ឆ្នោតមហាលាភ ឡូតូ រកឃើញអ្នកឈ្នះរង្វាន់ធំ Jackpot ទឹកប្រាក់ ៦២៨ លានរៀល!

MP-Post
ទូទៅពីសង្គម | វិច្ឆិកា ២៩, ២០១៧ ១១:៣៩ ព្រឹក

ភ្នំពេញ-ថ្ងៃទី ២៨ វិច្ឆិកា៖ ក្រុមហ៊ុនឆ្នោតថ្មីមួយនៅកម្ពុជាបានរកឃើញអ្នកឈ្នះរង្វាន់ធំ Jackpot ដំបូងគេបង្អស់ហើយ ដោយអ្នកឈ្នះត្រូវបានឲ្យដឹងថាជាអ្នករស់នៅសង្កាត់ដង្កោរ រាជធានីភ្នំពេញ ហើយបានប្រែក្លាយលេខសំណាងពីក្នុងយល់សប្ដិ ដើម្បីទិញឆ្នោត។

អ្នកស្រី ង៉ែត សុផា អាយុ ២៩ឆ្នាំ ជាអ្នកឈ្នះរង្វាន់ធំដំបូងគេបង្អស់ពីមហាលាភឡូតូ ចំនួន ៦២៨ លានរៀល (ប្រហែល ១៥៧ ០០០ដុល្លារ) បានចែករំលែកបទពិសោធផ្ទាល់របស់គាត់ក្នុងសន្និសិទសារព័ត៌មានពិសេសមួយ នៅថ្ងៃអង្គារនេះ។

លោក ផូង វ៉ាន់ហាច ប្រធានផ្នែកប្រតិបត្ដិរបស់ក្រុមហ៊ុនមហាលាភ ឡូតូ បានថ្លែងថា ការយល់សប្ដិរបស់អតិថិជនមានសំណាងខាងលើ បានក្លាយជាភាពរីករាយសាទរ ពេលយើងធ្វើការផ្សាយផ្ទាល់ការចាប់ឆ្នោត ហើយរកឃើញថាមានអតិថិជនឈ្នះរង្វាន់ធំ Jackpot។ “មហាលាភត្រូវបានបង្កើតឡើង ដើម្បីក្លាយជាឆ្នោតដែលមានភាពជឿជាក់បំផុតរបស់ប្រជាជនកម្ពុជា ហើយយើងសង្ឃឹមថាយើងនឹងចូលរួមចំណែកលើកកំពស់ជីវភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារកម្ពុជាទាំងមូល”។

“ក្រោយដំណើរអស់រយៈពេល ៦ ខែមក យើងបានស្វែងរកឃើញអតិថិជនឈ្នះរង្វាន់ធំទីមួយ ដែលគ្រោងនឹងយករង្វាន់របស់គាត់មកពង្រីកមុខរបរ និងកែប្រែអនាគតរបស់គាត់ឲ្យកាន់តែប្រសើរឡើង”។

02-MP-Post

លោក វ៉ាន់ហាច បន្ដថា ក្រោយពីការផ្សាយផ្ទាល់ការចាប់ឆ្នោតកាលពីថ្ងៃ ព្រហស្បត្ដិ៍ ទី ២៣ វិច្ឆិកាកន្លងទៅនេះ យើងបានធ្វើការទាក់ទងភ្លាមៗទៅកាន់ភ្នាក់ងារលក់ ហើយគាត់បានបន្ដទូរស័ព្ទទៅកាន់អតិថិជនមហាលាភ ដើម្បីជូនដំណឹងថាអតិថិជនពិតជាបានឈ្នះរង្វាន់ធំ Jackpotមែន។

“ដំបូងឡើយ គាត់មិនជឿថាគាត់ឈ្នះរង្វាន់ធំនោះទេ គាត់ផ្ទៀងផ្ទាត់លទ្ធផលឆ្នោតម្ដងហើយ ម្ដងទៀត ទើបជឿថាគាត់ឈ្នះ។ គាត់សប្បាយចិត្ដរហូតដល់ញ៉ាំមិនបាន ហើយគេងមិនលក់ពេញមួយយប់។ គាត់ពិតជាសប្បាយចិត្ដខ្លាំងមែនទែន”។

អ្នកស្រី សុផា បានរៀបរាប់ថា៖ “ខ្ញុំមិនដែលចង់ថា លេងឆ្នោតមហាលាភឡូតូទេ ហើយតាមពិតទៅខ្ញុំក៏មិនដែលគិតថាចង់ផ្សងសំណាងអីដែរ។ ខ្ញុំតែងតែជឿថា បើយើងប្រឹងធ្វើការកាន់តែច្រើន នោះយើងនឹងទទួលបានផលកាន់តែច្រើនដែរ។ តែនៅយប់ថ្ងៃពុធ ទី២២ វិច្ឆិកា ពេលគេងលក់ខ្ញុំយល់សប្ដិឃើញរឿងពិសេសមួយ ខ្ញុំយល់សប្ដិឃើញតៃកុងឡានតាក់ស៊ីម្នាក់ឲ្យនាមប័ណ្ឌមកខ្ញុំ។ ខ្ញុំភ្លេចរបស់នៅលើឡាននោះ ដូច្នេះខ្ញុំក៏ទូរស័ព្ទទៅគាត់។ ពេលភ្ញាក់ឡើងខ្ញុំចាំលេខទូរស័ព្ទទាំងអស់ ហើយក៏កត់លេខនោះទុក”។

អ្នកស្រី សុផា បានយកលេខទូរស័ព្ទនោះមកចាក់ឆ្នោតមហាលាភ ហើយបង្វិលចុះឡើងបានជាលេខ ៤ ខ្សែ ហើយមានមួយខ្សែត្រូវនឹងលេខរង្វាន់ធំ Jackpot។ ដើម្បីជាការអបអរសាទរសម្រាប់ការឈ្នះនេះ អ្នកស្រី សុផា បានរៀបចំពិធីជប់លៀងតូចមួយជាមួយនឹងក្រុមការងារ មហាលាភឡូតូ។ “អរគុណមហាលាភ ឡូតូ ដែលជួយឲ្យខ្ញុំអាចឈានដល់ការបើកអាជីវកម្មក្នុងក្ដីស្រម៉ៃរបស់ខ្ញុំ! អរគុណមហាលាភ!”

 

 

loading...