សែលកាតជុំរុញឲ្យបណ្តាក្រុមហ៊ុននានានៅកម្ពុជាគាំទ្រ CSR Platform

24250946_1204219246345478_231547376_o
ព័ត៌មានជាតិ | វិច្ឆិកា ៣០, ២០១៧ ១១:៣៥ ល្ងាច

ភ្នំពេញ ថ្ងៃ 30 វិច្ឆិកា- សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ មានម្ចាស់ភាគហ៊ុន១០០%ជាខ្មែរ កំពុងតែជុំរុញឲ្យបណ្តាក្រុមហ៊ុននានា នៅកម្ពុជា ផ្តោតសំខាន់លើ បទដ្ឋាននៃទំនួលខុសត្រូវអាជីវកម្ម ដែលហៅកាត់ថា RBC ពីព្រោះវាអាចផ្តល់ផលជាវិជ្ជមានក្នុងការផ្លាស់ប្តូរ សង្គមឲ្យប្រសើរជាងមុន។ សែលកាត ជាសមាជិកនៃ CSR Platform Cambodia ជា សមាគមមួយដែលមានក្រុមហ៊ុន និង អង្គការជាច្រើន ផ្តោតលើការដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម។

សមាគមនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2015 ដែលយកចិត្តទុកដាក់លើការផ្សព្វផ្សាយពីការយល់ដឹងពី ទំនួលខុសត្រូវអាជីវកម្ម ទាំងក្នុង វិស័យឯកជន និងសាធារណះ ដែលសព្វថ្ងៃមានសមាជិកចំនួន 50 ក្រុមហ៊ុន។ សមាគមនេះ សង្ឃឹមថានឹងអាចបង្កើនការយល់ដឹងពីការអនុវត្តន៍ ទំនួលខុសត្រូវអាជីវកម្ម តាមរយៈការធ្វើសន្និសីទ ជាសាធារណះ លើកដំបូងរបស់ខ្លួនពី ប្រធានបទជាច្រើនទាក់ទងនឹងទំនួលខុសត្រូវអាជីវកម្ម។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Ian Watson បានលើកឡើងថា ការយកចិត្តទុកដាក់លើទំនួលខុសត្រូវអាជីវកម្ម ហាក់បីដូចជានៅមានកំរិតនៅប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងប្រទេសដទៃក្នុងតំបន់។ ទាំងនេះ គឺត្រូវការការចូលរួមពីក្រុមហ៊ុនជាច្រើន ក្នុងការបោះជំហាននៃការបង្កើតកម្មវិធីទំនួលខុសត្រូវអាជីវកម្មផ្សេងៗជាច្រើន។

លោកបានបន្តទៀតថា សព្វថ្ងៃនេះមានក្រុមហ៊ុនជាច្រើន បានគាំទ្រសកម្មភាព សប្បុរសធម៌ និងគម្រោងសហគមន៍ ព្រមទាំងការជួយឧបត្ថម្ភកម្មវិធីជាច្រើនផងដែរ។ ប៉ុន្តែយើងត្រូវបោះជំហានមួយកំរិតទៀតចំពោះ ទំនួលខុសត្រូវសង្គមដែលហៅថា CSR ដើម្បីធានាឲ្យបាននូវការវិនិយោគដែលអាចវាស់វែងបាន និងមានឥទ្ធិពលជានិរន្តរភាពក្នុងសង្គម។ សម្រាប់សែលកាត យើងចង់ឲ្យមានការយល់ដឹងកាន់តែច្រើនពីទំនាក់ទំនងព័ត៌មាននិងបច្ចេកវិទ្យា ដែលហៅថា ICT។ ងផ្តល់តម្លៃសមរម្យក្នុងការប្រើប្រាស់អ៊ីនធើណិតសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ពីព្រោះវាអាចផ្តល់ផលជាវិជ្ជមានដល់ ផលិតផលក្នុងស្រុកសរុប (GDP) ប្រទេសរបស់ យើងតាមរយះការប្រើប្រាស់អ៊ីនធើណិត។

លោក Watson បានបន្ថែមទៀតថា ក្រុមហ៊ុននីមួយៗគួរតែប្រើប្រាស់យុទ្ធសាស្ត្រក្នុងការធ្វើប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ដោយផ្សារភ្ជាប់ទៅនិងការផ្លាស់ប្តូរជាវិជ្ជមានដល់ការអភិវឌ្ឍន៍ប្រទេសរបស់យើង។ SR Platform អាចផ្សារភ្ជាប់ក្រុមហ៊ុន និងអង្គការនានាជាមួយនឹងការយល់ដឹង ព្រមទាំងការជួយជុំរុញការអនុវត្តន៍ទំនួលខុសត្រូវសង្គម។ សន្និសីទប្រចាំឆ្នាំលើកទីមួយរបស់ CSR Platform ធ្វើឡើងនៅសណ្ឋាគារ Intercontinental ថ្ងៃ 30 វិច្ឆិកា ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 5 ល្ងាច។ អ្នកអាចធ្វើការចុះឈ្មោះតាមរយះ secretariat@csrcambodia.org

 

 

loading...