Huawei ក្លាយជាដៃគូសហការណ៍ឧបត្ថម្ភកម្មវិធីប្រគំតន្រ្តីដ៏ធំប្រចាំឆ្នាំរបស់ Smart

MP-Post-Huawei
ព័ត៌មានប្លែកៗ | ធ្នូ ៥, ២០១៧ ០៤:១០ ល្ងាច

សម្រាប់កម្មវិធីប្រគំតន្រ្តីប្រចាំឆ្នាំដ៏ធំបំផុតរបស់ Smart នៅថ្ងៃទី ០៩ ខែធ្នូ ខាងមុខនេះ ក្រុមហ៊ុន Huawei បានក្លាយខ្លួនជាដៃគូសហការណ៍ឧបត្ថម្ភ ដោយបានអញ្ជើញមកនូវតារាចម្រៀងលំដាប់ថ្នាក់ពិភពលោក CL ដើម្បីនាំយកនូវភាពសប្បាយរីករាយមិនធ្លាប់មានជូនចំពោះអ្នកគាំទ្រកម្ពុជា។

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារបានមានប្រសាសន៍ថា ក្រុមហ៊ុននាំមកនូវភាពសប្បាយរីកថ្មីប្លែកសម្រាប់អ្នកគាំត្រកម្ពុជា តាមរយៈការប្រគុំតន្រ្តី Smart Mega Concert ដែលមានការចូលរួមពី កំពូលតារាចម្រៀង K-pop កញ្ញា CL នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៩ធ្នូ ឆ្នាំ ២០១៧ នៅទីធ្លាសាលមហោស្រពកោះពេជ្រ។

1-MP-Post-Huawei

ជាមួយគ្នានេះ អតិថិជន Huawei អាចឈ្នះ 140 សំបុត្រ (40 Premium និង100 Green Ticket) ចូលរួមទស្សនាការប្រគំតន្ត្រីខ្នាតអន្តរជាតិដែលមានតារាចម្រៀងល្បី CL តាមរយៈចូលរួម Share និងឈ្នះសំបុត្រងាយៗ ពោលគឺគ្រាន់តែ Share រូបភាព លើ Profile ជា Public និង mention ឈ្មោះ 4 នាក់ ដោយសរសេ hastag: #HuaweiNova2i #4Cameras ដោយសរសេរចំណុចពិសេស ចំពោះទូរសព្ទ័ និងឈ្មោះម៉ូដែលទូរសព្ទ័ដែលកំពុងប្រើ (អាចចូលរួមគ្រប់ម៉ូដែលទាំងអស់របស់ហ៊ួរវ័យ) ជាការស្រេច ។  អតិថិជនដែលមានចំនួន Imoji (បេះដូង ញញឹម រីករាយ រំភើប..) ច្រើនជាងគេនឹងទទួលបានសំបុត្រ ដោយឥតគិតថ្លៃ ។

Quiz Facebook_Approved

លោក  Thomas Hundt នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន Smart បានមានប្រសាសន៍ថា “ប្រជាប្រិយភាព និងភាពល្បីល្បាយ របស់តារាចម្រៀងកូរ៉េ K-Pop នៅកម្ពុជាគឺមានភាពពុះកញ្ផ្រោលក្តៅគគុក ដែលជាមូលហេតុដ៍ចំបងមួយ ដែល Smart មានមោទនភាពបានអញ្ផើញ និងរៀបចំការប្រគំតន្ត្រីខ្នាតអន្តរជាតិដែលមានតារាកូរ៉េដ៍ល្បីនេះ ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានសន្យាថានឹងនាំមកនូវតារាចម្រៀងល្បឺៗ កម្រិតអន្តរជាតិ ដើម្បីផ្តល់ជូននវូការកម្សាន្ត និងភាពរីករាយ តែមួយគត់ទៅដល់អតិថិជនរបស់ខ្លូន។ ឱកាសដ៍កម្របានមកដល់ហើយ បន្ទាប់ពីការប្រគំតន្រ្តីដែលមានតារាចម្រៀងដ៍ល្បីល្បាញ កម្រិតអន្តរជាតិដូចជា៖ Demi Lovato, Jessie J និង Rain នោះ ឥឡូវនេះគឺមានតារាចម្រៀងដ៏ល្បីមួយរូបទៀតគឺកញ្ញា CL នឹងមកសម្តែងជូនអតិថិជនជាទីស្រលាញ់ទាំងអស់របស់ Smart ។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលបានផ្តល់ការជឿជាក់ និងបានជ្រើសរើសយកSmart ជាប្រតិបត្តិករទូរស័ព្ទរបស់ខ្លួន។ ឆ្នាំនេះ ក្រុមហ៊ុនបានផ្តល់ជូននូវការកំសាន្ត កម្រិតអន្តរជាតិដោយតារា  Lee Chae-rin ដែលមហាជន ស្គាល់ថា CL នឹងមកសម្តែងផ្តល់ជូនផ្តាច់មុខតែមួយគត់ចំពោះអតិថិជន Smart ។

