទូទៅពីសង្គម | មករា ២៣, ២០១៨ ១១:០៣ ល្ងាច

កាលពីរសៀលថ្ងៃទី២២ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះក្រុមហ៊ុនសែលកាត បានធ្វើការប្រគល់រង្វាន់ជូនអតិថិជនរបស់ខ្លួនដែលឈ្នះរង្វាន់ពីកម្មវិធី សែលកាត 10K ជាមួយនឹងការរីករាយយ៉ាងខ្លាំងរបស់ក្រុមគ្រួសារអតិថិជនដែលស្ថិតក្នុងទីកន្លែងស្នាក់កណ្តាលក្រុមហ៊ុនសែលកាតផ្ទាល់តែម្តង។ អ្នកឈ្នះរង្វាន់ ៨ម៉ឺនដុល្លារ ពីសែលកាតនេះមានឈ្មោះថា ស៊ន វណ្ណសី ជាបុគ្គលិកក្រុមហ៊ុនឯកជន ដែលសព្វថ្ងៃរស់នៅខេត្តសៀមរាប។

សូមបញ្ជាក់ថា រហូតមកថ្ងៃនេះ ក្រុមហ៊ុន CellCard នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់ គ្រប់ទូទាំងខេត្តក្រុង អតិថិជនទាំងអស់ បានគាំទ្រ និងប្រើប្រាស់នូវសេវាទូរស័ព្ទ ចល័តលំដាប់លេខ1 នៅក្នុងប្រទេសកម្ពុជា។ អ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធសែលកាត បាននឹងកំពុងតែ បន្តលេងជាមួយកម្មវិធី«ផ្ញើសារដើម្បីឈ្នះរង្វាន់ 1 ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ»។ ដើម្បីឈ្នះរង្វាន់ 1 ម៉ឺនដុល្លារអាមេរិកជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុនសែលកាត លោកអ្នកគ្រាន់តែផ្ញើសារជាអក្សរ «10K» រួចផ្ញើទៅកាន់លេខ «8888» ឬក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នកនឹងទទួល បានសារផ្ញើត្រឡប់ មកវិញ ដោយភ្ជាប់មកជាមួយនឹងលេខកូដសំណាង ហើយសូមរក្សាសារ នោះទុកដើម្បីផ្ទៀងផ្ទាត់៕

loading...