Huawei ថា៖ ស្មាតហ្វូន 2 ម៉ូឌែលរបស់ខ្លួនកំពុងអង្រួនបេះដូងអតិថិជនកម្ពុជា

Chirstmas Poster
ព័ត៌មានជាតិ | ធ្នូ ២២, ២០១៧ ១១:៣៩ ព្រឹក

នាចុងឆ្នាំ 2017 ក្រុមហ៊ុន Huawei បានធ្វើឲ្យកក្រើកទីផ្សារស្មាតហ្វូន នៅកម្ពុជា តាមរយៈការចេញលក់ Huawei Y7Prime, Huawei P10/P10 Plus, និងចុងក្រោយនេះ Huawei nova 2i ស៊េរីថ្មី ដែលមានរហ័សនាមថា “អាភ្នែក4 (កាមេរ៉ា 4)” ពោលគឺរាប់ចាប់តាំងពីអតិថិជន អ្នកលក់ ម្ចាស់ហាងទូរសព្ទ័ បានពេញចិត្តគ្រប់បែបយ៉ាងចំពោះ Huawei nova 2i នេះ ។ ”អាភ្នែក 4 ” រហ័សនាមថ្មីរបស់ស្មាតហ្វូនល្បឺដល់ក HUAWEI nova 2i ស៊េរីថ្មី ប្រល័យចិត្តយុវវ័យ លុកលុយទីផ្សារ អង្រួនបេះដូងអតិថិជននៅកម្ពុជា។

Giant christmas-01 (3)

Huawei nova 2i គឺជាកំពូលស្មាតហ្វូនស៊េរីថ្មីកាមេ រ៉ា4 (ភ្លោះមុខ ភ្លោះក្រោយ) ដំបូងគេបង្អស់លើពិភពលោក ត្រូវបានរចនាឡើងជាមួយនឹងអេក្រង់ធំ ពេញចិត្ត ពេញភ្នែក ពេញគែម 5.9 អ៊ីញ ច្បាស់ថ្លាឆ្វង់កម្រិត 2K (1080*2160) ងាយស្រួលក្នុងការទស្សនាភាពយន្ត តន្រី្ត យូធូប បណ្តាញសង្គម ពិសេស Live Facebook រឺ Video Calls ច្បាស់ រាងស្អាត ស្តើង ស្រាល ធន់ មាំ ល្អប្រើ មិនមែនល្អមើល ប្រើអស់ចិត្ត តែមិនអស់ថ្ម តម្លៃក៍លង់។

IMG_20171219_093546

តាមការអង្កេតលម្អិត មិនមែនលំៗ ចំណុចពិសេសចាក់ដោតបេះដូង ធ្វើឲ្យអ្នកប្រើស្លុងអារម្មណ៍ Huawei    Nova 2i និងងាយៗ តាមគណិតវិទ្យា 4  ធំជាង 3 ធំជាង 2 កុំបាច់ឆ្ងល់ រីឯចំណុចខ្លាំងនោះគឺ (1) កាមេរ៉ា 4 ដំបូងបង្អស់លើពិភពលោក ពោលគឺ កាមេរ៉ាក្រោយ 2: Take Photos Like Pro ច្បាស់ថតស្អាតមុខងារ Pro Mode កមេរ៉ាមុខ 2: Selfie Level Pro ច្បាស់ស្អាតកប់ ខូ្យតកប់ បន្ថែមមុខងារកំប្លែងៗតុក្តតារ (2) ល្បឿនលឿនជាង ទំហំ RAM 4GB ទំហំក្នុងម៉ាស៊ីន ROM 64GB (3) រូបរាងទាក់ទាញ ស្រោបលោហធាតុ ស្រាលជាង មាំជាង ធន់ជាង ស្តើងជាង (ងាយប្រឡាក់ពេលប៉ះដៃ និងងាយឆ្កូត) (4) អាចប្រើ Twin apps ក្នុងម៉ាស៊ីនពីរោងចក្រ ពោលគឺប្រើកម្មវិធី Facebook / LINE/Messenger/QQ/WeChat ឈ្មោះពីរក្នុងលើអេក្រង់តែមួយ លើ apps តែមួយ ។ សូមទស្សនាវីដេអូខាងក្រោមនេះដើម្បីយល់លម្អិតអំពី Huawei Nova 2i