លោកបានបន្ថែមថា  ”ជាមួយនឹងការគាំទ្រពីអតិថិជននៅកម្ពុជា ដ៍ច្រើនលើសលុបចំពោះ Smart ក៍ដូចជាតារាចម្រៀងអន្តរជាតិ តារាចម្រៀងក្នុងស្រុក ក្រុមហ៊ុននឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជួយជម្រុញវិស័យសិល្បៈតន្ត្រី និងគាំទ្រតារាចម្រៀងក្នុងស្រុក និងបន្តផ្តល់ជូននូវការកំសាន្តកំរិតពិភពលោក ជូនទៅដល់អតិថិជនរបស់ Smart ក៍ដូចជាប្រជាជន កម្ពុជាទាំងអស់។”

គួរកត់សំគាល់ថា HUAWEI បានធ្វើឲ្យកក្រើកនិងរញ្ផួយទីផ្សារស្មាតហ្វូន តាមរយៈការចេញលក់ HUAWEI nova 2i ស៊េរីថ្មី ដែលមានរហ័សនាមថា  “អាភ្នែក4” ពោលគឺរាប់ចាប់តាំងពីអតិថិជន អ្នកលក់ ម្ចាស់ហាងទូរសព្ទ័ បានពេញចិត្តគ្រប់បែបយ៉ាងចំពោះ HUAWEI nova 2i នេះ ។ អ្វីដែលគួរអោយអស្ចារ្យនោះគឺស្តុកមកដល់អស់ៗ ចំនួន 4ដងមកហើយ រហូតបំបែកបានឯកត្តកម្មមិនដែលធ្លាប់មានពីមុនលើតួរលេខលក់ ភាពពុះកញ្ជ្រោល ពីអតិថិជន ក៍ដូចជាអ្នកលក់ និងម្ចាស់ហាងនៅគ្រប់ 25 រាជធានីខេត្តក្រុងនៅកម្ពុជា ។

Huawei nova 2i គឺជាស្មាតហ្វូនកាមេរ៉ា4 ដំបូងគេបង្អស់លើពិភពលោក បំពាក់អេក្រង់ធំ 5.9 អ៊ីញ  ពេញចិត្ត ពេញភ្នែក ពេញគែម ច្បាស់ថ្លាឆ្វង់កម្រិត 2K (1080*2160) ស្អាត ស្តើង ស្រាល តួរស្រោបលោហធាតុ ធន់ មាំ ងាយស្រួលកាន់ដោយដៃម្ខាង ជាពិសេសមានកាមេរ៉ាភ្លោះមុខក្រោយ អាចថតរូបច្បាស់ស្រស់ស្អាត Pro Mode បែបសិល្បៈ Portrait, Wide Aperture, ថតរូបកំប្លែងៗបន្ថែម Effect, Bokeh ប្រហាក់ប្រហែលនឹងកាមេរ៉ាអាជីព ។ ព័ត៌មានលម្អិត សូមតាមដានហ្វេសបុក Huawei Mobile (KH) និង Smart Axiata

 

 

 

loading...