តិចនិចសម្រាប់ធ្វើដំណើរកម្សាន្តទៅភ្នំអេវឺរ៉េសជាមួយរថយន្ត Ford Everest

1-Ford-Everest
ព័ត៌មានបច្ចេកវិជ្ជា | វិច្ឆិកា ១០, ២០១៧ ០៣:០៤ ល្ងាច

សម្រាប់ម្ចាស់រថយន្ត Ford Everest ដែលចូលចិត្តធ្វើដំណើរកម្សាន្តតាមតំបន់ភ្នំ ក្រុមហ៊ុន Ford បានចែករំលែកនូវបទពិសោធន៍ធ្វើដំណើរឡើងភ្នំអេវឺរ៉េស ដែលមានកម្ពស់រហូតដល់ទៅ 8,000 ម៉ែត្រ ដែលជាភ្នំដែលខ្ពស់ជាងគេលើពិភពលោក ជាមួយនឹងស្ថានភាពផ្លូវលំបាកខ្លាំង និងមានកម្រិតអុកស៊ីសែនទាប និងមានមនុស្សតិចតួចបំផុតឆ្លងកាត់តំបន់នោះ។

ford-everest-1

លោក Ian Foston វិស្វករកម្មវិធីរបស់រថយន្ត Ford Everest បានឲ្យដឹងថា ដើម្បីធ្វើដំណើរកម្សាន្តឆ្លងកាត់ និងទស្សនាទេសភាពដ៏ស្រស់ស្អាតបំផុតនៅតាមខ្ពង់រាបទីបេហើយចូលទៅជួរភ្នំហិមាល័យដែលមានកំពូលភ្នំខ្ពស់បំផុតចំនួន 13 កន្លែងនៅជុំវិញភ្នំអេវឺរេស វាគឺជាដំណើរកម្សាន្តផ្សងព្រេងមួយដែលមិនដូចទៅនឹងការធ្វើដំណើរផ្សងព្រេងផ្សេងៗទៀតនោះទេ សូម្បីតែការធ្វើដំណើរដោយរថយន្តក៏ពុំមានភាពងាយស្រួលដែរ។

នៅកម្ពស់ជាង 3,000ម៉ែត្រ កម្រិតខ្យល់អុកស៊ីសែនកាន់តែទាប នៅកម្ពស់ 4,000ម៉ែត្រ មនុស្សជាច្រើនចាប់ផ្តើមទទួលរងនូវការក្អួតចង្អោរ ឈឺក្បាលនិងការគេងមិនលក់ហើយនៅកម្ពស់ 5.000ម៉ែត្រ វាអាចនឹងមានការពិបាកដកដង្ហើមជាងធម្មតា។ ដូច្នេះមុននឹងចាប់ផ្តើមដំណើរផ្សងព្រេងបែបនេះ អ្នកត្រូវរៀបចំសម្ភារៈចាំបាច់ឲ្យបានត្រឹមត្រូវ។

ដំណើរផ្សងព្រេងដែលមានស្ថានភាពបែបនេះតម្រូវឱ្យមានការរៀបចំល្អិតល្អន់និងមានការប្រុងប្រយ័ត្នខ្ពស់។ ម្យ៉ាងទៀត នៅតាមផ្លូវគ្មានហាងលក់ឥវ៉ាន់នោះទេ ដូច្នេះគ្រប់យ៉ាងត្រូវគិតគូរឲ្យបានល្អិតល្អន់។ បញ្ហា សំខាន់ដែលត្រូវដោះស្រាយមុនគេគឺជ្រើសរើសរថយន្តដែលអាចទប់ទល់នឹងស្ថានភាពនៃតំបន់នោះ ការប្រែប្រួលសីតុណ្ហភាពក៏ដូចជាស្ថានភាពផ្លូវតំបន់ភ្នំទីបេផងដែរ។

pl2nxe7gn0drkfgodqap

លោក Ian Foston ថ្លែងថា៖ “មូលហេតុដែល Ford Everest គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរបែបនេះ ដោយសារគុណភាព និងសមត្ថភាពពិសេសដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវកៅស៊ូ ឬផ្លូវភ្នំនោះទេ”។ “យ៉ាងណាមិញ ផ្លូវតំបន់ភ្នំអេវឺរ៉េស ជាផ្លូវដែលមានឧបសគ្គច្រើន និងពិបាកធ្វើដំណើរជាទីបំផុត ប៉ុន្តែ ជាមួយរថយន្ត Ford Everest ឧបសគ្គទាំងអស់នោះពុំមែនជាបញ្ហាទៀតឡើយ”។ “រថយន្ត Ford Everest បានបំពាក់នូវប្រព័ន្ធបើកបរគ្រប់ស្ថានភាពផ្លូវ សន្សំសំចៃប្រេង និងប្រព័ន្ធបូមដែលផ្ដល់ភាពងាយស្រួលដល់អ្នកបើកបរមិនថានៅលើផ្លូវលំបាក ឬផ្លូវ Highway នោះទេ។”

លោកបញ្ជាក់ថា មានមូលហេតុចំនួន 6 រថយន្ត Ford Everest សម្រាប់ផ្លូវ Off-road

  1. ប្រព័ន្ធបើកបរគ្រប់ស្ថានភាពផ្លូវ ដែលជួយអ្នកបើកបរធ្វើដំណើរទៅកាន់គោលដៅដោយភាពងាយស្រួលនិងទំនុកចិត្ត។
  2. ប្រព័ន្ធជើងក្រោមដ៏ឆ្លាតវៃ ដែលអាចជួយឲ្យលោកអ្នកបើកបរប្រកបដោយផាសុកភាពជាមួយនឹងស្ថានភាពផ្លូវគ្រប់ពប្រភេទ។
  3. ផ្នែកខាងក្នុងធំទូលាយនិងមានភាពទាន់សម័យ មានកៅដល់ទៅអីបីជួរ។
  4. ប្រព័ន្ធធ្វើចលនាពីម៉ាស៊ីនទៅប្រអប់លេខដែលអាចភ្ជាប់និងផ្ដាច់លេខដោយស្វ័យប្រវត្ត និងសន្សំសំចៃប្រេង ដែលអាចឲ្យលោកអ្នកបើកបរបានទាំងផ្លូវធម្មតាផ្លូវដែលមានស្ថានភាពលំបាក។
  5. ប្រព័ន្ធប្រតិបតិ្តការ 4×4 ដែលមានភាពឆ្លាតវៃ អាចធ្វើឲ្យកង់ទាំង 4 មានចលនានៅពេលជាប់ផុង ឬមានឧបសគ្គនានា។
  6. Ford Everest មានកម្ពស់ពីដី 225mm និងអាចចុះទឹកបានរហូត 800mm៕

loading...