Huawei ត្រៀមធ្វើព្រឹត្តិការណ៍ធំនៅផ្សារទំនើប Aeon Mall

MP-Post
ព័ត៌មានបច្ចេកវិជ្ជា | វិច្ឆិកា ២៣, ២០១៧ ០៩:៥២ ព្រឹក

ក្រោយដាក់ចេញឲ្យធ្វើការ Pre-Order ជាច្រើនលើកពេលនេះ ក្រុមហ៊ុន Huawei បានសម្រេចប្រកាសធ្វើពិធីសម្ពោធជាផ្លូវការហើយនៅផ្សារទំនើប Aeon Mall នៅថ្ងៃទី 25 និង 26 វិច្ឆិកា ឆ្នាំ 2017 ខាងមុខនេះ ដោយមានការចូលរួមពីតារាល្បីៗមួយចំនួនធំ ត្រៀមខ្លួនបង្ហាញសមត្ថភាពលើវេទិកា ពេញដោយភាពសប្បាយរីករាយ។

2-Nova-2i

ក្នុងកម្មវិធីនោះ នឹងមានការអញ្ជើញចូលរួមពីតារាសំឡេងមាសដ៏ស្រទន់ មាស សុខសោភា តារាចម្រៀងល្បី Original អេដា  តារាពហុអាជីព និងសំឡេង រ៉ូលីន តារាបង្ហាញម៉ូតល្បីៗកញ្ញាចាន់ គង្គារ សុផា លីនដា ពីយ៉ា វេហ្គា តារា Facebook ហេង សុខវាសនា ពិធីករល្បឺៗ  ខៀវ សានសាណា និងលោក ឈៀង ដាវ៉ុធ។ ក្រៅពីកម្មវិធីសប្បាយៗ ប្រិយមិត្តក៏អាចចូលរួមលេងហ្គេមដោយសេរី ដើម្បីឈ្នះរង្វាន់អាវយឺត Bluetooth Speaker, Power Bank..ដ៏ច្រើនសន្ធឹកសន្ធាប់ រួមនឹងអាចមានឱកាសសាកល្បងប្រើប្រាស់ផលិតផលថ្មីៗរបស់ទូរស័ព្ទ Huawei Nova 2i, Huawei Mate 10 Pro និងកុំព្យូទ័រស៊េរីថ្មី Huawei Matebook X ដែលទើបចេញលក់ផងដែរ។

1-Nova-2i

Huawei nova 2i គឺជាកំពូលស្មាតហ្វូនស៊េរីថ្មីមានកាមេរ៉ា 4 គ្រាប់ (ភ្លោះមុខ ភ្លោះក្រោយ) ដំបូងគេបង្អស់ ក្រោមរបកគំហើញថ្មី បច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុនHuawei ដោយវាត្រូវបានរចនាឡើងជាមួយនឹងអេក្រង់ធំ ពេញចិត្ត ពេញភ្នែក ពេញគែម 5.9 អ៊ីញ (Full View Display) ច្បាស់កម្រិត 2K (1080×2160) ងាយស្រួលក្នុងការទស្សនា ភាពយន្ត តន្រី្តចម្រៀង យូធូប បណ្តាញសង្គម និងកម្សាន្តគ្មានដែនកំណត់ ពិសេស Live Facebook ឬ Video Calls ច្បាស់ ជាមួយនឹងសមត្ថភាពកំពូលនៃកាមេរ៉ាភ្លោះមុខ 13MP/2MP ភ្ជាប់ជាមួយនឹង Smart Selfie Toning Flash អាចផ្តិតយករូបភាពច្បាស់ស្រស់ស្អាត Pro Mode បែបសិល្បៈ Portrait, Wide Aperture, Effect, Bokeh៕

 

 

 

 

 

 

loading...