អ្នកពោសាធិត៍ ឈ្នះទឹកប្រាក់ 8 ម៉ឺនដុល្លារ ពី Cellcard

25624638_1515123335203677_1372740863_o
ព័ត៌មានជាតិ | ធ្នូ ២២, ២០១៧ ០២:០១ ល្ងាច

ក្រុមហ៊ុន សែលកាត បានប្រគល់រង្វាន់ ដល់អតិថិជនរបស់ខ្លួន ដែលឈ្នះក្នុងកម្មវិធី 10K កាលពីនៅថ្ងៃទី 21 ខែធ្នូ ឆ្នាំ២០១៧ នាទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុន ។

អ្នកឈ្នះមានឈ្នោះ ព្រាប សុផាត រស់នៅខេត្តពោធិសាត៍ បានឈ្នះទឹកប្រាក់ 8 ម៉ឺនដុល្លារ។ទំាងទឹកមុខសប្បាយរីករាយ រំភើបស្ទើរតែរកពាក្យ និយាយមិនបាន នៅចំពោះមុខអ្នកសារព័ត៌មាន លោក បាននិយាយស្រដៀងគ្នាថា  “វាជាស្ទើរតែមិនជឿទេ នៅពេលដែលអតិថិជនផ្សេងទៀត បានខលប្រាប់គាត់ ថាឈ្នះរង្វាន់ពី Cellcard  នៅពេលដែល កំពុងជួបជុំគ្រួសារ ពេលនោះខ្ញុំពិតជាមានអារម្មណ៍ភ័យ ក្រែងជាការកហុក ព្រោះភ័យដោយសារខ្លួនចូលរួមលេងជាមួយ CellCard ហើយមានគេខលប្រាប់បែបនេះ ពិតជាបុកពោះមែនទែន” ។ លោកបន្តថា លោកបានព្យាយាមឆែកជាមួយ និងខាងក្រុមហ៊ុន ពិតជាមានលេខទូរស័ព្ទរបស់លោកមែន ហើយលោកនិងក្រុមគ្រួសារ ស្រែកហ៊ោរកញ្រ្ជៀវ ផ្អើលអស់អ្នកជិតខាង មកសួរនំាទៀតផង។

គួរបញ្ជាក់ផងដែរថា អតិថិជន លេងកម្មវិធី 10K ដោយធ្វើការវាយអក្សរ 10K ផ្ញើសារទៅកាន់លេខ 8888 ជាការស្រេច ហើយអតិថិជន សែលកាត ទាំងអស់ ក៍អាចចូលរួមផ្សងសំណាង ដើម្បីក្លាយជាអ្នកឈ្នះបន្ទាប់ បានផងដែរ ៕

loading...