ចំណែកឯ ជាបងធំ Huawei Mate 10 Pro ស៊េរីដែលអតិថិជនអន្ទះសារនោះ ទីបំផុត ដែលរងចាំដ៍យូរ ក៍បានមកដល់ ដែលខ្លួននិងរូបរាងល្អដូចពេជ្រ រលើបរលោង សមជាស្មាតហ្វូនក្នុងសុបិន្ត ខ្លាំងជាងមុន លឿនជាងមុន កាលីបជាងមុន បើបានចាប់កាន់ ស្ទាបអង្អែល នែបនិត្យ ជីវិតពិតជាមានន័យ លើសពីស្មាតហ្វូន បន្ថែមតួនាទីអាចដើរតួរជាកុំព្យូទ័រ សមត្ថភាពកំពូល លឿនជាង 25 ដង ខ្លាំង 25 ដង ដែល CPU បំពាក់បច្ចេកវិទ្យា   AI ដំបូងគេបង្អស់លើពិភពលោក (Word’s First AI Processor Inside) ដែលមានលក្ខណៈពិសេសកំពូលៗ ដូចជា (1) អេក្រង់លាតដល់ពេញគែមទំហំ 6.0″ AMOLED  (2) បំពាក់បច្ចេកវិទ្យាកាមេរ៉ាសហការណ៍ជាមួយ  Leica ភ្លោះ ដែលល្បីឈ្មោះអស់ 102 ឆ្នាំ ទំហំ 12 MP (f/1.6, 27mm, OIS) +20 MP (f/1.6, 27mm) និងកាមេរ៉ាមុខទំហំ 8 MP, f/2.0 (3)ល្បឿនលឿនជាមួយនឹង RAM 6GB ទំហំក្នុងម៉ាស៊ីន ROM 128GB (4) ជាមួយនឹងល្បឿនប្រតិបត្តិការ  CPU: Hisilicon Kirin 970, Octa-core (4×2.4 GHz Cortex-A73 & 4×1.8 GHz Cortex-A53), Mali-G72 MP12 (5)ថាមពលថ្ម 4000 mAh  ប្រើបានពីរថ្ងៃ និង (6)បំពាក់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃលឿន នៅខាងក្រោយ បន្ថែមជូន កាដូស៊ីអារម្មណ៍ ឧបករណ៍តាមដាន ទម្ងន់ និងវាស់ជាតិខ្លាញ់ (Huawei Smart Fat Scale) និង ស៊ីមស្មាតលេខល្អ បន្ថែមកញ្ចប់ស្មាតធំម្ម៉ង 24 សប្តាហ៍ ដោយឥតគិតថ្លៃ សម្រាប់អតិថិជនដែលបានកម្ម៉ងទុកមុន ។ សូមទស្សនាវីដេអូខាងក្រោមនេះ លោកអ្នកនឹងដឹងថា Huawei Mate 10 Pro ចឹង

លោកអ្នកត្រៀមកាដូជូនគូរស្នេហ៍ ក្រុមគ្រួសារ កូនៗ អ្នកមានគុណ ញាតិសណ្តាន បងប្អូន ពូមីង ហើយរឺនៅ នាឱកាសបុណ្យគ្រីស្តមាស រឺស្វាគមន៍ឆ្នាំថ្មី ឆ្នាំ 2018? បើរកនឹងមិនឃើញ រឺពិបាករើស ហ៊ួរវ័យអាចជួយបាន មិនចាំបាច់រកនឹក គិតយូរ  កាដូត្រូវចិត្ត គ្រាន់តែទិញ  Huawe Nova2i  រឺ  Huawe Mate 10 Pro មួយគ្រឿង ទៅដឹងតែលង់ចិត្ត លង់ប្រាណ លង់បេះដូង បាក់ចិត្តស្រឹបៗ ទប់ចិត្តមិនបាន ទប់ប្រាណមិនហ្នឹងម្ម៉ង ។  ហ៊ួរវ័យអ្វីក៍មាន តម្លៃប៉ុណ្ណាក៍មាន   ស្មាតហ្វូនដំបូងៗស្ទើរលុយ Y3II 3G (79$), Y3 2017 (115$), Y6 II (149$) បន្ទាប់ពីជឿជាក់ឡើងស៊េរី Y7 Prime (229$) កាន់តែលង់ចិត្តដូរស៊េរីដល់អាកាមេរ៉ា 4 Nova2i (329$) ភ្លេចខ្លួនហ៊ានជះលុយដល់អាកប់ស៊េរី Mate 10 Pro (860$)ជាមួយនឹងប្រូម៉ូសិនយក្ស គឺជាកម្មវិធី ថែមធំៗ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ធ្នូ ឆ្នាំ 2017 ឫកាដូអស់ពីស្តុក ។ `

 

ចង់ដឹងថា ប្រ៉ូម៉ូសិនយក្ស ដើម្បីអបអរ បុណ្យគ្រីស្តមាស និងស្វាគមន៍ឆ្នាំថ្មី ឆ្នាំ 2018 នេះ តោះមើលវីដេអូនេះទាំងអស់គ្នា

loading...