សប្បាយៗ បានរង្វាន់ និងបានជួបតារាមានប្រជាប្រិយទៀត ជួបគ្នាថ្ងៃស្អែកនៅ Booth Nokia ផ្សារទំនើបអ៊ីអន

NOKIA
ព័ត៌មានជាតិ | ធ្នូ ២០, ២០១៧ ០២:២៩ ល្ងាច

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 20 ខែធ្នូ ឆ្នាំ 2017 – ដើម្បីអបអរសាទរបុណ្យណូអែល និងចូលឆ្នាំ សកលខាងមុខនេះក្រុមហ៊ុនទូរស័ព្ទ Nokia  នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ មានរយៈពេល២ថ្ងៃ នៅផ្សារ ទំនើបអ៊ីអន Lively Plaza(ជាន់ផ្ទាល់ដី) ចាប់ពីថ្ងៃទី 21 ដល់ ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2017 ចាប់ពីម៉ោង 10ព្រឹក ដល់ម៉ោង 9 យប់។

1NOKIA

ក្នុងព្រឹត្តិការណ៍នេះនឹងមានកម្មវិធីសប្បាយៗជាច្រើនដូចជាការលេងហ្គេម ការចូលរួមថតរូបជាមួយទូរស័ព្ទNokiaស្មាតហ្វូន និងការចាប់ឆ្នោតផ្សងសំណាងដើម្បីឈ្នះរង្វាន់ភ្លាមៗដូចជា ទូរស័ព្ទស្មាតហ្វូន Nokia 6 ទូរស័ព្ទ Nokia 105   អាវយឺត Nokia  គូប៉ុងភេសជ្ជៈAmazon និងរង្វាន់អនុស្សាវរីយ៍ស្រស់ស្អាតជាច្រើនទៀត។

លើសពីនេះទៅទៀត កម្មពិធីនេះនឹងមានវត្តមានក្រុមរាំ OMG និង តារាចម្រៀង Original Song លោក Tena មកចូលរូមសម្តែង និងជួបប្រិយមិត្តផ្ទាល់ផងដែរ។  កញ្ញា ដាណែត តំណាងក្រុមរាំ OMG មានពាក្យពេជន៍មួយចំនួនដើម្បីផ្តាំផ្ញើដល់ប្រិយមិត្តទាំងអស់គ្នា

“សួស្តីហ្វេនទាំងអស់គ្នា កុំភ្លេចមករាំលេងជាមួយក្រុមខ្ញុំ និងលោក Tena ក្នុងកម្មវិធីសប្បាយៗរបស់ទូរសព្ទ័ Nokia នៅថ្ងៃទី 21 ដល់ ថ្ងៃទី 22 ខែធ្នូ ឆ្នាំ2017 ខាងមុខនេះណា!” ។

សប្បាយៗ បានរង្វាន់ និងបានជួបតារាមានប្រជាប្រិយហើយនៅចាំអីទៀត ជួបគ្នាថ្ងៃ 21-22 ខែធ្នូ ខាងមុខនេះនៅផ្សារទំនើបអ៊ីអន!បើអត់មានCRUSH មកជាមួយ មកម្នាក់ឯង រឺជាមួយមិត្តភក្ត័ក៏សប្បាយដែរ!

loading...