ក្រុមហ៊ុន Phibious កម្ពុជា បន្តបំបែកកំណត់ត្រាថ្មី ជាមួយពានរង្វាន់បន្ថែម

26732732_1387734264685630_1015214668_o
ព័ត៌មានជាតិ | មករា ១១, ២០១៨ ០៩:១១ ព្រឹក

ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មឯករាជ្យឈានមុខគេ ឈ្នះបានពានរង្វាន់ចំនួន៤ នៅក្នុងកម្មវិធីក្រុមហ៊ុនឆ្នើមប្រចាំឆ្នាំនៅអាស៊ីអាគ្នេយ៍នៃយុទ្ធនាការអាស៊ី ដោយបូកសរុបជារួម សម្ពន្ធក្រុមហ៊ុន Phibious ឈ្នះបានពានរង្វាន់ចំនួន៩ឯណោះ។

ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ៖ Phibious កម្ពុជា បានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាក្រុមហ៊ុនឯករាជ្យឈានមុខមួយនៅកម្ពុជា នៅពេលខ្លួនទទួលបាននូវពានរង្វាន់ថ្នាក់សំរឹទ្ធចំនួន៤នៅក្នុងកម្មវិធីចែកពានរង្វាន់ដល់ក្រុមហ៊ុនផ្សព្វផ្សាយឆ្នើមប្រចាំឆ្នាំនៅអាស៊ីអាគ្នេយ៍នៃយុទ្ធនាការអាស៊ី (AoTY)

26772723_1387734258018964_984317373_o

Phibious កម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ បានឈ្នះពានរង្វាន់ទាំងនេះក្នុងនាមជាក្រុមហ៊ុនផ្សព្វផ្សាយឆ្នើមប្រចាំឆ្នាំ, ក្រុមហ៊ុនផ្សព្វផ្សាយដែលមានគំនិតច្នៃប្រឌិតខ្ពស់ប្រចាំឆ្នាំ, ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនិងឌីជីថលឆ្នើមប្រចាំឆ្នាំ ដែលមានការចូលរួមប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនឈានមុខនានានៅកម្ពុជា, ឡាវ, និងមីយ៉ាន់ម៉ា។

សម្ពន្ធក្រុមហ៊ុន Phibious បានបង្កើតកំណត់ត្រានៅ AoTY នៅពេលខ្លួនត្រូវបានប្រសិទ្ធនាមថាក្រុមហ៊ុនផ្សព្វផ្សាយឆ្នើមប្រចាំឆ្នាំនៅអាស៊ីអាគ្នេយ៍ជាលើកទី២ក្នុងរយៈពេល២ឆ្នាំជាប់ៗ ហើយជាលើកទី១ ក្នុងនាមជាក្រុមហ៊ុនផ្សព្វផ្សាយមួយទទួលបានស្នាដៃដ៏ច្រើនបែបនេះ។ បណ្ដាក្រុមហ៊ុននៃសម្ពន្ធប្រចាំប្រទេសវៀតណាម, ឥណ្ឌូនេស៊ី, និងមីយ៉ាន់ម៉ា ក៏បានទទួលពានរង្វាន់ឆ្នើមប្រហាក់ប្រហែលគ្នានេះដែរសម្រាប់ប្រទេសរបស់ពួកគេ។

សរុបជារួមទៅ សម្ពន្ធក្រុមហ៊ុនមួយនេះ ទទួលបានពានរង្វាន់មាសចំនួន៥ និងថ្នាក់សំរឹទ្ធចំនួន៤ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំនេះ ដែលត្រូវបានប្រារព្ធធ្វើឡើងនៅប្រទេសសិង្ហបុរីកន្លងទៅថ្មីៗនេះ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនផ្សព្វផ្សាយឈានមុខនានាប្រចាំតំបន់។

26735002_1387734261352297_1138260410_o

លោក Jimmy Lim នាយកប្រតិបត្តិប្រចាំតំបន់របស់ Phibious បានមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្ដីរំភើបជាខ្លាំងដោយត្រូវបានទទួលស្គាល់ពីដៃគូនានារបស់យើង ហើយអ្វីដែលរឹតតែពិសេសនោះ គឺនេះជាលើកទី១ ដែលយើងទទួលបានពានរង្វាន់ចំនួន៤ រួមមានពានរង្វាន់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឆ្នើមប្រចាំឆ្នាំដែលយើងទើបទទួលបានជាលើកដំបូង”។ លោកក៏បានបន្ថែមទៀតថា៖ “យើងតែងតែបញ្ជាក់ដដែលៗថា Phibious កម្ពុជាតែងតែពុះពារនាំមកនូវលទ្ធផលដ៏ប្រសើរលើសពីការរំពឹងទុករបស់អតិថិជន ហើយយើងត្រៀមខ្លួនរួចរាល់ក្នុងការនាំមកនូវនវានុវត្ត, ចលករជោគជ័យ, និងស្នាដៃប្រកបដោយភាពច្នៃប្រឌិត ហើយសង្ឃឹមជឿជាក់ថា នឹងនាំមកនូវរសជាតិថ្មីនៃការផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ប្រជាជនកម្ពុជា។”

Phibious កម្ពុជាមានអតិថិជនធំៗដូចជា កូកាកូឡា, Google, ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ, និងក្រុមហ៊ុនស្រាបៀរកម្ពុជា ក្នុងចំណោមអតិថិជនជាច្រើនទៀត។ សម្ពន្ធ Phibious ដែលឥឡូវនេះ ក្លាយជាក្រុមហ៊ុនផ្សព្វផ្សាយដែលទទួលបានពានរង្វាន់ច្រើនបំផុតពីយុទ្ធនាការអាស៊ី បានចូលរួមប្រជែងយកពានរង្វាន់ឆ្នើមនេះជាលើកដំបូងក្នុងឆ្នាំ២០១៣។ Phibious កម្ពុជាដែលផ្ដល់សេវាផ្សព្វផ្សាយពាណិជ្ជកម្មពេញលេញ បានទទួលពានរង្វាន់មាសក្នុងនាមជាក្រុមហ៊ុនផ្សព្វផ្សាយប្រកបដោយភាពច្នៃប្រឌិតឆ្នើមប្រចាំឆ្នាំ២០១៥។

ពានរង្វាន់ក្រុមហ៊ុនផ្សព្វផ្សាយឆ្នើមប្រចាំឆ្នាំ គឺកម្មវិធីប្រកួតប្រជែងយកពានរង្វាន់ផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មដ៏ល្បីបំផុតនៅក្នុងតំបន់។ កម្មវិធីប្រកួតនេះ ទទួលស្គាល់ និងផ្ដល់តម្លៃលើភាពឆ្នើមឈានមុខ, ការគ្រប់គ្រងដ៏ល្អប្រសើរ, សមត្ថភាពធុរកិច្ចដ៏លេចធ្លោ និងការសម្រេចសមិទ្ធផលជាទូទៅនៅក្នុងឧស្សាហកម្មផ្សព្វផ្សាយពាណិជ្ជនិងទំនាក់ទំនងនៅអាស៊ីប៉ាស៊ីហ្វិក។

loading...