ទូរស័ព្ទ Nokia 2 សមត្ថភាពថ្មខ្លាំង ចេញលក់នៅខ្មែរជាមួយនឹងតម្លៃសឹងមិនគួរឲ្យជឿ

MP-Post
ព័ត៌មានបច្ចេកវិជ្ជា | វិច្ឆិកា ១០, ២០១៧ ១០:២៨ ល្ងាច

ក្រោយគ្នាតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបើកសម្ពោធជាផ្លូវការនៅទីផ្សារអន្តរជាតិ ទូរស័ព្ទ Nokia 2 ប្រើប្រព័ន្ធ Android ត្រូវបានក្រុមហ៊ុន Nokia ប្រចាំកម្ពុជា បើកសម្ពោធលក់កាលពីល្ងាចថ្ងៃទី 10 ខែវិច្ឆិកា ជាមួយតម្លៃត្រឹមតែ 109 ដុល្លារប៉ុណ្នោះ ខណៈសមត្ថភាពដំណើរ និងថាមពលថ្មរបស់វាធំរហូតដល់ 4100 mAh  ដែលប្រិយមិត្តសាកតែម្តង លេងម៉ាឆ្អែតមិនមានការរំខានរឿងអស់ថ្មទៀតឡើយ។

Nokia--2-01

ជាមួយនឹងថាមពលថ្មដែលកាន់បានយូររហូតដល់ទៅ 2 ថ្ងៃ ទូរស័ព្ទដៃថ្មីម៉ូឌែល Nokia 2 ត្រូវបានផលិតឡើង ដើម្បីឲ្យអ្នកប្រើប្រាស់ប្រើបានយូរ មិនងាយអស់ថ្ម ខុសប្លែកពីទូរស័ព្ទដទៃទៀត ដែលត្រូវការសាកថ្ម ជាញឹកញាប់។ សមត្ថភាពដ៏អស្ចារ្យក្នុងការកាន់ថ្មបានយូរដល់ទៅ 2ថ្ងៃ មិនបានធ្វើឲ្យស្មាតហ្វូនមួយនេះអន់ថយ ក្នុងប្រតិបត្តិការដទៃទៀតនោះឡើយ។  ទូរស័ព្ទដៃថ្មីម៉ូឌែលNokia 2 ផ្ដល់នូវបច្ចេកវិទ្យា រួមបញ្ចូលគ្នារវាងប្រតិបត្តិករ Qualcomm® Snapdragon ™ Mobile Platform អេក្រង់ 5 អ៊ីញ  ថែមទាំងគុណភាព display ខ្ពស់ និងប្រព័ន្ធប្រតិបត្តិការ AndroidTM ចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ ដើម្បីបំពេញតម្រូវការជាទីពេញចិត្តដល់អ្នកប្រើប្រាស់គ្រប់ពេលវេលា និងជារៀងរាល់ថ្ងៃ។

10-Juho-Sarvikas

លោក ជូហូ សាវីកាស (Juho Sarvikas) ប្រធានផ្នែកផលិតផលនៃក្រុមហ៊ុន HMD Global បានមានប្រសាសន៍ថា៖ «បច្ចុប្បន្ន មនុស្សជាច្រើនពឹងអាស្រយ័លើទូរស័ព្ទរបស់គាត់ ហើយពួកគាត់ត្រូវមានការក្រើនរំឭករឿងសាកថ្មទូរស័ព្ទរបស់គាត់ពេលចេញទៅណាមកណា ដើម្បីរក្សាទំនាក់ទំនងបានពេញមួយថ្ងៃ។ យើងគិតថា ការប្រើប្រាស់ទូរស័ព្ទមិនត្រូវបង្អាក់ឡើយ ហើយនេះជាមូលហេតុដែលយើងបង្កើតស្មាតហ្វូន ដែលអាចឲ្យអ្នកប្រើទូរស័ព្ទបានរយៈពេលយូរ នៅពេលឧបករណ៍ផ្សេងទៀតត្រូវផ្អាកដំណើរការដើម្បីសាកថ្ម»។ «ជាមួយនឹងទូរស័ព្ទ Nokia 2 យើងចង់សង្កត់បន្ថែមលើបទពិសោធន៍នៃការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដ៏ពិសេស បន្ថែមពីលើថាមពលថ្មកាន់បានយូរ ដែលអតិថិជនទាំងអស់រំពឹងចង់បានពីទូរស័ព្ទ Nokia។

Nokia-2

ដើម្បីធ្វើឲ្យការរំពឹងទុកនេះក្លាយទៅជាការពិត គ្រប់ផ្នែកទាំងអស់នៃទូរស័ព្ទNokia 2 រាប់ចាប់ពី Display ទៅដល់ថាមពលថ្ម ពីchipset ទៅដល់ការរចនាប្រព័ន្ធខាងក្នុង ទាំងអស់នេះត្រូវផលិត ឡើងឲ្យស៊ីថាមពលតិចបំផុតពីបន្ទះថ្មដ៏ធំមួយ ផ្តល់ឲ្យអ្នកប្រើប្រាស់នូវស្មាតហ្វូនដែលកាន់ថ្មបានយូរ ដែលអ្នកប្រើប្រាស់អាចពឹងផ្អែកបានជានិច្ចពេលត្រូវការ»

