អតិថិជនម្នាក់ទៀតរបស់ Cellcard ឈ្នះទឹកប្រាក់ 8 ម៉ឺនពីកម្មវិធី 10K

26829303_1435922556506406_151864129_o
ព័ត៌មាន | មករា ១២, ២០១៨ ០៤:៤០ ល្ងាច

នៅថ្ងៃទី 12 ខែមករា ឆ្នាំ 2018 នេះ ក្រុមហ៊ុន Cellcard ដែលជាក្រុមហ៊ុនបណ្តាញទូរស័ព្ទលេខមួយនៅក្នុងប្រទេសកម្ពុជា ប្រគល់រង្វាន់ទឹកប្រាក់រហូតដល់ទៅ 8 ម៉ឺនដុល្លាដល់អតិថិជនរបស់ខ្លួន ដែលមានមុខរបជាមន្រ្ដីយោធា មានឈ្មោះ ឡត គីមសេង មានស្រុកកំណើត នៅភ្នំពេញ។ តាមការបញ្ជាក់របស់លោក ដែលជាអ្នកមានសំណាងនេះ បានឲ្យដឹងថា ទឹកប្រាក់នេះ គឺជារង្វាន់ធំដែលនឹកស្មាន មិនដល់សម្រាប់រូបលោក និងក្រុមគ្រួសារ ដែលពិតជាធ្វើឲ្យរូបលោកសប្បាយរីករាយយ៉ាងខ្លាំង។ លោកបានបន្តថា ក្រោពីមានមនុស្សមួយចំនួន បានបានខលប្រាប់ថា បានឈ្នះរង្វាន់ពីសែលកាត 8 ម៉ឺនដុល្លារនោះ លោកពិតជាអារម្មណ៍ភ័យមែនទែន។ លោកបានបន្ថែនថា ទឹកប្រាក់ដែលទទួលបាននេះ លោកនឹង យកទៅប្រកបមុខរបររបស់គ្រួសារទាំងមូលអោយបានកាន់តែមានភាពប្រសើរឡើងថែមទៀត។

loading...