សែលកាត និង Polaris រួមគ្នានាំយកវត្តមាន itel ទូរស័ព្ទទំនើបតម្លៃសមរម្យដំបូងគេ មិនធ្លាប់មាននៅកម្ពុជា

27067869_1798175953580270_7604021609150045248_n
ព័ត៌មានជាតិ | មករា ២២, ២០១៨ ១១:១៣ ព្រឹក

ភ្នំពេញថ្ងៃទី 20 ខែមករា – នៅថ្ងៃនេះក្រុមហ៊ុនសែលកាត រួមគ្នាជាមួយក្រុមហ៊ុនចែកចាយទូរស័ព្ទចល័ត Polaris បានប្រកាសអំពីការមកដល់ថ្មីនៃទូរស័ព្ទ itel ដែលជាទូរស័ព្ទដែលមានតម្លៃសមរម្យបំផុតនៅក្នុងប្រទេសកម្ពុជា។ ទូរស័ព្ទ itel ម៉ូដែល P11 នេះ មានតម្លៃត្រឹមតែ 66 ដុល្លារប៉ុណ្ណោះដែលផ្តល់នូវកាមេរ៉ាគុណភាពច្បាស់ត្រជាក់ភ្នែក និងទំហំផ្ទុកទិន្នន័យកាន់តែប្រសើរ លើសពីនេះ អតិថិជននឹងទទួលបានការផ្ដល់ជូនទិន្នន័យអ៊ីនធើណិតឥតគិតថ្លៃរយៈពេល 6 ខែ (រហូតដល់ 8GB) ពីក្រុមហ៊ុនសែលកាត។

26908111_1798175896913609_6150414271000652933_n

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Itel ក៏បានផ្ដល់នូវម៉ូដែល A43 កាន់តែប្រសើរជាងមុន ក្នុងតម្លៃត្រឹមតែ 73 ដុល្លារ។ ទូរស័ព្ទម៉ូដែលទាំងពីរនេះ មានតំលៃសមរម្យ សក្ដិសមបំផុតសម្រាប់អតិថិជនគ្រប់ស្រទាប់។ ចំពោះលោកអ្នកដែលចូលចិត្តប្រើប្រាស់ទូរស័ព្ទធម្មតា លោកអ្នកក៏អាចស្វែងរកម៉ូដែល it5613, it2150, it5603 ដែលមានតម្លៃចាប់ផ្តើមពីត្រឹមតែ 13 ដុល្លារប៉ុណ្ណោះ ដែលទូរស័ព្ទទាំងនេះមានសមត្ថភាពដំណើរការ MP3, កម្មវិធីចាក់វីដេអូ និងវិទ្យុ។ ការដាក់សម្ភោធទូរស័ព្ទ itel នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនសែលកាត នាព្រឹកថ្ងៃច័ន្ទទី 22 ខែមករានេះ នឹងបន្តដាក់លក់រហូតដល់ថ្ងៃព្រហស្បតិ៍ទី 25 ខែមករា។ អ្វីដែលពិសេសនោះ ក្រុមហ៊ុនសែលកាត និង Polaris នឹងផ្តល់ជូននូវរង្វាន់ដ៏អស្ចារ្យជាច្រើនដូចជា គ្រឿងបម្លាស់និងលម្អទូរស័ព្ទជាច្រើន ទិន្នន័យអ៊ិនធើណិតឥតគិតថ្លៃ លេខទូរស័ព្ទពិសេសៗ និងរង្វាន់ផ្សេងៗជាច្រើនទៀត។

26814999_1798176036913595_3849885455324633495_n

លោកអៀន វ៉ាតសុន នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាតថ្លែងថា ការដាក់សម្ភោធទូរស័ព្ទទំនើប itel នេះ នឹងជួយជំរុញគោលដៅរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូននូវបទពិសោធន៏អ៊ីនធើណិតដ៏ល្អបំផុតជាមួយនឹងការផ្ដល់ជូនស្មាតហ្វូនតម្លៃសមរម្យដំបូងគេបង្អស់ដល់ប្រជាជនកម្ពុជាទាំងមូល។ « នៅទីនេះយើងផ្ដល់ជូនទូរស័ព្ទទំនើបក្នុងតម្លៃសមរម្យបំផុតមិនធ្លាប់មាន សង្ឃឹមថានឹងអាចផ្ដល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍ប្រើប្រាស់ទូរស័ព្ទទំនើបដ៏ល្អ ជាមួយនឹងល្បឿនអ៊ីនធើណិតលឿនបំផុតពីសែលកាតនៅទូទាំងប្រទេស »៕

26814475_1798176000246932_6012140722499083258_n

 

loading...