ប្រូម៉ូសិនពិសេសពីឌីជី “មិនពេញចិត្ត ជូនលុយវិញ”!!!

Poster
Feature article | ធ្នូ ៦, ២០១៧ ០៨:៣៩ ព្រឹក

ការរីកដុះដាលនៃបច្ចេកវិទ្យាអ៊ីនធឺណិត កាន់តែមានភាពជឿនលឿនឡើង ពីមួយថ្ងៃទៅថ្ងៃ។ ដែលនេះជាមូលហេតុ ក្រុមហ៊ុនអ៊ីនធឺណិតឌីជី បាននំាយកបច្ចេកវិទ្យាអ៊ីនធឺណិតទំនើបចុងក្រោយ ដែលឲ្យឈ្មោះថា “Home Fiber Premium” ដើម្បីផ្ដល់ជូនអតិថិជនទំាងអស់ បានទទួលយកបទពិសោធន៏ថ្មី ភាពងាយស្រួល ទំនុកចិត្ត និង សេវាកំសាន្តផ្សេងៗ ជាមួយការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិត អុបទិកថ្មីនេះ។

ក្នុងឳកាសបំណាច់ឆ្នំា ២០១៧ នេះ ឌីជី នឹងធ្វើការផ្ដល់ជូនអតិថិជននូវប្រម៉ូសិនពិសេស មិនពេញចិត្ត ជូនលុយវិញ

លក្ខខណ្ឌងាយៗ អតិថិជនដែលធ្វើការចុះឈ្មោះប្រើប្រាស់សេវាឌីជី អុបទិក ចាប់ពីឥឡូវនេះ រហូតដល់ ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៧ នឹងទទួលបានប្រូម៉ូសិនដ៏ពិសេសនេះ។ អតិថិជន នឹងទទួលបានការប្រើប្រាស់បណ្ដាញ ឌីជី អុបទិក ហើយក្នុងរយៈពេល ៣ខែ បើអតិថិជនមិនពេញចិត្តនឹងសេវាកម្ម អតិថិជនអាចជូនដំណឹងមកកាន់ឌីជី អំពីបញ្ហា ឬស្នើរផ្ដាច់ការប្រើប្រាស់ បន្ទាប់អតិថិជននឹងត្រូវបានក្រុមហ៊ុនបង្វិលប្រាក់ជូនវិញ។

មិនតែប៉ុណ្ណោះ អតិថិជននឹងទទួលបានការទិញរោតទ័រ ក្នុងតំលៃយ៉ាងពិសេស ដែលមិនធ្លាប់មានពីមុនមក។   រ៉ោតទ័រនឹងលក់បញ្ចុះតំលៃ នៅសល់តែ ២០$ តែប៉ុណ្ណោះ។

សូមបញ្ជាក់អំពី កញ្ចប់សេវាកម្មឌីជី អុបទិកថ្មីនេះ ឌីជី បានចេញលក់ក្នុងតំលៃសមរម្យចាប់ពី 15.99 ដុល្លារ ដែលនឹងផ្តល់ជូននូវលក្ខណៈកាន់តែងាយស្រួលជាងមុន ដែលអាចជួយឲ្យការងាររបស់អ្នកដំណើរការទៅយ៉ាងរលូនឥតទាក់ រួមជាមួយនឹងសេវាកម្សាន្តផ្សេងៗ ដែលកាន់តែធ្វើឲ្យជីវិតរបស់អ្នកស្រស់បំព្រង និងមិននឿយណាយ។

តោះៗ រួសរាន់ឡើងប្រម៉ូសិនមានកំណត់!

ទំនាក់ទំនងផ្នែកលក់ឥឡូវនេះដើម្បីទទួលបានពត៌មានបន្ថែម តាមរយៈ ០៨៩/ ០៩៨ ៨៨៨ ៩៩២ ឬចូលទៅកាន់ https://digi.com.kh/promotion/

loading...