ផ្តិតទុកអនុស្សាវរីយ៍របស់អ្នក បាន 360 ដឺក្រេជាមួយ Nokia 8

Nokia-8
ព័ត៌មានបច្ចេកវិជ្ជា | វិច្ឆិកា ២៤, ២០១៧ ១១:៤៦ ព្រឹក

រាជធានីភ្នំពេញ, ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧៖ ប្រមាណ៣សប្តាហ៍ចុងក្រោយនេះ ក្រុមហ៊ុន HMD Global នៅកម្ពុជាបានចេញ ស្មាតហ្វូនចំនួន 2 ម៉ូដែលថែមទៀត គឺ Nokia 8 និង Nokia 2 ដែលជាម៉ូដែលចុងក្រោយគេបង្អស់ជាមួយតម្លៃសមរម្យ និងមានសមត្ថភាពថ្មកាន់បានយូររហូតដល់ទៅ 2 ថ្ងៃ។ នៅពេលនេះ យើងនាំគ្នាទៅជួបអតិថិជនពីរនាក់ដែលបានទិញ និងប្រើប្រាស់ទូរស័ព្ទ Nokia 8បន្តិចទៅមើលតើពួកគាត់មានចំណាប់អារម្មណ៍យ៉ាងណាដែរ?

កញ្ញា វឌ្ឍនា អាយុ 24 ឆ្នាំជាបុគ្គលិកនៃសាកលវិទ្យាល័យមួយនៅទីក្រុងភ្នំពេញ បានទិញទូរស័ព្ទ Nokia 8 កាលពីបុណ្យអុំទូក អកអំបុក សំពះព្រះខែកន្លងទៅនេះ បាននិយាយដោយរីករាយថា៖ “ដំបូងខ្ញុំមិនគិតថាប្តូរពីទូរស័ព្ទផ្សេងមកប្រើ Nokia 8 ទេ តែដោយឃើញបងស្រីខ្ញុំគាត់ប្រើ មានរាងស្តើង ស្អាតព្រមទាំងដំណើរការលឿនយ៉ាងរលូន  ជាពិសេសអាចថតបានកាមេរ៉ាមុខក្រោយក្នុងពេលតែមួយ ខ្ញុំក៏បានទិញតាមគាត់។”

1-Nokia-8

កញ្ញាក៏បានបញ្ជាក់បន្ថែមថាតាំងពីកញ្ញាបានទិញទូរស័ព្ទ Nokia 8 មក នាងបានផុសរូបថតក្នុងហ្វេសប៊ុកដែលនាងបានថតដោយកាមេរ៉ាទាំងពីរក្នុងពេលតែមួយដែលជាមុខងារពិសេសរបស់ Nokia 8 (Bothie) ហើយមានមិត្តភក្ត័ជាច្រើន បានចាប់អារម្មណ៍ដោយរូបភាពស្អាត និងថតបានរូបភាពទាំងយើងជាអ្នកថត និងទេសភាព នៅខាងមុខដោយមិនបាច់ពិបាកកាត់ត ឬកែរូបភាពអ្វីឡើយ។

“ខ្ញុំជាប់ចិត្តជាងគេ គឺថតកាមេរ៉ាបានទាំងពីរក្នុងពេលតែមួយហ្នឹងឯង យើងអាចថតវីដេអូដែលអាចស្រូបសម្លេងបានមុំ៣៦០ដឺក្រេ ដែលទូរស័ព្ទដទៃទៀតមិនអាចធ្វើដូចទេ។”

ចំណែក សុជាតិ អាយុ៣១ឆ្នាំ ជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយរូបបានបង្ហាញ បទពិសោធខុសប្លែកពីវឌ្ឍនាបន្តិចដោយគាត់បានឃើញព័ត៌មានអំពីទូរស័ព្ទ Nokia 8 តាមរយ:គេហទំព័រ (website) គាត់ក៏បានឆែកបន្ថែមលើព័ត៌មានលម្អិតពីទូរស័ព្ទគឺបានធ្វើឲ្យគាត់កាន់តែចាប់អារម្មណ៍ព្រោះឃើញលក្ខណ:ពិសេសៗជាច្រើនរបស់ទូរស័ព្ទម៉ូដែលថ្មីនេះដូចជា៖

