កម្មវិធី Cambodian Net Idol រកឃើញម្ចាស់ជ័យលាភីទឹកប្រាក់ 2 ម៉ឺនដុល្លារ

26174764_1691565560908508_1822440903_n
ព័ត៌មាន | ធ្នូ ២៨, ២០១៧ ០១:០៥ ល្ងាច

ភ្នំពេញ, ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧ សែលកាតរកឃើញជ័យលាភីទាំង ៣នាក់ នៃកម្មវិធី Cambodian Net Idol ដែលជ័យលាភីលេខមួយបានទៅលើ Megamind រីឯ ជ័យលាភីលេខ២ និងលេខ៣ បានទៅលើ Bun Leng និង Rainie dara។ កម្មវិធីនេះកន្លងមកបានធ្វើការចាក់ផ្សាយ នៅលើទំព័រហ្វេសប៊ុករបស់សែលកាត ដែលជាបណ្ដាញទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា។

ដើម្បីអបអរនូវភាពជោគជ័យនេះ សែលកាតបានប្រារព្ធ កម្មវិធីជប់លៀងមួយ ដែលចាប់ផ្ដើមពីម៉ោង 6 ល្ងាច ដល់ 9 យប់ ដោយមានការចូលរួមយ៉ាងអ៊ូអរពីសំណាក់បេក្ខជនចូលរួមប្រកួត មិត្តភក្ដិរបស់ពួកគេ គណៈកម្មការក្នុងកម្មវិធី ក្រុមការងាររបស់Cake Experiential Communications ក្រុមការងារ និងអ្នកគាំទ្ររបស់សែលកាត រួមជាមួយអ្នកសារព័ត៌មានជាច្រើនរូបទៀត។

26175585_1691565620908502_672007308_n

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន បានមានប្រសាសន៍ថា៖ ‘‘Cake គឺជាដៃគូសហការដ៏ល្អ ក្នុងការស្វែងរកអ្នកដែលមានឥទ្ធិពលក្នុងអ៊ីនធើណិតដំបូងគេនៅកម្ពុជា ហើយយើងពិតជារីករាយនឹងលទ្ធផលនៃយុទ្ធនាការទាំងឡាយដែលបានផ្ដល់ឲ្យនូវចក្ខុវិស័យ សម្រាប់ត្រួសត្រាយយុទ្ធសាស្ត្រលើបណ្ដាញសង្គមក្នុងពេលអនាគត’’។

អ្នកនាង Natalie Saw អ្នកផលិតកម្មវិធី Net Idol ក៏ដូចជាអ្នកបង្ហាត់ដល់បេក្ខជនទាំងអស់ បានលើកឡើងថា៖ ‘‘ខ្ញុំពិតជាសប្បាយចិត្តដែលបានឃើញអ្នកទាំងអស់គ្នាបានឈានមកដល់ចំណុចនេះ ហើយចាប់តាំងពីពេលដំណើរការកម្មវិធីនេះរហូតមកដល់បច្ចុប្បន្ន គ្រប់រូបភាពទាំងអស់នៅតែដិតដាមក្នុងអារម្មណ៍របស់ខ្ញុំ ដោយសារភាពជិតស្និតនៃក្រុមការងារ និងបេក្ខជនទាំងអស់រួមបញ្ចូលគ្នា។
អ្នកនាង Natalie បានបន្ថែមថា “យុវជនកម្ពុជាពិតជាពោរពេញដោយសមត្ថភាព និងភាពក្លាហាន ហើយខ្ញុំរីករាយក្នុងការចូលរួមជួយបង្ហាត់ពួកគាត់ ដើម្បីអាចអោយគាត់បញ្ចេញសមត្ថភាពទាំងស្រុងរបស់ពួកគាត់”។

26105388_1691565547575176_1454497718_n

គួររំលឹកផងដែរថា មានតែបេក្ខជន 4នាក់ប៉ុណ្ណោះដែលអាចឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ដែលមាន Rainiedara, Dalina, M. Megamind និង BunLeng ដោយ បេក្ខនារីដែលនៅសល់តែម្នាក់គត់គឺDalina ត្រូវបានជម្រុះចេញពីកម្មវិធីមុនវគ្គផ្ដាច់ព្រ័ត។

មុននឹងការប្រកួតចាប់ផ្តើម សែលកាតបានបង្ហាញពីការសង្ខេបខ្លីៗ អំពីការប្រកួតទាំង៨សប្តាហ៍ ដែលបានបង្ហាញពីចំណុចខ្លាំង និងខ្សោយនៃបេក្ខជនទាំងអស់រហូតអាចឈានមកចាប់ដំណែង ជាបេក្ខជនកំពូលទាំង 3 រូបចុងក្រោយ ដែលមានវត្តមាននៅលើឆាកនាថ្ងៃនោះ។

កម្មវិធី Cambodian Net Idol របស់សែលកាត ជាកម្មវិធីបែបជីវិតពិត ដែលប្លែកដំបូងគេនៅក្នុងប្រទេសកម្ពុជា ហើយបានទាក់ទាញអ្នកទស្សនាជាង ១០លាននាក់ក្នុងការប្រកួតនៃរដូវកាលទី១របស់ខ្លួន។

នៅក្នុងវគ្គផ្ដាច់ព្រ័ត បេក្ខជនចុងក្រោយទាំង 3 រូប ត្រូវឆ្លងកាត់វិញ្ញាសារបង្កើតជាវីដេអូខ្លីរយៈពេល ៣នាទី ស្តីអំពី “ថ្ងៃមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នក”។ បន្ថែមពីនេះ ពួកគេ ត្រូវឆ្លើយសំនួរដោយឥតព្រាងទុក ដែលសួរដោយ ពិធីការនី កញ្ញា សារីតា ដែលជាសំណួរទាក់ទងនឹងចំណេះដឹងទូទៅ នៅលើបណ្តាញសង្គម និងឥទ្ធិពលនៃយុវជន។ មុនពេលការប្រកួតដល់ទីបញ្ចប់ បេក្ខជនបានឡើងបង្ហាញនូវសមត្ថភាពរបស់ពួកគេជាលើកចុងក្រោយដើម្បីដណ្តើមតំណែងជ័យលាភីលេខ១ ជាម្ចាស់ពានរង្វាន់ដំបូងគេនៃកម្មវិធី Cambodia Net Idol។

26175569_1691565570908507_1518984050_n

ជាចុងក្រោយ បន្ទាប់ពីការប្រកួតរដូវកាលទីមួយនេះបានបញ្ចប់ទៅ គណកម្មការទាំង 3 រូប បានបង្ហាញនូវឆន្ទៈក្នុងការនាំមកនូវភាពភ្ញាក់ផ្អើលបន្ថែមទៀត លើបណ្ដាញអ៊ីនធើណិតនៅក្នុងប្រទេសកម្ពុជា។ លលើសពីនេះទៅទៀត កម្មវិធី Cambodia Net Idol នឹងនៅទីនេះ ដើម្បីជួយដល់យុវជនដែលមានសមត្ថភាពនៅកម្ពុជា អោយបញ្ចេញសមត្ថភាពដែលខ្លួនមាន៕

 

 

loading...