សែលកាត បន្តប្រគល់រង្វាន់ជូនដល់អតិថិជនរបស់ខ្លួនដែលឈ្នះ 4 ម៉ឺនដុល្លារ

24726071_740595549475428_1999652911_o
ព័ត៌មានប្លែកៗ | ធ្នូ ៥, ២០១៧ ១១:៤៦ ព្រឹក

កាលថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2017 កន្លងទៅនេះក្រុមហ៊ុន សែលកាត បានបន្តប្រគល់ទឹកប្រាក់ចំនួន 4 ម៉ឺនដុល្លារអាមេរិករង្វាន់ជូនដល់អតិថិជនម្នាក់មកពីខេត្តសៀមរាបដែលឈ្នះពីកម្មវិធីឈ្នះ 1 ម៉ឺនដុល្លារៀងរាល់ថ្ងៃកាលពីថ្ងៃទី  27 ខែវិចិ្ឆកា ឆ្នាំ 2017 កន្លងទៅ។ អតិថិជនដែលមានសំណាងរូបនោះ មានឈ្មោះ អ៊ុន រចនា មុខរបរមេផ្ទះ ភេទស្រី រស់នៅខេត្តសៀមរាប។ អ្នកស្រីនិយាយថា នេះគឺជាសំណាងមែនៗ ពីព្រោះថា នៅពេល កំពុងអង្គុយមើលទូរទស្សន៍ ហើយក៏កំពុងតែតាមដានការចាប់រង្វាន់ យ៉ាងរំជួលចិត្តនោះ មិនដឹងគុណបុណ្យអ្វី ស្រាប់តែប៉ះចំលេខកូដសំណាងរបស់ខ្ញុំ ពេលនោះបានធ្វើឲ្យអ្នកស្រី និងកូនៗ សប្បាយរីករាយយ៉ាងខ្លំាង ព្រមទាំងផ្អើលដល់អ្នកជិតខាង ដោយស្មានតែមានអ្នកណាកើតអ្វី ដោយស្រែកហ៊ោ កញ្ជ្រោលពេញផ្ទះ។ ភ្លាមៗនោះ ក៏មានអតិថិជន ដែលបានទស្សនា បានទូរស័ព្ទមកសួរជាបន្តបន្ទាប់។

អ្នកស្រីបានបន្តថា ទឹកប្រាក់រង្វាន់ ដែលទទួលបាននេះ អ្នកស្រីទុកសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ។ ជាមួយគ្នានេះ អ្នកស្រីក៏បានផ្តាំផ្ញើទៅ កាន់អតិថិជនផ្សេងទៀត ដែលពុំទាន់ត្រូវរង្វាន់ សូមឲ្យខិតខំព្យាយាមលេងបន្តទៀត កុំអស់សង្ឃឹម ពីព្រោះក្រុមហ៊ុនសែលកាត តែងតែផ្តល់រង្វាន់ជូន អតិថិជនពិតប្រាកដ ។ គួរបញ្ជាក់ផងដែរថា ដើម្បីឈ្នះរង្វាន់ទឹកប្រាក់ 1 ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃពីក្រុមហ៊ុនសែលកាត គឺគ្រាន់តែសរសេរថា «10K» រួចផ្ញើទៅកាន់ លេខ 8888 នោះលោកអ្នកនឹងទទួលបាន សារលេខកូដសំណាង ផ្ញើត្រឡប់មកវិញ ឬលោកអ្នកគ្រាន់ តែខលទៅកាន់លេខ 8888 នឹងទទួលបានសារលេខកូដសំណាង ៕

loading...