ទូរស័ព្ទដៃថ្មីម៉ូដែល Nokia 2 រចនាឡើងផ្ដោតលើភាពធន់មាំជាងគេ និងចំណុចសំខាន់ៗឆ្លុះបញ្ចាំងពីកេរ្តិ៍ឈ្មោះរបស់ទូរស័ព្ទ Nokia គឺគុណភាព ភាពសាមញ្ញ និងភាពអាចជឿជាក់បាន។ ស៊ុមរលោងរបស់ស្មាតហ្វូន Nokia 2  ត្រូវផលិតឡើងយ៉ាងម៉ត់ចត់ ពីអាលុយមីញ៉ូម ស្របពេលដែលកញ្ចក់ Corning® Gorilla® ត្រូវបានបំពេញបន្ថែមដោយសារធាតុបូលីកាបូណេត នៅផ្នែកខាងក្រោយនាំមកនូវអារម្មណ៍ដ៏អស្ចារ្យ ព្រមទាំងគុណភាពល្អឥតខ្ចោះដែលអ្នកប្រើប្រាស់រំពឹងទុកពីស្មាតហ្វូន Nokia។ សមាសធាតុដ៏ល្អប្រណីត និងរចនាបទប្រកបដោយគំនិតច្នៃប្រឌិត និងងាយស្រួលក្នុងការប្រើប្រាស់ រួមគ្នាបង្កើតបាននូវម៉ូដែលស្មាតហ្វូនដ៏រស់រវើក រូបរាងទាន់សម័យ ដែលអាចឲ្យអ្នកប្រើប្រាស់រីករាយនឹងស្មាតហ្វូនដែលមានតម្លៃសមរម្យ ជាប់ធន់ នឹងកាន់ថ្មបានយូរ។

Nokia-2-01

ទូរស័ព្ទដៃថ្មីម៉ូឌែល Nokia 2  មិនត្រឹមតែមានថាមពលថ្មខ្ពស់ដល់ទៅ 4100 mAh បំពាក់ដោយអេក្រង់ទំហំ 5 អ៊ីញ ប្រភេទ LTPS LCD HD display ផ្តល់នូវរូបភាពភ្លឺថ្លាត្រជាក់ភ្នែក ស្របពេលដែលថាមពលស៊ីថ្មតិចបំផុតនោះទេ។ Nokia 2 ថែមទាំង ផ្តល់ឲ្យអ្នកនូវសេរីភាពនៃការកម្សាន្តដ៏សម្បូរបែប ចាប់ផ្តើមពីការ ទស្សនាវីដេអូ HD រូបថតគុណភាពច្បាស់ ស្តាប់បទចម្រៀងដែលអ្នកចូលចិត្ត ការកម្សាន្តលើបណ្តាញសង្គមនានា និងការឆែកអ៊ីនធើណេតជាដើម ដោយមិនព្រួយបារម្ភពីការអស់ថ្មឡើយ។

ទូរស័ព្ទដៃថ្មីម៉ូឌែល Nokia 2 អាចឲ្យអ្នកថតរូបភាពបានយ៉ាងស្រស់ស្អាតអស្ចារ្យគ្រប់ពេល ជាមួយនឹងកាមេរ៉ាខាងក្រោយទំហំ 8 មេហ្គាភិចសែលដែលមានមុខងារ automatic scene detection និង auto focus។ រីឯកាមេរ៉ាខាងមុខទំហំ 5MP អាចឲ្យអ្នកអាចចាប់រូបភាពបានគ្រប់ជ្រុងជ្រោយ។ អ្នកនឹងទទួលបានទំហំផ្ទុកសម្រាប់រូបភាពតាមដែលអ្នកចង់បានទៅក្នុងmemory card slot និងទំហំផ្ទុករូបភាព និងវីដេអូឥតដែនកំណត់ទៅក្នុង Google Photos។

ស្មាតហ្វូន Nokia 2 តែងតែផ្តល់ជូននូវប្រព័ន្ធប្រតិបត្តិការ Android ដែលល្អឥតខ្ចោះ មានសុវត្ថិភាព និងបច្ចុប្បន្នភាពទាន់សម័យជានិច្ច ជាមួយនឹងមុខងារដ៏វៃឆ្លាតដូចជា Google Assistant។ ដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android Nougat និង Android Oreo ready អាចឲ្យ Nokia 2 ទទួលបានបច្ចុប្បន្នភាពសុវត្ថិភាពប្រចាំខែ ដូច្នេះអ្នកអាចទុកចិត្តបានថា ទូរស័ព្ទរបស់អ្នកមានសុវត្ថិភាព និងមានបច្ចុប្បន្នភាពជានិច្ច។ Nokia 2 ពណ៌ខ្មៅមានលក់នៅទីផ្សារកម្ពុជា ដែលរាល់ការទិញNokia 2 ក្នុងតម្លៃត្រឹមតែ 109 ដុល្លារតែប៉ុណ្ណោះ នឹងមានការថែមជូន លេខទូរស័ព្ទ Smart តម្លៃ29 ដុល្លារ និងគម្រោង Smart ធំហ្ម៎ង! សម្រាប់ 8 សប្តាហ៍៕

 

 

 

 

loading...