Cellcard សហការជាមួយក្រុមហ៊ុនទូរស័ព្ទ 8 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសក្នុងឪកាសបុណ្យណូអែល

26132503_1689278541137210_1582963251_o
ព័ត៌មានជាតិ | ធ្នូ ២៦, ២០១៧ ១០:៥០ ព្រឹក

ភ្នំពេញ ថ្ងៃ 25 ធ្នូ: ក្រុមហ៊ុនទូរស័ព្ទធំៗជាច្រើនគឺបានសហការគ្នាដើម្បី បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសក្នុងឪកាសបុណ្យណូអែល ហើយបាននាំយក ជាមួយការលក់បញ្ចុះតម្លៃដ៏ធំសម្បើមពីក្រុមហ៊ុនទូរស័ព្ទទាំង 8ខុសៗគ្នា។

ការលក់បញ្ចុះតម្លៃនេះរួមមានទូរស័ព្ទទំនើបៗល្បីៗជាច្រើនដូចជា Huawei Nokia MEIZU Camfone LG Oukitel Vivo និង Philips និងមានការលក់បញ្ចុះតម្លៃរហូតដល់ទៅ 35% ជាច្រើនម៉ូដែល។

26133448_1689278587803872_412414396_n

រាល់ការទិញទូរស័ព្ទលោកអ្នកនឹងទទួលបានស៊ីមសែលកាតលេខពិសេសឥតគិតថ្លៃ power bank ទំហំ 5000mAh កញ្ចប់សម្រាប់ការប្រើអ៊ីនធើណិត កាដូ និងការចាប់រង្វាន់ជាច្រើនពីសំណាក់ដៃគូសហការដែលរួមមានដូចជា ក្រុមហ៊ុន Wing និងCamlife ។ កម្មវិធីលក់បញ្ចុះតម្លៃពិសេសក្នុងឪកាសបុណ្យណូអែល ធ្វើឡើងនៅមុខការិយាល័យកណ្តាលសែលកាត  ចាប់ពីថ្ងៃ 25 ដល់  27 ធ្នូ ចាប់ពីម៉ោង 8:30 ព្រឹករហូតដល់ ម៉ោង 7យប់។ លោក Jee Kee Lim នាយកផ្នែកផលិតផលរបស់ក្រុមហ៊ុនសែលកាត បានលើកឡើងថាការលក់នេះ គឺជាឧទាហរណ៍មួយទៀតនៃចក្ខុវិស័យរបស់ក្រុមហ៊ុនដើម្បីផ្តល់លទ្ធភាពដល់អតិថិជនរបស់យើង អាចជ្រើសរើសប្រភេទទូរស័ព្ទ 4G មកប្រើប្រាស់បាន។

26105220_1689278544470543_587580737_n

លោក Lim បានបន្តទៀតថា “តាមរយៈការសហការជាមួយដៃគូទូរស័ព្ទរបស់យើងអតិថិជនអាចទិញទូរស័ព្ទ លេខទូរស័ព្ទ និងសេវាអ៊ីនធើណិត 4G LTE ចុងក្រោមបំផុត ជាមួយនឹងតម្លៃថោកសមរម្យនៅកន្លែងតែមួយ។”

26063028_1689278557803875_1711130880_o

“អតិថិជនទាំងអស់អាចរកមើលនិងស្វែងរកជម្រើសដែលពួកគាត់ពេញចិត្តនៅទីតាំងកណ្តាលមួយដែលធ្វើធ្វើឱ្យវាកាន់តែងាយស្រួលនិងសប្បាយរីករាយជាមួយនឹងការលក់ បញ្ចុះតម្លៃពិសេសក្នុងឪកាសបុណ្យណូអែល” “ប្រសិនបើលោកអ្នកកំពុងស្វែងរកទូរស័ព្ទថ្វី ឫ ទិញទូរស័ព្ទជាកាដូសម្រាប់អ្នកជាទីស្រលាញ់របស់អ្នក យើងបានផ្តល់ឲ្យលោកអ្នកនូវតម្លៃល្អបំផុត និង អត្ថប្រយោជន៍ជាច្រើនទៀត។” សម្រាប់ព័ត៌មានបន្ថែម សូមតេទៅ  812 ឫ 012 812 812 ឫចូលទៅ វេបសាយ www.cellcard.com.kh

 

 

loading...