  • ប្រើប្រាស់បច្ចេកវិទ្យាថ្មី ប្រព័ន្ឋប្រតិបត្តិការAndroid ចុងក្រោយ
  • មានកាមេរ៉ាពីរនៅខាងខ្នង និងអាចថតកាមេរ៉ាពីរទាំងមុខ និងក្រោយក្នុងពេលតែមួយ កាមេរ៉ាទំហំ១៣មេហ្គាភិចសែល ដែលធ្វើឲ្យរូបភាពច្បាស់ល្អ មិនចាញ់កាមេរ៉ាអាជីព
  • អ្នកប្រើប្រាស់អាចថតវីដេអូ ទាំងមុខ និងក្រោយក្នុងពេលតែមួយ និងអាចផ្សាយបន្តផ្ទាល់ លើFacebook និង YouTube (live) ។
  • អាចថតវីដេអូ ជាមួយសំឡេង ៣៦០ដឺក្រេ ដោយមានមីក្រូហ្វូនចំនួន៣បង្កប់ក្នុងទូរស័ព្ទ ដែលធ្វើអោយសំឡេងច្បាស់ល្អ ដូចធម្មជាតិ។

សុជាតិបានទិញទូរស័ព្ទNokia8ពណ៌ខៀវគ្រើម និងចំណាយប្រាក់ចំនួន៥២៥ដុល្លាសហរដ្ឋអាមេរិក។

សុជាតិបាននិយាយដោយរីករាយថា៖  “ជាធម្មតា ខ្ញុំតែងតែស្វែងរកទូរស័ព្ទដែលបំពាក់បច្ចេកវិទ្យាថ្មី ចុងក្រោយបំផុត ហើយបើគិតពីតម្លៃគឺសមរម្យជាងទូរស័ព្ទផ្សេងទៀតដែលមានតម្លៃខ្ពស់ តែគុណសម្បត្តិប្រហាក់ប្រហែលគ្នា ជាពិសេស Nokia 8 មិនឡើងកម្តៅពេលដែលយើងប្រើអ៊ីនធឺណែតច្រើនម៉ោងមិនដូចទូរស័ព្ទដ៏ទៃទៀតឡើយ។” សុជាតិយល់ថាទូរស័ព្ទNokia 8 នេះស័ក្តិសមបំផុតសម្រាប់ អ្នកដែលទាន់សម័យ និងចូលចិត្តសាកល្បងបច្ចេកវិទ្យាថ្មីៗ។
2-Nokia-8

ទូរស័ព្ទNokia 8 ជា flagship smartphone ទីមួយរបស់ក្រុមហ៊ុនHMD ដែលមានអាយុកាលប្រមាណ១១ខែនេះ ដោយក្រុមហ៊ុនខិតខំសម្រិតសម្រាំងទាំងបច្ចេកវិទ្យា និងរូបរាងដើម្បីពាំនាំនូវផលិតផលដែលល្អឥតខ្ចោះសម្រាប់អតិថិជនរបស់ខ្លួន។          Nokia 8 មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ទឹកប៊ិចភ្លឺ ពណ៌ទឹកប៊ិចក្រមៅ និងពណ៌ប្រាក់ (steel)។ រាល់ការទិញNokia 8 ក្នុងតម្លៃត្រឹមតែ ៥២៥ដុល្លារតែប៉ុណ្ណោះ នឹងមានការថែមជូន ទូរស័ព្ទអិនចុចពិល (Nokia 105) ស្រោមថ្លា ស្គ្រីនការពារកញ្ចក់  លេខទូរស័ព្ទ Smart និងគម្រោង Smart ធំហ្ម៎ង! សម្រាប់ ២៤ សប្តាហ៍។

ព័ត៌មានបន្ថែមពី Nokia 8: https://www.nokia.com/en_int/phones/nokia-8

ព័ត៌មានបន្ថែមពី Nokia 2: https://www.nokia.com/en_int/phones/nokia-2

 

loading...