ជាងម៉ាស៊ីនដេរឈ្នះរង្វាន់ 8 ម៉ឺនដុលា្លរពី សែលកាត

10K Cellcard
ព័ត៌មាន | វិច្ឆិកា ២២, ២០១៧ ០៣:៥៦ ល្ងាច

កាលពីថ្ងៃទី 21 វិច្ឆិកា ឆ្នាំ 2017 កន្លងទៅនេះ ក្រុមហ៊ុន សែលកាត ដែលជាបណ្តាញទូរស័ព្ទចល័តលេខមួយនៅកម្ពុជា បានធ្វើការប្រគល់រង្វាន់ជូនដល់អតិថិជនរបស់ខ្លួនដែលឈ្នះរង្វាន់ក្នុងកម្មវិធី 10K នៅក្រុមហ៊ុនសែលកាត នូវទឹកប្រាក់ប្រមាណ 8 ម៉ឺនដុល្លារអាមេរិក។ អតិថិជនដែលមានសំណាងឈ្នះនូវទឹកប្រាក់ដ៏សម្បើមនេះ មានមុខរបជាជាងម៉ាស៊ីនដេរ ដែលមានឈ្មោះថា ម៉ាល ប៉េងស៊ាម មានស្រុកកំណើតនៅខេត្តកំពង់ចាម ក៏ប៉ុន្តែសព្វថ្ងៃនេះ លោកធ្វើការជាជាងម៉ាស៊ីនដេរនៅរាជធានីភ្នំពេញ។ លោកមានសំណាងឈ្នះរង្វាន់ 8 ម៉ឺន ដុល្លារសហរដ្ឋអាមេរិក ដែលបានផ្សាយកាលពីថ្ងៃទី 17 ខែវិច្ឆិកា  ឆ្នាំ 2017 នៅក្នុងកម្មវិធី 10K របស់សែលកាត។

ជាមួយនឹងទឹកមុខញញឹមស្រស់ស្រាយ ក្រោយពេលដែលបានទទួលរង្វាន់ដ៏ធំសម្បើមនេះ អតិថិជនរូបនេះ បាននិយាយទៅកាន់អ្នកសារព័តមានថា ទឹកប្រាក់ដែលទទួលបាននៅពេលនេះ លោកនឹងយកទៅសាងសងជូនឱពុកម្ដាយ ដែលកំពុងតែរស់នៅឯខេត្តកំពង់ចាម ហើយនឹងយកទៅពង្រីករបរកស៊ីអោយបានល្អជាងនេះថែមទៀត។ គួរបញ្ជាក់ផងដែរថា សម្រាប់កម្មវិធី 10K នេះអតិថិជនរបស់សែលកាលទាំងអស់ អាចចូលរួមលេងដោយធ្វើការវាយអក្សរ 10K ផ្ញើរសារទៅកាន់លេខ 8888 ជាការស្រេច ដើម្បីអាចចូលរួមផ្សងសំណាង ដើម្បីក្លាយជាអ្នកឈ្នះបន្ទាប់ផងដែរ៕

loading...